សេដ្ឋកិច្ច
កសិករដាំដំឡូងមី មិនទាន់បារម្ភពីផលប៉ះពាល់ ក្រោយថៃបិទព្រំដែន
កសិករដាំដំឡូងមី នៅខេត្តឧត្តរមានជ័យបានប្រាប់ឱ្យដឹងថា ការបិទព្រំដែនរបស់ភាគីថៃបច្ចុប្បន្នមិនទាន់មានផលប៉ះពាល់ទៅលើវិស័យដំឡូងមីនៅកម្ពុជានោះទេ ដោយសារមិនមែនជារដូវប្រមូលផលច្រើន ខណៈថៃបានរឹតបន្តឹងគុណភាពការនាំចូលដំឡូងមីពីកម្ពុជា។

លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ ថា៖ «រាល់ថ្ងៃយើងមិនបារម្ភទេ ព្រោះវាមិនមែនជាខែប្រមូលផលពេញលេញ តែបើការបិទនេះ វាអូសបន្លាយទៅដល់ខែ១១ ខែ១ ឬខែ២ បានយើងបារម្ភ»។
ក្រសួងពាណិជ្ជកម្មថៃ កាលពីពេលថ្មីៗនេះ បានរឹតបន្តឹងការនាំចូលដំឡូងមីពីកម្ពុជា បន្ទាប់ពីកម្ពុជាបានបិទការនាំចូលបន្លែផ្លែឈើពីថៃ ឆ្លើយតបនឹងថៃបិទព្រំដែនជាឯកតោភាគី ក្រោយពីទាហានថៃចូលមកបាញ់ទាហានកម្ពុជាស្លាប់ម្នាក់នៅតំបន់មុំបី។ ថៃគឺទីផ្សារធំទី២របស់កម្ពុជា ក្នុងការទិញដំឡូងមី បន្ទាប់ពីវៀតណាម។

យោងតាមក្រសួងកសិកម្មនៅក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២៥ កម្ពុជានាំចេញ ដំឡូងមីស្រស់សម្រេចបាន ១,៤២ លានតោន ធ្លាក់ចុះ ១០,៩២% និងចំណិតដំឡូងមីក្រៀម សម្រេចបាន ១,២២ លានតោន កើន ៥២,៧៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
រដ្ឋាភិបាលកម្ពុជា កំពុងរៀបចំស្តង់ដាដំឡូងមីក្រៀម និងដំឡូងមីស្រស់ ដើម្បីបង្កភាពងាយស្រួលដល់កិច្ចសម្រួលពាណិជ្ជកម្មទិញ-លក់ដំឡូងមី ការកំណត់តម្លៃ ដោយផ្អែកតាមស្តង់ដា ដែលបានដាក់ចេញតាមប្រភេទដំឡូងមីស្រស់ ឬក្រៀម និងទៅតាមកម្រិតជាតិម្សៅ។
គិតត្រឹមឆ្នាំ ២០២៤ កម្ពុជាមានផ្ទៃដីដាំដុះដំឡូងមីប្រមាណ ៧០ ម៉ឺនហិកតា ដែលអាចរកចំណូលបានប្រមាណ ៧២៨ លានដុល្លារ៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


