ព័ត៌មានអន្ដរជាតិ
ពូទីន មិនឆ្លើយសំណួរអំពីការប៉ងសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ Khamenei
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបដិសេធមិននិយាយអំពីការប៉ុនប៉ងធ្វើឃាតដែលអាចកើតមានលើមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ដោយអ៊ីស្រាអែល ឬសហរដ្ឋអាមេរិកទេ ដោយហៅប្រធានបទនេះថា «រសើបពេក» ក្នុងការពិភាក្សា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៩ខែមិថុនានេះ។

ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិក្នុងទីក្រុង Saint Petersburg លោក ពូទីន បានបដិសេដសំណួរនេះតែជំនួសមកវិញដោយបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ដំណោះស្រាយនយោបាយចំពោះជម្លោះដែលកំពុងកើនឡើងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។
លោកពូទីនក៏បានច្រានចោលគំនិតដែលថារដ្ឋាភិបាលអ៊ីរ៉ង់មិនមានស្ថិរភាព ដោយនិយាយថាប្រជាជនអ៊ីរ៉ង់នៅតែគាំទ្រមេដឹកនាំរបស់ពួកគេ ទោះបីជាមានបញ្ហាផ្ទៃក្នុងខ្លះក៏ដោយ។ លោកបានស្នើឲ្យជួយសម្របសម្រួលរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ប៉ុន្តែបណ្តាប្រទេសលោកខាងលិចមិនទុកចិត្តលោកច្រើនទេ ដោយសារតែទំនាក់ទំនងជិតស្និទ្ធរបស់រុស្ស៊ីជាមួយអ៊ីរ៉ង់។
ស្របពេលការវាយប្រហាររបស់អ៊ីស្រាអែលក្នុងប្រទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍បានសម្លាប់មនុស្សយ៉ាងតិច ៥៨៥នាក់ រួមទាំងជនស៊ីវិល២៣៩នាក់ ដែលជំរុញឱ្យមានការភ័យខ្លាចនៃការកើនឡើងបន្ថែមទៀត។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលស្គាល់ថា សហរដ្ឋអាមេរិកដឹងពីទីតាំងរបស់លោក Khamenei ប៉ុន្តែមិនបានប្តេជ្ញាចិត្តចូលរួមសកម្មភាពរបស់អ៊ីស្រាអែលនោះទេ។

យ៉ាងណាលោកពូទីនបានរំលឹកឡើងវិញនូវការគាំទ្ររបស់រុស្ស៊ីចំពោះកម្មវិធីនុយក្លេអ៊ែរស៊ីវិលរបស់អ៊ីរ៉ង់ ដោយបានបដិសេធរាល់ការផ្គត់ផ្គង់អាវុធដល់ទីក្រុងតេហេរ៉ង់ ទោះបីជាមានភាពជាដៃគូយុទ្ធសាស្ត្រក៏ដោយ។ លោកបានបញ្ជាក់ថា រោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់នៅតែដំណើរការ ហើយបុគ្គលិករុស្ស៊ីនៅរោងចក្រថាមពល Bushehr មានសុវត្ថិភាពក្រោមការរៀបចំសន្តិសុខជាមួយអ៊ីស្រាអែល។
ដោយអំពាវនាវឱ្យមានតុល្យភាពរវាងសិទ្ធិនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងសន្តិសុខរបស់អ៊ីស្រាអែល លោក ពូទីន បាននិយាយថា ដំណោះស្រាយដោយសន្តិវិធីគឺអាចធ្វើទៅបាន ប៉ុន្តែតម្រូវឱ្យមានការធ្វើការទូតដោយប្រុងប្រយ័ត្ន៕
អត្ថបទ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម៧ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


