ព័ត៌មានជាតិ
សម្ដេចតេជោ៖ ខ្ញុំមិនអស់ចិត្តថាហេតុអីទាហានយើងស្លាប់នៅកន្លែងហ្នឹង
ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន ថាសម្ដេចមិនអស់ចិត្តថាហេតុដូចម្ដេចបានជាថៃឆ្មក់ចូលមកបាញ់សម្លាប់ទាហានខ្មែរក្នុងដីខ្មែរទៅវិញ។ សម្ដេចថាទីតាំងដែលទាហានខ្មែរម្នាក់ស្លាប់ដោយសារការបាញ់ប្រហាររបស់ថៃនោះគឺជាទឹកដីខ្មែរ និងជាកន្លែងដែលសម្ដេចធ្លាប់ទៅអង្គុយទៀតផង។

ថ្លែងមុនបើកកិច្ចប្រជុំព្រឹទ្ធសភា ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានសន្និដ្ឋានថាការឆ្មក់ចូលមកបាញ់ទាហានខ្មែរដោយទាហានថៃអាចកើតពីសកម្មភាពរបស់អង្គភាពណាមួយមិនមែនជាគោលការណ៍របស់រដ្ឋាភិបាលថៃទេ។ ទោះជាយ៉ាងណាសម្ដេចនៅតែមិនអស់ចិត្តពីមូលហេតុដែលធ្វើឱ្យកងទ័ពខ្មែរម្នាក់ស្លាប់ក្នុងដីរបស់ខ្លួនឯងដូច្នេះ។
សម្ដេចថា៖ «កន្លែងដែលកើតឡើងពីម្សិលនេះជាទីកន្លែងដែលឆ្នាំ២០០៩ ខ្ញុំទៅកន្លែងហ្នឹង ហេតុអីបានទៅជាដីគេ? ពីដើមមានសាលាមួយតែសាលាហ្នឹងវាឆេះហើយ ហើយខ្ញុំទៅអង្គុយកន្លែងហ្នឹង! អ៊ីចឹងហើយបានខ្ញុំមិនអស់ចិត្តហេតុអីបានជាទាហានរបស់យើងត្រូវស្លាប់នៅកន្លែងហ្នឹង»។

សម្ដេចថាកម្ពុជានៅតែរក្សាការអត់ធ្មត់តែក៏ត្រៀមរួចរាល់ផងដែរប្រសិនជាមានការបញ្ហាកើតឡើងជាថ្មី ខណៈការបញ្ជាទ័ពគឺស្ថិតក្នុងដៃរបស់នាយករដ្ឋមន្ត្រីដែលសម្ដេចតេជោមានជំនឿចិត្តក្នុងការដឹកនាំ។
រហូតមកដល់ពេលនេះនៅមិនទាន់មានការបញ្ជាក់ណាមួយពីមូលហេតុនៃការវាយឆ្មក់របស់ថៃលើកងទ័ពខ្មែរនៅព្រំដែនតំបន់មុំ៣ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារនៅឡើយទេ ខណៈថ្នាក់ដឹកយោធានៃប្រទេសទាំងពីរកំពុងចរចានៅឡើយរហូតមកដល់ថ្ងៃទី២៩ ខែឧសភានេះ។

គួរឱ្យដឹងផងដែរថាការវាយឆ្មក់របស់ទាហានថៃកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បានបណ្ដាលឱ្យទាហានខ្មែរម្នាក់ស្លាប់មានឈ្មោះ សួន រោន មានតួនាទីជាព្រិន្ទបាលឯក មានទីលំនៅរស់នៅឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្រោយហេតុការណ៍នេះកម្ពុជាបានបញ្ជូនសម្ភារៈយុទ្ធបករណ៍ធុនធ្ងន់ជាបន្តបន្ទាប់ទៅព្រំដែនផងដែរ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


