ព័ត៌មានអន្ដរជាតិ
ថៃជួបគ្រោះទៀតហើយ! ផ្ទុះរោងចក្រកាំជ្រួច ស្លាប់មនុស្ស៩នាក់
ប្រទេសថៃជួបគ្រោះមួយទៀតហើយ ដោយរោងចក្រកាំជ្រួចបានផ្ទុះ បណ្តាលឲ្យមនុស្សចំនួន៩នាក់ស្លាប់និងច្រើននាក់ទៀតរងរបួស។

តាមការចុះផ្សាយរបស់ Thaiger, ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង១១ព្រឹកថ្ងៃពុធទី៣០ខែកក្កដាឆ្នាំ២០២៥ ក្នុងស្រុក Mueang នៃខេត្ត Suphan Buri ខណៈគេគិតថា តួលេខអ្នកស្លាប់នឹងកើនឡើងបន្ថែមទៀត ព្រោះមានមនុស្សមួយចំនួនកំពុងបាត់ខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនាំឲ្យមានការផ្ទុះមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ដោយប៉ូលិសកំពុងបើកការស៊ើបអង្កេត។

សូមជម្រាបថា ការផ្ទុះឆេះរោងចក្រកាំជ្រួចនៅប្រទេសថៃ តែងតែកើតមាន ជាក់ស្តែងកាលពីឆ្នាំមុន ករណីក្នុងខេត្តដដែលនេះ បានសម្លាប់មនុស្សយ៉ាងតិច២៣នាក់។
រឿងហេតុដែលនាំឲ្យមានគ្រោះថ្នាក់ទាំងនេះ គឺបណ្តាលមកពីការអនុវត្តច្បាប់សុវត្ថិភាពនៅតែមានភាពអន់ខ្សោយ៕

អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រទេសថៃ កាន់តែអសន្តិសុខ! កើតមានការបាញ់ប្រហារថ្មីទៀត ស្លាប់និងរបួសមនុស្សច្រើននាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


