វប្បធម៌ ជំនឿ
យល់សប្ដិឃើញសត្វកណ្ដុរ អត្ថន័យល្អអាក្រក់មកទាំងព្រមគ្នា
សុបិនឃើញកណ្ដុរមានន័យថាសំណាងល្អ ប៉ុន្តែកាលៈទេសៈខ្លះក៏មិនល្អ វាអាស្រ័យលើរូបភាពដែលឃើញក្នុងសុបិន។
កណ្ដុររស់នៅក្នុងទីងងឹត ហើយភាគច្រើនវាចេញក្រៅពេលយប់។ សុបិនឃើញកណ្តុរបង្ហាញថា អ្នកអាចធ្វើឲ្យអ្នកដទៃឈឺចាប់ដោយសម្ងាត់។ ម៉្យាងទៀតវាមានន័យថា ផ្នែកខាងងងឹតនៃបេះដូងរបស់យើង នឹងលេចចេញមក។ ត្រង់ចំណុចនេះ យើងត្រូវតែឆ្លុះបញ្ចាំងខ្លួនឯងយ៉ាងសកម្ម និងកែសម្រួល ប្រសិនបើយើងត្រូវបានជះឥទ្ធិពលអវិជ្ជមានខ្លាំងចំពោះអ្នកណាម្នាក់មិនដឹងខ្លួន។

សុបិនឃើញកណ្ដុរខ្មៅមានន័យថា អ្វីៗនឹងល្អសម្រាប់អ្នកនៅថ្ងៃនោះ ហើយអ្នកនឹងមានសំណាងល្អ។ អ្នកអាចកំពុងព្យាយាមសម្រេចបំណងប្រាថ្នាដែលបានរង់ចាំជាយូរមកហើយ។
សុបិន្តឃើញកណ្តុរពណ៌ស បង្ហាញថា សំណាងបច្ចុប្បន្នរបស់អ្នកគឺល្អណាស់។ ត្រូវចាំថែរក្សាអ្នកដទៃ ដើម្បីឲ្យសំណាងល្អរបស់អ្នកមានអាយុយឺនយូរ។

ប៉ុន្តែបើសុបិនឃើញកណ្តុរពណ៌ប្រផេះបង្ហាញថា កិច្ចការរបស់អ្នកអាចនៅទ្រឹង ដែលធ្វើឲ្យអ្នកមានអារម្មណ៍ធ្លាក់ទឹកចិត្ត។ គួរតែពិគ្រោះជាមួយដៃគូឬមិត្តភក្តិដែលអ្នកទុកចិត្ត ដើម្បីរកដំណោះស្រាយ។
សុបិនឃើញសត្វកណ្តុរធំជាងសត្វដទៃបង្ហាញថា មាននរណាម្នាក់អាចនឹងកំពុងប្រើល្បិចបញ្ឆោតអ្នកឬអ្នកជិតខាងដើម្បីធ្វើបាបអ្នកដូចជាលាបពណ៏បង្ខូចឈ្មោះជាដើម។ ក្តីសុបិននេះក៏បង្ហាញផងដែរថានឹងមានការទាស់សំដីគ្នារវាងអ្នកនិងមិត្តភ័ក្ដិ។
សុបិន្តឃើញកណ្តុរតូចៗមានន័យថា អ្នកនឹងខំប្រឹងខ្លាំងក្នុងអាជីពការងារ ចំណែកទំនាក់ទំនងស្នេហារបស់អ្នក នឹងប្រសើរឡើងបន្តិចដោយសារការព្យាយាម។
ឃើញកណ្តុរស្លាប់មានន័យថា ទាំងសំណាងនិងរឿងល្អៗ អាចនឹងចូលមករកអ្នកឆាប់ៗ ជាពិសេសគូប្រជែងក៏ជៀសឆ្ងាយ ហើយទ្រព្យសម្បត្តិឬប្រាក់ចំណូលអាចនឹងកើនឡើងទ្វេ។
សុបិនឃើញកណ្តុរតូចៗទើបនឹងកើត បង្ហាញថា សំណាងរបស់អ្នកមិនល្អសម្រាប់អនាគតដ៏ខ្លី។ អំណាចនៃសត្រូវរបស់អ្នកនឹងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយអ្នកនឹងជួបគ្រោះមហន្តរាយឬសំណាងអាក្រក់។
ឃើញកណ្តុរច្រើនមានន័យថា នៅពេលអនាគតដ៏ខ្លីអ្នកអាចនឹងមានបញ្ហាជាប់លាប់។ បញ្ហាអាចមានគ្រប់ប្រភេទ ពីមួយទៅមួយមិនចេះអស់រឿង។

សុបិន្តឃើញទាំងកណ្តុរនិងឆ្មាមានន័យថា អ្នកអាចរីករាយនឹងសុភមង្គលនៃជីវិតបច្ចុប្បន្ននេះ។
សុបិន្តឃើញកណ្តុរនៅក្នុងផ្ទះបង្ហាញថា អ្នកនឹងស្ថិតក្នុងស្ថានភាពលំបាកនាពេលអនាគត។ ក្នុងជីវិតខាងក្រៅអ្នកកំពុងតស៊ូដើម្បីជំនះបញ្ហាអស់នោះ ហើយការព្យាយាមរបស់អ្នកនឹងអាចរកផ្លូវចេញពីការលំបាកនេះឆាប់ៗ។ ប៉ុន្តែត្រូវប្រយ័ត្នកុំបារម្ភពីជំនួញរបស់អ្នកដទៃពេក ចូរផ្តោតលើការកែលំអជំនាញផ្ទាល់ខ្លួនវិញជាការប្រសើរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖យល់សប្ដិឃើញរឿងចម្លែកៗ អាចជាមនុស្សឆ្លាតវៃខាងច្នៃប្រឌិត?
ចុចអាន៖បកស្រាយអត្ថន័យនៃសុបិន ឃើញមនុស្សដដែលៗជាប់គ្នាច្រើនថ្ងៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


