ព័ត៌មានជាតិ
អ្នកនាំពាក្យ អះអាងថា កម្ពុជានៅតែបន្តគ្រប់គ្រងប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគិរីស្វារៈ
ប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគិរីស្វារៈ នៅតែបន្តគ្រប់គ្រងកាន់កាប់ក្នុងដែនអធិបតេយ្យរបស់កម្ពុជា។ នេះជាការអះអាងរបស់អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ។

ការអះអាងរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ជាការច្រានចោលចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតដោយសារព័ត៌មានថៃ The Nation ដែលផ្សាយថា កងទ័ពថៃបានវាយចូលកាន់កាប់ទីតាំងប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគិរីស្វារៈ។
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃនេះ ថា «ក្រសួងការពារជាតិច្រានចោលទាំងស្រុងចំពោះទីតាំងប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគិរីស្វារៈ គឺយើងនៅគ្រប់គ្រង រក្សាបានទីតាំងនៅក្នុងដែនអធិតេយ្យភាពកម្ពុជាដដែល មិនមានអ្វីដូចដែលសារព័ត៌មានថៃបានលើកឡើងទេ»។

បើតាមលោកស្រីអ្នកនាំពាក្យ កងកម្លាំងកម្ពុជានៅតែឈរជើងដ៏រឹងមាំ ដើម្បីទប់ទល់នឹងការឈ្លានពានដោយកងទ័ពថៃ។ ចំពោះការផ្សាយព័ត៌មានដោយថៃបែបនេះ លោកស្រី ម៉ាលី សុជាតា ចាត់ទុកថា គឺជាព័ត៌មានក្លែងក្លាយ ដើម្បីប្រតិដ្ឋឡើងក្នុងចេតនាបំភ្លៃការពិតតែប៉ុណ្ណោះ។
ក្នុងសន្និសីទសារព័ត៌មានស្ដីពីព្រឹត្តិការណ៍បាញ់ប្រហារគ្នានៅតំបន់ព្រំដែនរវាងកម្ពុជា និងថៃ កាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ម្សិលមិញនេះ ឆ្លើយនឹងសំណួរថា តើការផ្សាយព័ត៌មានដោយភាគីថៃពិតដែរឬអត់ជុំវិញសភាពការណ៍ដ៏ក្ដៅគគុកតាមព្រំដែនរវាងកម្ពុជា និងថៃ? លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា តបថា «សារព័ត៌មានថៃ គឺរហ័ស លឿន ក៏ប៉ុន្តែមិនប្រាកដថាការពិតទេ»៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២៣ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


