ព័ត៌មានជាតិ
សម្ដេចតេជោ ទម្លាយថា«ឆ្នាំ២០០៤ ថាក់ស៊ីនសម្លាប់រង្គាលលើពលរដ្ឋថៃ កាន់សាសនាឥស្លាមនៅភាគខាងត្បូងប្រទេស»
សម្ដេចតេជោ ហ៊ុន សែន បានទម្លាយពីអាថ៌កំបាំងជាង២០ឆ្នាំ គឺរឿងរ៉ាវដ៏ឃោរឃៅប្រព្រឹត្តឡើងដោយថាក់ស៊ីន ក្នុងពេលកាន់តំណែងជានាយករដ្ឋមន្ត្រីមន្ត្រីថៃ ដែលជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពោលគឺថាក់ស៊ីន នៅពីក្រោយការសម្លាប់រង្គាលលើប្រជាពលរដ្ឋថៃ ដែលកាន់សាសនាឥស្លាម នៅភាគខាងត្បូងប្រទេស។

សម្ដេចតេជោ ហ៊ុន សែន ទម្លាយអាថ៌កំបាំងដែលថាក់ស៊ីន ធ្លាប់ប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដូច្នេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនាវេលារំលងអធ្រាត ឈានចូលថ្ងៃទី២៥ ខែកក្កដា ក្រោយកាលពីថ្ងៃទី២៤ ខែកក្កដា ថាក់ស៊ីន ប្រើបណ្ដាញសង្គមនិយាយទម្លាក់កំហុសមកលើសម្ដេចតេជោ តែបែរជាមានអត្ថន័យដែលបង្ហាញថា ថៃពិតជាបានឈ្លានបាញ់បាញ់ប្រហារយ៉ាងគឃ្លើនមកលើកម្ពុជា ដោយមិនគោរពច្បាប់អន្តរជាតិ។

សម្ដេចតេជោ បកអាក្រាតរឿងដាក់ ស៊ីន ប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិកាលពីជាង២០ឆ្នាំមុនដូច្នេះ៖«ខ្ញុំមិនចម្លែកទេសម្រាប់ចរិតរបស់ ថាក់ សុីន មកលើខ្ញុំ ព្រោះសូម្បីតែព្រះមហាក្សត្រថៃ ក៏គាត់ក្បត់ មនុស្សក្នុងបក្សគាត់ក៏គាត់ក្បត់ និងរឿងកាន់តែអាក្រក់ គឺគាត់ធ្លាប់សម្លាប់ប្រជាជនថៃកាន់សាសនាឥស្លាម នៅខេត្តភាគខាងត្បូងរាប់រយនាក់កាលពីឆ្នាំ២០០៤។»។

ផ្អែកលើអត្តចរិតថាក់ស៊ីនបែបនេះ សម្ដេចតេជោ វាយតម្លៃថា ក្រោមហេតុផលសងសឹក ទើបថាក់ស៊ីនធ្វើ សង្រ្គាមដែលលទ្ធផលចុងក្រោយ គឺប្រជាជនជាអ្នករងគ្រោះ។
គូរឱ្យដឹងថា សម្ដេចតេជោ និងថាក់ស៊ីន ធ្លាប់រាប់គ្នាជាបងប្អូនធម៌៣០ឆ្នាំ តែទំនាក់ទំនងដ៏ស្អិតរមួតនៅ បានដើរដល់ផ្លូវបំបែកបន្ទាប់ពី ផែថងថង កូនស្រីរបស់ថាក់ស៊ីន និយាយស្ដីហាក់ដូចជាមនុស្សគ្មានអាណាព្យាបាល និងគ្រូ ប្រដៅ ប្រើសម្ដីឈ្លើយ ថាសម្ដេចធិបតី និងសម្ដេចតេជោ ថាជាមេដឹកនាំអត់វិជ្ជាជីវៈ និងប្រមាថជាបន្តបន្ទាប់។

បន្ទាប់ពីទំនាក់ទំនងរវាងសម្ដេចតេជោ និងថាក់ស៊ីន បែកបាក់, សម្ដេច ហ៊ុន សែន បានបកអាក្រាតអំពីទង្វើរបស់ថាក់ស៊ីន ជាបន្តបន្ទាប់រាប់តាំងពីការប្រមាថស្ដេចថៃមុន និងស្ដេចបច្ចប្បន្ន, ថាក់ស៊ីនសម្ដែងធ្វើជាឈឺ ដើម្បីគេចវេសដំណើរការក្ដីរបស់តុលាការ, ការជួយយីងឡាក់ ឱ្យរត់ចេញពីថៃគេចពីការកាត់ក្ដីរបស់តុលាការ តាមការរៀបចំរបស់ថាក់ស៊ីន និងថាក់ស៊ីនផ្ដល់ការសម្ងាត់របស់រដ្ឋាភិបាលថៃ បញ្ហាផ្ទៃក្នុងនៅថៃឱ្យសម្ដេចតេជោ ទាំងដែលសម្ដេចមិនបានស្នើសុំ។

សូមរម្លឹកថា នៅថ្ងៃទី២៥ខែតុលាឆ្នាំ២០០៤ សោកនាដកម្មមួយបានកើតឡើងនៅខេត្ត ណារ៉ាធីវ៉ាត ភាគខាងត្បូងប្រទេសថៃ នោះគឺហេតុការណ៍តាក់បៃ (Tak Bai) ដែលរដ្ឋាភិបាលក្រុងបាងកក ក្រោមការដឹកនាំរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានសម្លាប់អ្នកកាន់សាសនាឥស្លាមយ៉ាងរង្គាល។ កាលណោះប្រជាជនម៉ាឡេ-ឥស្លាមប្រមាណ ១ ៥០០នាក់ បានប្រមូលផ្ដុំគ្នានៅមុខប៉ុស្តិ៍ប៉ូលិសតាក់បៃ ដើម្បីតវ៉ាប្រឆាំងការចាប់ខ្លួនអ្នកភូមិ៦នាក់។ កងកម្លាំង បានប្រើប្រាស់កម្លាំងដើម្បីបំបែកហ្វូងបាតុករ ខណៈក្នុងអំឡុងពេលនៃការបង្ក្រាបនោះ បាតុករ៧នាក់ត្រូវបានបាញ់សម្លាប់។

បន្ទាប់មក ទាហានបានចាប់ខ្លួនបាតុករប្រមាណ ១ ៣០០នាក់ ហើយបង្ខំឲ្យពួកគេដេកផ្អៀងលើគ្នាដាក់ក្នុងរថយន្តយោធាចំនួន២៦គ្រឿង ដើម្បីដឹកទៅកាន់ទីតាំងឃុំឃាំងមួយទៀត។ ដោយសារការចង្អៀតខ្លាំងនិងត្រូវចងដៃពីក្រោយ មនុស្ស៧៨នាក់បានស្លាប់ដោយសារថប់ដង្ហើម។សរុបទៅ បាតុករចំនួន៨៥នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍នោះ៕
ដោយ៖ង៉ិល ណារ៉ាត់

-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២៤ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


