ព័ត៌មានជាតិ
ច្រកតំបន់និងច្រកអន្តរជាតិសរុបចំនួន៥ទីតាំង ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ត្រូវបិទជាស្ថាពរ
ចាប់តាំងពីភាគីថៃបានប្រកាស កាលពីល្ងាចមិញរួចមក គេសង្កេតឃើញថា ចាប់តាំងពីព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៥ នៅគ្រប់ច្រកតំបន់ និងច្រកអន្តរជាតិ សរុបចំនួន ៥ ទីតាំង ទៅបានភាគីកម្ពុជាយើង ធ្វើការបិទទ្វារជាស្ថាពរ ដោយមិនអនុញ្ញាតឲ្យមានការធ្វើចរាចរណ៍ ឆ្លងដែនទៅវិញទៅមកឡើយ។

គួរបញ្ជាក់ដែរថា ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង មានច្រកទ្វារចំនួន ៥ ដែលជាប់ភូមិសាស្ត្រជាមួយប្រទេសថៃ គឺមានច្រកតំបន់ចំនួន៣ គឺច្រកតំបន់ ៤០០ ស្ថិតក្នុងស្រុកសំឡូត ច្រកតំបន់អូររំដួល ស្ថិតក្នុងស្រុកភ្នំព្រឹក និងច្រកតំបន់អូរអន្លក់ ស្ថិតក្នុងស្រុកកំរៀង ឯច្រកអន្តរជាតិគឺមានចំនួនពីរ គឺច្រកអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង និងច្រកអន្តរជាតិភ្នំដី ស្ថិតក្នុងស្រុកសំពៅលូន។

បច្ចុប្បន្នចាប់តាំងពីព្រឹកមិញមក ច្រកទ្វារទាំងប្រាំត្រូវបានបិទជាស្ថាពរហើយ ទាំងខាងភាគីថៃនិងខាងភាគីកម្ពុជា ដោយឡែកនៅច្រកអន្តរជាតិភ្នំដី ដែលស្ថិតក្នុងស្រុកសំពៅលូន គឺភាគីថៃបានមូលមតិគ្នាជាមួយភាគីកម្ពុជា សម្រេចបើកទ្វារច្រកចាប់ពីម៉ោង ៥ ល្ងាច ដល់ម៉ោង ៨ យប់ នាថ្ងៃទី ២៤ ខែមិថុនានេះ ដើម្បីឱ្យប្រជាពលរដ្ឋនិងពលករខ្មែរ ចាកចេញពីប្រទេសថៃចូលមកកាន់ទឹកដីកម្ពុជាវិញ៕
អត្ថបទ ៖ សោ និយមរ័ត្ន




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ