វប្បធម៌ ជំនឿ
យល់សប្ដិឃើញ សព មឈូស និងមនុស្សស្លាប់ បកស្រាយអត្ថន័យល្អនិងអាក្រក់មករួមគ្នា
សុបិនឃើញសាកសព មឈូស និងមនុស្សស្លាប់ សុទ្ធតែចង់បញ្ជាក់អត្ថន័យល្អឬអាក្រក់ និងប្រផ្នូលប្រាប់ដល់អ្នក ជាពិសេសគឺនាំសំណាងល្អ។
សុបិនឃើញសាកសពដេកដួលមានដង្កូវ បង្ហាញពីសំណាងនៅខាងក្រៅ កំពុងតែខិតមកដល់ជិតខ្លួន។ ចូរត្រៀមខ្លួនទទួលយកលាភនេះ ហើយធ្វើតែអំពើល្អដូចគ្នា។

សុបិនឃើញមនុស្សស្លាប់ បញ្ជាក់អត្ថន័យពីមនុស្សដែលប៉ងគំនិតអាក្រក់លើអ្នក ឬមនុស្សនិយាយកុហក ហើយនៅតែទទួលបានសំណាងល្អ។ សូមប្រញាប់ចៀសឆ្ងាយពីមនុស្សប្រភេទនេះ នាំតែទុក្ខសោកមកឲ្យអ្នកឡើយ។
សុបិនឃើញ មឈូស បានន័យថា អ្នកនឹងមានសំណាងល្អ ហើយនឹងទទួលបានដំណឹងល្អនៅក្នុងអាជីពរបស់អ្នក។ ចំពោះគូស្វាមីភរិយា អាចមានដំណឹងល្អក្រោយរៀបការរួច។
សុបិនឃើញមឈូសតែមិនឃើញមានសពខាងក្នុង បានន័យថា អ្នកនឹងទទួលបានដំណឹងល្អឬសំណាងល្អ ឬអាចផ្លាស់ប្ដូរការងារឆាប់ៗនេះ។
សុបិនឃើញការបញ្ចុះសពមនុស្សស្លាប់ និងកប់មនុស្សចម្លែកៗ មិត្តជិតស្និទ្ធដែលតែងតែងល្អនឹងអ្នក គេនឹងមានលាភសំណាង។ ហើយគេក៏មិនភ្លេចយើងដែរ!

សុបិនឃើញមឈូសខ្លួនឯង អត្ថន័យបញ្ជាក់ថា អ្នកអាចត្រូវបានគេបោកប្រាស់ ដោយនរណាម្នាក់ក្នុងពេលនេះ។ ត្រូវរស់នៅដោយប្រុងប្រយ័ត្ន ហើយត្រូវដឹងខ្លួនជានិច្ច រាល់អ្នកណាចូលមករកដោយមានកលល្បិច។
សុបិនឃើញខ្លួនឯង ចង់ទៅបុណ្យសពឪពុកម្ដាយឬនរណាម្នាក់ បានន័យថា អ្នកនឹងមានសំណាង តែជាសំណាងដែលប្រថុយ។ វាអាចថាភាគរយ ៥០ លើ ៥០ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អត្ថន័យនៃខ្សែ ក មាសក្នុងសុបិន តាមពិតខុសគ្នាដោយសារ…
ចុចអាន៖យល់សប្ដិឃើញសត្វកណ្ដុរ អត្ថន័យល្អអាក្រក់មកទាំងព្រមគ្នា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីសិង្ហបុរី គាំទ្រឱ្យកម្ពុជា-ថៃ ដោះស្រាយជម្លោះព្រំដែនដោយប្រើយន្តការច្បាប់អន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ ត្រៀមស្នើទៅ Google ឲ្យយកតាមផែនទីរបស់ខ្លួនវិញ ទើបប្រាសាទតាមាន់ធំ ស្ថិតក្នុងដីថៃ