ព័ត៌មានអន្ដរជាតិ
ថៃ ភូត UN ថា ប្រតិបត្តិការយោធារបស់ពួកគេ មិនប៉ះពាល់ប្រាសាទព្រះវិហារទេ ព្រោះឆ្ងាយពីនោះ ២គីឡូម៉ែត្រ
កិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានបញ្ចប់ទៅហើយ នៅថ្ងៃទី ២៦ខែកក្កដាឆ្នាំ២០២៥ ដោយមេ UN បានត្រឹមតែអំពាវនាវឲ្យកម្ពុជា-ថៃ អត់ធ្មត់ឲ្យបានខ្ពស់ លើជម្លោះដែលថៃបាញ់ទាំងកម្រោលមុនតែប៉ុណ្ណោះ។ យ៉ាងណា ក្នុងកិច្ចប្រជុំនោះ ថៃបានខំភូតកុហក UN ថា ពួកគេធ្វើប្រតិបត្តិការយោធានៅឆ្ងាយពីប្រាសាទព្រះវិហារ២គីឡូម៉ែត្រ ពោលគឺមិនប៉ះពាល់ប្រាសាទទេ។

ពួកគេនៅតែបដិសេធរាល់ការចោទប្រកាន់របស់កម្ពុជាដែលថា កងទ័ពថៃបានប្រើប្រាស់កាំភ្លើងធំឬគ្រាប់បែកចង្កោមទៅលើប្រាសាទព្រះវិហារ ហើយអះអាងថា កងទ័ពរបស់ខ្លួនធ្វើប្រតិបត្តិការយោធាតែលើគោលដៅយោធាកម្ពុជាប៉ុណ្ណោះ ហើយមិនបានកំណត់គោលដៅលើតំបន់ស៊ីវិល ឬទីតាំងដែលមិនពាក់ព័ន្ធនឹងប្រតិបត្តិការយោធាឡើយ។
មិនត្រឹមប៉ុណ្ណឹង អ្នកនាំពាក្យកងទ័ពថៃ ក៏អះអាងដែរថា ប្រាសាទព្រះវិហារមិនស្ថិតនៅក្នុងគន្លង ឬទិសដៅនៃការបាញ់របស់កាំភ្លើងធំរបស់ថៃនោះទេ។
សម្តីរបស់ថៃ គឺជាការនិយាយមិនពិតនិងបំភ្លៃដោយមិនចេះខ្មាសមាត់ ទាំងដែលមានរូបថតនិងព័ស្តុតាងច្បាស់ៗថា ពួកគេបង្កការខូចខាតដល់ប្រាសាទព្រះវិហារនិងទម្លាក់គ្រាប់បែកចង្កោម។

កាលពីថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២៥ យោធាថៃបានប្រើប្រាស់ អាវុធគ្រប់ប្រភេទ ដោយរាប់ទាំងគ្រាប់ផ្លោងនិងការទម្លាក់គ្រាប់បែកពីយន្តហោះ ធ្វើឲ្យប៉ះពាល់ដល់ប្រាសាទព្រះវិហារ ដែលរួមមាន ពយតាឌី កូបុរៈទី១ ទី២ ទី៣ ទី៥ ជណ្តើរខាងជើង និងតំបន់ក្បែរប្រាសាទព្រះវិហារ។
នេះជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរប្រឆាំងនឹងបេតិកភណ្ឌពិភពលោក និងជាការរំលោភបំពានលើច្បាប់អន្តរជាតិ ដូចនេះថៃនឹងទទួលខុសត្រូវធ្ងន់ធ្ងរទាំងផ្នែកច្បាប់ អន្តរជាតិ និងការទូត។

ទង្វើរបស់ថៃ គឺបានរំលោភយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ ស្តីពីកិច្ចការពារសម្បត្តិវប្បធម៌ក្នុងអំឡុងពេលជម្លោះប្រដាប់អាវុធ។ ប្រទេសដែលរំលោភអនុសញ្ញានេះ អាចប្រឈមមុខនឹងការចោទប្រកាន់ពី ឧក្រិដ្ឋកម្មសង្គ្រាម។
ម្យ៉ាង តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចរួចហើយថា ប្រាសាទព្រះវិហារជាកម្មសិទ្ធិរបស់កម្ពុជា។ ដូច្នេះការវាយប្រហារលើប្រាសាទនេះ មិនត្រឹមតែជាការវាយប្រហារលើអធិបតេយ្យភាពកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបំពានយ៉ាងច្បាស់ សេចក្តីសម្រេចរបស់តុលាការកំពូលរបស់ពិភពលោកផងដែរ។
លើសពីនេះ ការបំផ្លាញសម្បត្តិវប្បធម៌ដ៏សំខាន់ ត្រូវបានចាត់ទុកជាបទឧក្រិដ្ឋធ្ងន់ធ្ងរនៅក្នុងច្បាប់មនុស្សធម៌អន្តរជាតិ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ទទួលស្គាល់ថា ខ្លួនពិតជាទម្លាក់គ្រាប់បែកចង្កោមលើកម្ពុជាមែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


