ព័ត៌មានអន្ដរជាតិ
តើគ្រាប់បែក MK-84 ដែលថៃ ទម្លាក់លើកម្ពុជា មានកម្លាំងខ្លាំងកម្រិតណា?
អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា បានបញ្ជាក់ពីការរកឃើញគ្រាប់បែក MK-84 មួយគ្រាប់ដែលទម្លាក់ពីយន្តហោះចម្បាំង F-16 របស់ថៃ មកលើផ្ទះប្រជាពលរដ្ឋកម្ពុជា ក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
តាមការបញ្ជាក់របស់លោកនៅលើទំព័រហ្វេសប៊ុក នេះជាប្រភេទគ្រាប់បែក MK-84 មានទម្ងន់ជិត១តោន មានប្រវែងសរុបប្រមាណ៣.៥ម៉ែត្រ មានជាតិផ្ទុះជាង៥០០គីឡូក្រាម ជាគ្រាប់បែកមានទំហំធំជាងបំផុតក្នុងចំណោមប្រភេទគ្រាប់បែកក្នុងក្រុមគ្រាប់បែក MK (MK-81, MK82, MK-83 និងMK-84) ដែលបានទម្លាក់ដោយកងទ័ពអាកាសសៀមកាលពីកន្លងទៅថ្មីៗនេះ។
តើគ្រាប់បែកនេះខ្លាំងកម្រិតណា?
ការផ្ទុះរបស់ MK-84 អាចបង្កើតរណ្ដៅមានទទឹងធំរហូតដល់១៥ម៉ែត្រ និងជម្រៅ៧.៣ម៉ែត្រ ហើយអាចជ្រាបចូលទៅក្នុងលោហៈរហូតដល់៣៨សង់ទីម៉ែត្រ ឬស៊ីម៉ង់ត៍រហូតដល់៣.៤ម៉ែត្រ អាស្រ័យលើកម្ពស់ដែលវាត្រូវបានទម្លាក់។
MK-84 អាចបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អគារក្នុងរង្វង់ ជាង ៣០០ ម៉ែត្រពីចំណុចផ្ទុះ។ ចំណែកការផ្ទុះរបស់វា បណ្តាលឲ្យបំណែកដែកខ្ទាតទៅក្នុងរង្វង់រាប់រយម៉ែត្រ បង្កគ្រោះថ្នាក់ដល់អាយុជីវិត។
មានរបាយការណ៍ខ្លះអះអាងថា អ្នកដែលស្ថិតនៅចម្ងាយជិតជាង១៨០ម៉ែត្រ ពីចំណុចផ្ទុះនៅពីលើដី មានលទ្ធភាពខ្ពស់ក្នុងការរងរបួសធ្ងន់ធ្ងរ ឬស្លាប់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អនាគតឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំទីក្រុងបាងកក បន្ទោស ថៃ ក្នុងជម្លោះព្រំដែនជាមួយកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


