ព័ត៌មានអន្ដរជាតិ
ពូទីន ប្រកាសធ្វើសមយុទ្ធយោធារួមគ្នាជាមួយចិននៅឆ្នាំ២០២៥
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសថា រុស្ស៊ី និងចិនគ្រោងនឹងធ្វើសមយុទ្ធយោធារួមគ្នានៅឆ្នាំ២០២៥ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតក្នុងការពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិរបស់ពួកគេ។

ការប្រកាសនេះ បានធ្វើឡើងក្នុងអំឡុងសុន្ទរកថានៅឯវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg កាលពីថ្ងៃពុធទី១៨ខែមិថុនា ដែលលោក ពូទីន បានសង្កត់ធ្ងន់ថា សមយុទ្ធបែបនេះគឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយដើម្បីពង្រឹងទំនាក់ទំនងយោធា-បច្ចេកទេស និងឧស្សាហកម្មការពារជាតិរវាងប្រជាជាតិទាំងពីរ។
ព័ត៌មានលម្អិតទាក់ទងនឹងទំហំ ពេលវេលា ទីតាំង និងគោលបំណងប្រតិបត្តិការនៃសមយុទ្ធទាំងនេះ មិនត្រូវបានបង្ហាញឲ្យដឹងនោះទេ។ ទោះជាយ៉ាងណា សមយុទ្ធនេះ គឺស្របទៅនឹងនិន្នាការយុទ្ធសាស្រ្តនាពេលថ្មីៗនេះ ដោយបានពង្រឹង«ភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយ»របស់ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង ដែលជាទំនាក់ទំនងដែលបង្កើតដោយផលប្រយោជន៍ភូមិសាស្ត្រនយោបាយរួមគ្នា ដែលប្រទេសចិននៅតែប្រុងប្រយ័ត្នចំពោះការចូលរួមក្នុងសម្ព័ន្ធភាពយោធាផ្លូវការ។
អ្នកវិភាគកត់សំគាល់ថា សមយុទ្ធដែលបានគ្រោងទុកទាំងនេះ បង្កើតលើកិច្ចសហប្រតិបត្តិការយោធាកាន់តែខ្លាំងឡើងនៅទូទាំងតំបន់ រួមទាំងសមយុទ្ធកងទ័ពជើងទឹកនៅឈូងសមុទ្រអូម៉ង់កាលពីដើមឆ្នាំនេះ ដែលមានការចូលរួមពីរុស្ស៊ី ចិន និងអ៊ីរ៉ង់។ សកម្មភាពសហប្រតិបត្តិការទាំងនេះ គូសបញ្ជាក់ពីការផ្លាស់ប្តូរថាមវន្តសន្តិសុខសកល ដែលអាចបង្កបញ្ហាប្រឈមជាយុទ្ធសាស្ត្រសម្រាប់មហាអំណាចលោកខាងលិច។

ការប្រកាសពីសមយុទ្ធនេះ ទៀតសោតធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ទៅកាន់ទីក្រុងមូស្គូកាលពីខែឧសភា ក្នុងអំឡុងពេលដែលមេដឹកនាំទាំងពីរបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការយោធា និងសេដ្ឋកិច្ច ព្រមទាំងបានអនុម័តជាផ្លូវការនូវផែនការសម្រាប់សកម្មភាពរួមគ្នា។
ទាំងរុស្ស៊ី និងចិន ប្រាប់ទៅពិភពលោកថា ទំនាក់ទំនាក់ទ្វេភាគីរបស់ពួកគេមិនមានគោលបំណងប្រឆាំងនឹងភាគីណាមួយនោះទេ។ យ៉ាងណាមិញ មន្ត្រីលោកខាងលិចចាត់ទុកនិន្នាការនេះថាជាផ្នែកមួយនៃអំណាចផ្តាច់ការដែលកំពុងលេចចេញជារូបរាងបណ្ដើរៗ ហើយពួកគេហៅថាទំនាក់ទំនងនេះថាជា «ការបង្កភាពចលាចល» ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់អន្តរជាតិ៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម៤ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច២ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ២៣ ម៉ោង agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


