ព័ត៌មានអន្ដរជាតិ
ពូទីន ស្នើជួយដោះស្រាយជម្លោះមជ្ឈិមបូព៌ា តែ ត្រាំ ប្រាប់វិញថា ដោះស្រាយរឿងខ្លួនឯងឲ្យចេញសិនទៅ ចាំគិតរឿងគេ
ក្រោយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន អំពាវនាវឲ្យអ៊ីស្រាអែល-អ៊ីរ៉ង់ ឈប់ប្រយុទ្ធគ្នា ហើយសុំចូលខ្លួនសម្របសម្រួលដោះស្រាយវិវាទនេះ ស្រាប់តែប្រមុខសេតវិមាន ដូណាល់ ត្រាំ បញ្ចេញប្រតិកម្មដោយនិយាយថា «ខ្ញុំប្រាប់គាត់ថា ដោះស្រាយរឿងខ្លួនឯងឲ្យចេញសិនទៅ ចាំទៅដោះស្រាយរឿងគេ»។

លោកត្រាំមិនបញ្ជាក់ឡើយថាលោកនិយាយអ្វីខ្លះជាមួយពូទីន ប៉ុន្តែប្រធានាធិបតីអាមេរិកបានប្រាប់ទៅអ្នកសារព័ត៌មាននៅសួនច្បារនៃសេតវិមានកាលពីថ្ងៃពុធទី១៨ខែមិថុនាឆ្នាំ២០២៥ថា «ម្សិលមិញ ខ្ញុំបាននិយាយជាមួយគាត់ ហើយខ្ញុំក៏ប្រាប់ទៅ! អ្នកដឹងទេ? គាត់ស្នើចូលខ្លួនសម្របសម្រួលបញ្ហាមជ្ឈិមបូព៌ា ហើយខ្ញុំក៏តបទៅវិញថា ដោះស្រាយបញ្ហារបស់អ្នកសិនទៅ ចាំបារម្ភពីរឿងជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់»។
សូមជម្រាបថា នៅក្នុងកិច្ចប្រជុំតុមូល ខាងក្រៅវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg លោកពូទីនបានស្នើឡើងថា ទីក្រុងមូស្គូអាចជួយចរចារកដំណោះស្រាយ ដែលអាចអនុញ្ញាតឲ្យក្រុងតេហេរ៉ង់បន្តកម្មវិធីបរមាណូដោយសន្តិវិធី ទោះមានក្តីកង្វល់សន្តិសុខពីសំណាក់ប្រទេសអ៊ីស្រាអែលក៏ដោយ។
តាមការអះអាងពីមេដឹកនាំវិមានក្រឹមឡាំង, លោកបានលើកសំណើនេះបង្ហាញអ៊ីរ៉ង់ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក រួចទៅហើយ។

ទន្ទឹមនឹងការស្នើសុំ រុស្ស៊ីក៏ព្រមានដែរថា សហរដ្ឋអាមេរិកមិនត្រូវធ្វើប្រតិបត្តិការយោធាណាមួយប្រឆាំងនឹងអ៊ីរ៉ង់ទេ ព្រោះសកម្មភាពបែបនេះអាច«បង្កឲ្យមានអស្ថិរភាព»ក្នុងតបន់មជ្ឈិមបូព៌ាកាន់តែធំ និងបណ្ដាលឲ្យកើត«មហន្តរាយនុយក្លេអ៊ែរ» ថែមទៀតផង។
នៅក្នុងវេទិកាដដែលនោះ អនុរដ្ឋមន្ត្រីការបរទេសលោក Sergei Ryabkov និយាយថា ទីក្រុងមូស្គូកំពុងជំរុញឲ្យទីក្រុងវ៉ាស៊ីនតោន បដិសេធពីជម្រើសយោធាដែលរំពឹងទុក។ លោករៀបរាប់ថា «នេះនឹងក្លាយជាជំហានមួយ ដែលនឹងធ្វើឲ្យស្ថានភាពទាំងមូលមានអស្ថិរភាព»។
សូមជម្រាបជាថ្មី កាលពីថ្ងៃសុក្រសប្ដាហ៍មុន អ៊ីស្រាអែលបានបើកប្រតិបត្តិការវាយប្រហារតាមដែនអាកាស កំណត់គោលដៅលើរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដើម្បីបញ្ចៀសទីក្រុងតេហេរ៉ង់ពីការទទួលបានអាវុធប្រល័យលោក។ យ៉ាងណាមិញ អ៊ីរ៉ង់ម្ដងហើយម្ដងទៀតនៅតែអះអាងថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនពុំផ្ដោតលើការផលិតអាវុធនោះទេ គឺសម្រាប់តែគោលបំណងស៊ីវិលប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ អនុម័តផែនការវាយអ៊ីរ៉ង់រួចហើយ រង់ចាំតែការសម្រេចចុងក្រោយប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


