ព័ត៌មានអន្ដរជាតិ
ត្រាំ អនុម័តផែនការវាយអ៊ីរ៉ង់រួចហើយ រង់ចាំតែការសម្រេចចុងក្រោយប៉ុណ្ណោះ
តាមការឲ្យដឹងពីមន្ត្រីក្នុងរង្វង់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន, ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអនុម័តផែនការវាយអ៊ីរ៉ង់រួចហើយ រង់ចាំតែការសម្រេចចុងក្រោយប៉ុណ្ណោះ។

តាមការចុះផ្សាយរបស់ ABC News នៅថ្ងៃព្រហស្បតិ៍ទី១៩ខែមិថុនាឆ្នាំ២០២៥, បន្ទាប់ពីកិច្ចប្រជុំពីសេសនៅក្នុងបន្ទប់ស្ថានការណ៍ លោកត្រាំ បានប្រាប់ទីប្រឹក្សាកំពូលថា លោកយល់ព្រមលើផែនការវាយអ៊ីរ៉ង់ ប៉ុន្តែមិនទាន់អនុវត្តទេ ដោយរង់ចាំមើលសិនថាតើ អ៊ីរ៉ង់មានឆន្ទៈមកពិភាក្សាអំពីការបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ពួកគេឬក៏អត់។
ក្រោយមក ឆ្លើយតបសំណួរអ្នកសារព័ត៌មានអំពីការវាយអ៊ីរ៉ង់នេះ លោកត្រាំ លើកឡើងថា «ខ្ញុំមិនទាន់អាចនិយាយបានឡើយ។ ខ្ញុំអាចវាយឬមិនវាយ គ្មាននរណាដឹងឡើយថាខ្ញុំចង់ធ្វើអ្វី ប៉ុន្តែខ្ញុំអាចនិយាយរឿងមួយថា អ៊ីរ៉ង់បង្កបញ្ហាច្រើនពេកហើយ ហើយចង់មានការចរចា»។
រឿងនេះកើតឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានបញ្ជូនកម្លាំងយោធាទៅកាន់តំបន់មជ្ឈិមបូព៌ារួចហើយ ជាពិសេសយន្តហោះចម្បាំង F-16, F-22 និង F-35 តែម្តង។

យន្តហោះទាំងនេះ បានចាកចេញពីមូលដ្ឋានទ័ពអាកាស Lakenheath ភាគខាងកើតចក្រភពអង់គ្លេសកាលពីថ្ងៃពុធ ដើម្បីជួយអ៊ីស្រាអែល ក្នុងការប្រយុទ្ធជាមួយអ៊ីរ៉ង់។
ក្រោយការបញ្ជូននោះមិនបានប៉ុន្មានផង ស្រាប់តែមេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei ព្រមានខ្លាំងៗទៅសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលថា «សមរភូមិចាប់ផ្តើមហើយ! គ្មានការត្រាប្រណីទេ។ យើងត្រូវតែឆ្លើយតបយ៉ាងខ្លាំងក្លាបំផុតចំពោះរបប Zionist របស់ពួកភេរវករ»។
សូមជម្រាបជាថ្មី អ៊ីស្រាអែល បានបើកប្រតិបត្តិការ «Risisng Lion» កាលពីថ្ងៃសុក្រទី១៣ខែមិថុនាឆ្នាំ២០២៥ ដោយបាញ់មីស៊ីលលើទីក្រុងតេហេរ៉ង់ ក្នុងគោលបំណងកម្ទេចកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
អ៊ីស្រាអែលបញ្ជាក់ថា ខ្លួនគ្មានជម្រើសផ្សេងក្រៅពីវាយអ៊ីរ៉ង់ឡើយ ព្រោះប្រទេសនេះ កំពុងស្ថិតនៅលើផ្លូវឈានឆ្ពោះទៅរកការផលិតបានគ្រាប់បែកនុយក្លេអ៊ែរហើយ។ យ៉ាងណា អ៊ីរ៉ង់បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ និងអះអាងម្តងហើយម្តងទៀតថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់តែគោលបំណងស៊ីវិលប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


