Connect with us

ព័ត៌មានជាតិ

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

បានផុស

នៅ

កោះកុង ៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ដែលនិយមចូលព្រៃបេះផ្លែគុយ ប្រាប់ថា ឆ្នាំនេះគុយមានផលច្រើន សម្រាប់តម្លៃលក់ទៅឱ្យឈ្នួញពុំសូវបានថ្លៃឡើយ បើធៀបនឹងឆ្នាំមុនៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


តំណាងប្រជាពលរដ្ឋ លើកឡើងថា ការប្រមូលអនុផលផ្លែគុយពីក្នុងព្រៃ បានធ្វើឡើងតាំងតែពីខែកុម្ភៈមកម្ល៉េះ លុះដល់ពេលអស់ផលវិញនៅខែឧសភា ជារៀងរាល់ឆ្នាំ។ ហើយពួកគាត់ត្រូវដំណើរចេញពីផ្ទះរយៈចម្ងាយ២០ទៅ៥០គីឡូម៉ែត្រ ដើម្បីទៅរកបេះវាក្នុងព្រៃយកមកលក់ឱ្យឈ្នួញបន្តលក់ទៅនៅទីផ្សារ។

ពលរដ្ឋរស់នៅក្នុងស្រុកស្រែអំបិល រៀបរាប់រសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ថា ផ្លែគុយឆ្នាំនេះពិតជាកកើតមានច្រើនណាស់នៅក្នុងព្រៃភ្នំ ហើយមុខរបរបេះផ្លៃគុយនេះហើយដែលអាចអោយពួកគាត់រកប្រាក់ចំណូលគួរសមមកផ្គត់ផ្គង់ជីវភាពគ្រួសារ ក្រៅពីការធ្វើស្រែចម្ការ ឬជាងសំណង់។

ទម្រាំបានផ្លែនេះមកលក់បានជូនអតិថិជនដែលនិយមពិសារវា គឺពលរដ្ឋត្រូវងើបពីដំណេកតាំងតែ៤ឬ៥ជិតភ្លឺ ជិះម៉ូតូ និងដើរចូលក្នុងព្រៃរាប់គីឡូម៉ែត្រ លុះរហូតដល់ម៉ោង៤រសៀល ទើបដឹកនាំលក់ឱ្យឈ្នួញតាមបណ្តោយផ្លូវជាតិលេខ៤៨ ត្រង់ចំណុចក្បែរគល់ស្ពានស្រែអំបិល។

អ្នកស្រី ជា លី ជាឈ្នួញកណ្តាលដែលទិញផ្លែគុយពីប្រជាពលរដ្ឋ និយាយថា ផ្លែគុយមានរសជាតិជូរអែមៗឆ្ងាញ់ពិសារគ្រាន់កំដមាត់។ ការទិញផ្លែគុយពីពលរដ្ឋ នឹងយកទៅលក់បន្តនៅរាជធានីភ្នំពេញ ឬបណ្តាខេត្តផ្សេងៗទៀត ពិសេសខេត្តសៀមរាបតែម្តង។ ពួកគាត់ទិញក្នុង១គីឡូក្រាមថ្លៃ១ម៉ឺន៥០០០រៀលទៅ២ម៉ឺន៤០០០រៀល។

អ្នកស្រី ជា លី បន្ត​ថា ពួកទិញពីប្រជាពលរដ្ឋក្នុង១ថ្ងៃពី៥០គីឡូក្រាមទៅ៨០គីឡូក្រាម ប៉ុន្តែរបរមួយមិនទៀងទាត់នោះទេ ថ្ងៃខ្លះបានច្រើន ថ្ងៃខ្លះក៏បានតិចទៅជាក់ស្តែង។ ផ្លែគុយ ជាឈ្មោះឈើតូចមានដើមជាវល្លិ៍ ផ្លែវាមានរសជាតិផ្អែមលាយជូរបន្តិច ដែលដុះក្នុងព្រៃស្រោង និងមានតិចតួចនៅតាមព្រៃរបោះ។ វាជារុក្ខជាតិព្រៃឈើដុះដោយឯកឯងក្នុងតំបន់ព្រៃភ្នំ ពិសេសជួរភ្នំក្រវាញ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១២ នាទីutes មុន

មក​ស្គាល់​ប្រវត្តិ​កីឡាករ​ឆ្នើម​ សុខុន សីហនុត ធ្លាប់​ឈ្នះ​មេដាយ​ ៨គ្រឿង​លើ​ឆាក​អន្តរជាតិ​

ព័ត៌មានជាតិ២៧ នាទីutes មុន

កម្ពុជា​និង​ជប៉ុន ចុះហត្ថលេខាលើកំណត់ត្រា​អភិវឌ្ឍន៍កំពង់ផែក្រុង​ព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌល​ឡូជីស្ទីក​ថ្នាក់តំបន់

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

អាមេរិក​វាយ​ប្រហារ​អ៊ីរ៉ង់​ដោយ​ដាក់​ទណ្ឌកម្ម​ធ្ងន់ៗ ខណៈ​ការ​ចរចា​នុយក្លេអ៊ែរ​ត្រូវ​បាន​ផ្អាក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ​៖ អាមេរិកនឹង​ដាក់ពន្ធកូរ៉េខាងត្បូង ១៥% ក្រោមកិច្ចព្រមព្រៀងថ្មី

សុខភាព១ ម៉ោង មុន

ផ្លែល្ហុងខ្ចី ត្រូវគេចាត់​ទុក​ថា​ជា វីតាមីន​ចម្រុះ ដែលច្រើន​តែមើល​រំលង

Sokha Hotels

ព័ត៌មានពេញនិយម