ព័ត៌មានអន្ដរជាតិ
ពូទីន ព្រមានខ្លាំងៗទៅ អាល្លឺម៉ង់ រឿងផ្តល់មីស៊ីល Taurus ឲ្យអ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានព្រមានខ្លាំងៗទៅអាល្លឺម៉ង់ថា បើទីក្រុងបែរឡាំងផ្តល់មីស៊ីល Taurus ឲ្យអ៊ុយក្រែនមែន នោះទីក្រុងមូស្គូ នឹងចាត់ទុកថាទីក្រុងបែរឡាំង ចូលរួមក្នុងជម្លោះនេះដោយផ្ទាល់ហើយ។

បានជាលោកពូទីន ព្រមានបែបនេះគឺព្រោះថា ដើម្បីបាញ់មីស៊ីល Taurus បាន អ៊ុយក្រែនចាំបាច់ត្រូវមានជំនួយពីយោធាអាល្លឺម៉ង់ ដូចជារបៀបកំណត់គោលដៅវាយប្រហារជាដើម។ ដូច្នេះ បើអ៊ុយក្រែនបាញ់មីស៊ីលនេះលើរុស្ស៊ីមែន នោះមានន័យថា យោធាអាល្លឺម៉ង់ គឺជាអ្នកបាញ់លើរុស្ស៊ី។
ក្នុងការជួបជុំជាមួយនិពន្ធនាយកសារព័ត៌មានធំៗនៅឯទីក្រុង St Petersburg ប្រទេសរុស្ស៊ីកាលពីថ្ងៃពុធទី១៨ខែមិថុនាឆ្នាំ២០២៥ លោកពូទីន បានដាក់ជាសំណួរថា «តើនេះជាអ្វី? បើមិនមែនជាការចូលរួមរបស់អាល្លឺម៉ង់ក្នុងជម្លោះប្រដាប់អាវុធដោយផ្ទាល់ជាមួយសហព័ន្ធរុស្ស៊ីទេនោះ តើគួរហៅថាម៉េចវិញទៅ?»។

យ៉ាងណា ប្រធានាធិបតីរុស្ស៊ី អះអាងថា ទោះទីក្រុងបែរឡាំង ផ្គត់ផ្គង់មីស៊ីលនេះឲ្យអ៊ុយក្រែនមែន ក៏វាគ្មានឥទ្ធិពលអ្វីលើសង្គ្រាមដែរ ប៉ុន្តែលោកនឹងយកបញ្ហានេះទៅពិភាក្សាជាមួយអធិការបតីអាល្លឺម៉ង់ Friedrich Merz ក្នុងពេលឆាប់ៗ។
នេះមិនមែនជាលើកដំបូងឡើយដែលរុស្ស៊ីព្រមានទៅទីក្រុងបែរឡាំង រឿងមីស៊ីល Taurus។ ជាក់ស្តែងកាលពីខែមុន ទីក្រុងមូស្គូ បានគំរាមវាយប្រហារប្រទេសអាល្លឺម៉ង់តែម្តង ប្រសិនបើទីក្រុងកៀវ ពិតជាយកមីស៊ីលនេះ ទៅបាញ់ចូលដីរបស់ខ្លួនមែន។
កាលពីខែឧសភា អធិការបតីអាល្លឺម៉ង់ Friedrich Merz បានបង្ហើបពីការជួយមីស៊ីល Taurus ទៅឲ្យទីក្រុងកៀវ ប៉ុន្តែលោកបញ្ជាក់ដែរថា ទ័ពអ៊ុយក្រែន ត្រូវការពេលច្រើនខែទៀត ដើម្បីរៀនបាញ់។

Taurus KEPD 350 គឺជាមីស៊ីលរយៈចម្ងាយឆ្ងាយបាញ់ពីអាកាស ដែលបង្កើតឡើងដោយក្រុមហ៊ុន Taurus Systems GmbH។ មីស៊ីលប្រភេទនេះ ត្រូវបានរចនាឡើងផ្តោតសំខាន់សម្រាប់ការវាយប្រហារច្បាស់ៗ ប្រឆាំងនឹងគោលដៅចូលជ្រៅនៅក្នុងទឹកដីសត្រូវ។
វាមានប្រវែង៥.១ម៉ែត្រ, ប្រវែងស្លាប២.១ម៉ែត្រ, ទម្ងន់ ១ ៤០០គីឡូក្រាម, អាចបំពាក់ក្បាលគ្រាប់បំផ្ទុះពីរដំណាក់ MEPHISTO ទម្ងន់៤៨០គីឡូក្រាម (ធំជាង Storm Shadow)។
Taurus KEPD 350 អាចហោះបានចន្លោះពី៥០០ទៅ៦០០គីឡូម៉ែត្រ ហើយចំពោះតម្លៃវិញ មីស៊ីលនេះមួយគ្រាប់ថ្លៃប្រហែល ១,០៨០,០០០ ដុល្លារអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី គំរាមវាយអាល្លឺម៉ង់ តែម្តង បើអ៊ុយក្រែន បាញ់មីស៊ីល Taurus ចូលដីខ្លួន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៦ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
នយោបាយ៦ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល