Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​វាយ​ប្រហារ​អ៊ីរ៉ង់​ដោយ​ដាក់​ទណ្ឌកម្ម​ធ្ងន់ៗ ខណៈ​ការ​ចរចា​នុយក្លេអ៊ែរ​ត្រូវ​បាន​ផ្អាក

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន​CNN ​នៅថ្ងៃទី៣១ខែកក្កដា រដ្ឋបាលលោក ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើបណ្តាញដឹកជញ្ជូនរបស់អ៊ីរ៉ង់ដ៏ធំដែលគ្រប់គ្រងដោយលោក Hossein Shamkhani កូនប្រុសទីប្រឹក្សាកំពូលរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ ខណៈ​ការ​ចរចា​នុយក្លេអ៊ែររវាងប្រទេសទាំងពីរ​ត្រូវ​បាន​ផ្អាក។

នាវាដឹកប្រេងឆៅឆ្លងកាត់ឈូងសមុទ្រពែរ្សដើម្បីដឹកជញ្ជូនប្រេងឆៅទៅកាន់ទីផ្សារនាំចេញក្នុងទីក្រុង Bandar Abbas ប្រទេសអ៊ីរ៉ង់។ (រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដាក់ទណ្ឌកម្មនេះផ្តោតលើបុគ្គល អង្គភាព និងនាវាជាង ១១៥ គ្រឿង ជាផ្នែកមួយនៃយុទ្ធនាការ «សម្ពាធអតិបរមា» ដ៏ទូលំទូលាយមួយ ដើម្បីទប់ស្កាត់ការនាំចេញប្រេងរបស់អ៊ីរ៉ង់ ដែលជាប្រភពចំណូលដ៏សំខាន់របស់ប្រទេសនេះ។

មន្ត្រីសហរដ្ឋអាមេរិកនិយាយថា បណ្តាញនេះជួយសម្រួលដល់ការលក់ប្រេងឆៅរបស់អ៊ីរ៉ង់ និងរុស្ស៊ី ជាចម្បងទៅឱ្យប្រទេសចិន ហើយបានចោទប្រកាន់អ៊ីរ៉ង់ថាបានកេងប្រវ័ញ្ចប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។ ការ​ដាក់​ទណ្ឌកម្ម​នេះ​កើត​ឡើង​បន្ទាប់​ពី​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អាមេរិក​លើ​ទីតាំង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ខណៈ​ការ​ចរចា​នុយក្លេអ៊ែរ​ឥឡូវ​ត្រូវ​បាន​ជាប់គាំង។

គួរបញ្ជាក់ថាបន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លែអ៊ែរអ៊ីរ៉ង់ មន្ត្រីអាមេរិកខ្លះនិយាយថាអ៊ីរ៉ង់អាចចំណាយពេល៣ឆ្នាំទៅ១០ឆ្នាំដើម្បីស្ដាឡើងវិញ។ លោក ត្រាំ​បាននិយាយថាគាត់មិនប្រញាប់ប្រញាល់ដើម្បីចាប់ផ្តើមកិច្ចចរចាឡើងវិញជាមួយអ៊ីរ៉ង់ ហើយជឿថាការវាយប្រហារមានប្រសិទ្ធភាពខ្លាំង ខណៈរដ្ឋាភិបាល​អាមេរិក​និយាយ​ថា ពួកគេ​នឹង​មិន​វិល​ទៅ​រក​ការ​ចរចា​វិញ​ទេ លុះត្រាតែ​អ៊ីរ៉ង់​យល់ព្រម​បោះបង់​គោលដៅ​នុយក្លេអ៊ែរ និង​គាំទ្រ​សន្តិភាព​ក្នុង​តំបន់៕

លោក ដូណាល់ ត្រាំ (រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម