ព័ត៌មានអន្ដរជាតិ
ត្រាំ៖ «យើងដឹងពីទីតាំងលាក់ខ្លួនរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ តែយើងនឹងមិនកម្ចាត់គាត់ ឥឡូវនេះទេ»
ក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអង្គារទី១៧ខែមិថុនាឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា «យើងដឹងពីទីតាំងលាក់ខ្លួនរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei ហើយបើចង់កំណត់គោលដៅមែន គឺមិនពិបាកទេ។ យ៉ាងណា គាត់កំពុងមានសុវត្ថិភាព ហើយយើងនឹងមិនកម្ចាត់គាត់នាពេលឥឡូវនេះទេ»។

លោកបន្តថា «យើងមិនចង់ឲ្យមីស៊ីលបាញ់ត្រូវជនស៊ីវិលឬទាហានអាមេរិកទេ។ ការអត់ធ្មត់របស់យើង កាន់តែខើចទៅៗហើយ»។
មិនត្រឹមប៉ុណ្ណឹង តាមរយៈការបង្ហោះ Truth Social ជាបន្តបន្ទាប់ ប្រធានាធិបតីអាមេរិក ថែមទាំងតម្រូវឲ្យ «អ៊ីរ៉ង់ ត្រូវតែចុះចាញ់ដោយឥតលក្ខខណ្ឌផងដែរ។ ឥឡូវ យើងគ្រប់គ្រងផ្ទៃមេឃលើប្រទេសអ៊ីរ៉ង់បានទាំងស្រុងហើយ»។
មុននេះដែរ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយជាសាធារណៈថា ការធ្វើឃាតមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ayatollah Ali Khamenei «អាចបញ្ចប់ជម្លោះ» រវាងប្រជាជាតិទាំងពីរ ជាជាងធ្វើឲ្យវាកាន់តែកើនកម្ដៅ។

ក្នុងពេលផ្ដល់បទសម្ភាសជាមួយ ABC News កាលពីថ្ងៃទី១៦ខែមិថុនា លោក ណេតាន់យ៉ាហ៊ូ បានលើកឡើងថា ប្រតិបត្តិការបន្សាបការគំរាមកំហែងរបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ គឺជារឿងត្រឹមត្រូវ ហើយគាត់បានចាត់ទុកលោក Khamenei ថាជា « (Adolf) Hilter សម័យថ្មី»។
បើយោងតាមរបាយការណ៍ថ្មីៗ លោក ត្រាំ បានបដិសេធផែនការរបស់អ៊ីស្រាអែល ក្នុងការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ ដោយប្រាប់ថា កុំធ្វើរឿងបែបនេះឲ្យសោះ បើមិនដូច្នោះទេនឹងមានរឿងធំជាក់ជាមិនខានឡើយ។ យ៉ាងណាមិញ លោក បេនចាមីន បានច្រានចោលគំនិតនេះ ហើយប្រាប់ថា «វាមិនធ្វើឲ្យជម្លោះកើនឡើងទេ វានឹងបញ្ចប់ជម្លោះ»។
មេដឹកនាំអ៊ីស្រាអែល បានបន្ថែមថា «សង្រ្គាមជារៀងរហូត” គឺជាអ្វីដែលអ៊ីរ៉ង់ចង់បាន ហើយពួកគេកំពុងនាំយើងទៅកាន់គែមនៃសង្រ្គាមនុយក្លេអ៊ែរ។ តាមពិតទៅ អ្វីដែលអ៊ីស្រាអែលកំពុងធ្វើ គឺការទប់ស្កាត់ការឈ្លានពាននេះ ហើយយើងអាចធ្វើដូច្នេះបានដោយប្រឆាំងនឹងកម្លាំងនៃអំពើអាក្រក់»៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
កីឡា៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៧ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


