ព័ត៌មានអន្ដរជាតិ
ត្រាំ៖ ជប៉ុនពិបាកចរចាពន្ធជាមួយគ្នា ខណៈ EU មិនទាន់ផ្ដល់សំណើពាណិជ្ជកម្មស្នើភាពគ្នា
ក្នុងបរិបទពន្ធគយបដិការ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានត្អូញត្អែរកាលពីថ្ងៃអង្គារថា ជប៉ុនមានភាពតឹងតែងក្នុងការចរចាពាណិជ្ជកម្មជាមួយគ្នា ខណៈសហភាពអឺរ៉ុប (EU) ក៏មិនទាន់បានផ្ដល់សំណើពាណិជ្ជកម្មដែលស្មើភាពគ្នាឱ្យអាមេរិកដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការលើកឡើងយ៉ាងដូច្នេះរបស់លោក ត្រាំ ធ្វើឡើងចំពេលដែលការចរចាពន្ធជាមួយ EU និងជប៉ុន ដែលជាដៃគូពាណិញ្ជកម្មដ៏សំខាន់របស់សហរដ្ឋអាមេរិក កំពុងបន្ត ដោយមិនទាន់មានកិច្ចព្រមព្រៀងជាដុំកំភួនណាសម្រេចឡើងនៅឡើយទេ ខណៈកាលផុតកំណត់សម្រាប់ការពន្យារពេលពន្ធគយបដិការខិតកាន់តែជិតដល់។
លោក ត្រាំ ថ្លែងប្រាប់អ្នកយកព័ត៌មាននៅយន្តហោះ Air Force One ថា វាមានលទ្ធភាពដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក និងជប៉ុនសម្រេចឡើង ប៉ុន្តែលោកថា៖ «ពួកគេតឹងតែង ជនជាតិជប៉ុនតឹងតែង ប៉ុន្តែចុងក្រោយអ្នកត្រូវតែយល់ថា យើងនឹងគ្រាន់តែផ្ញើលិខិតមួយសរសេរថា «នេះជាអ្វីដែលអ្នកនឹងត្រូវចំណាយ បើមិនដូច្នេះទេ អ្នកមិនចាំបាច់ធ្វើជំនួញជាមួយយើងទេ»»។
ការថ្លែងរបស់លោក ធ្វើឡើងផងដែរ ខណៈក្រុមចរចាពាណិជ្ជកម្មដឹកនាំដោយរដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent បានស្នាក់នៅក្នុងកិច្ចប្រជុំ G7 នៅប្រទេសកាណាដា ដើម្បីបន្តធ្វើការលើបញ្ហាពាណិជ្ជកម្ម បន្ទាប់ពីលោក ត្រាំ ចេញពីកិច្ចប្រជុំមុនគេមុនឯង ដើម្បីផ្ដោតលើបញ្ហានៅមជ្ឈិមបូព៌ា ដែលកំពុងឡើងកម្ដៅ ក្រោមការវាយប្រហារគ្នាទៅវិញទៅមករវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ ការចាកចេញបន្ទាន់របស់លោក ធ្វើឱ្យដៃគូពាណិជ្ជកម្មសំខាន់ៗខកចិត្ត ព្រោះបានសង្ឃឹមថា ជំនួបនៅកិច្ចប្រជុំ G7 នឹងជួញដោះស្រាយបញ្ហាពាណិជ្ជកម្ម។

លោក ត្រាំ និយាយថា EU ត្រូវតែផ្តល់សហរដ្ឋអាមេរិក នូវ «កិច្ចព្រមព្រៀងដ៏ល្អ» បើមិនដូច្នោះទេ នឹងប្រឈមមុខនឹងការយកពន្ធខ្ពស់ពីអាមេរិក។
ទោះជាយ៉ាងណាក៏ដោយ ប្រធានគណៈកម្មាការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំ G7 ថា EU នៅតែមានគោលបំណងសម្រេចកិច្ចព្រមព្រៀងមុនការពន្យារពេលពន្ធគយបដិការផុតកំណត់។
គួរគូសបញ្ជាក់ថា ជប៉ុនរងពន្ធបដិការ ២៤ ភាគរយ ខណៈ EU រង ២០ ភាគរយ ពីសហរដ្ឋអាមេរិក៕
-
កីឡា១២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


