ជីវិតកម្សាន្ដ
ខាត់ ស្រីច័ន្ទ លើកចំណុចពិសេសរបស់ វត្តី និង កូនអាន ដែលធ្លាប់ធ្វើដើម្បីលើកមុខប្រទេសជាតិ
ដោយមើលឃើញពីការខិតខំប្រឹងប្រែងក្នុងការចូលរួមផ្សព្វផ្សាយលើកស្ទួយវប្បធម៌របស់អ្នកសិល្ប:ខ្មែរ ២ដួង អ្នកគ្រប់គ្រង និងរៀបចំកម្មវិធីប្រកួត Miss Mera Cambodia 2024 កញ្ញា ខាត់ ស្រីច័ន្ទ បានលើកសរសើរនូវចំណុចពិសេសរបស់ពួកគេដែលធ្លាប់ធ្វើកន្លងមក។

អ្នកសិល្ប:ស្រីទាំង ២ដួង ដែលធ្វើឱ្យកញ្ញា ខាត់ ស្រីច័ន្ទ បង្ហាញការកោតសរសើរ និងលើកពីចំណុចពិសេសដែលពួកគេមានរៀងៗខ្លួន នោះគឺកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី និងនាដការីរបាំបុរាណកញ្ញា សុគា គីមលាង ហៅ កូនអាន ដែលបាននិងកំពុងបង្ហាញវត្តមានចូលប្រកួតកម្មវិធីសម្រស់ Miss Universe Cambodia 2025 ។
កញ្ញា ខាត់ ស្រីច័ន្ទ ថា បេក្ខភាពរូបស្រស់ទាំងពីរដួងនេះ សុទ្ធតែធ្លាប់បានលេីកមុខមាត់ កម្ពុជា រួចមកហេីយ ដ្បិតតាមបែបផ្សេងគ្នាក៏ដោយ ដែលសុទ្ធសឹងតែធ្វើឡើងក្នុងគោលបំណងតែមួយ គឺដេីម្បីកម្ពុជា ខណៈរឿងដែលអ្នកទាំងពីរធ្វេីគឺជាលះបង់យ៉ាងធំបំផុតសម្រាប់ប្រទេស ទាំងកម្លាំងកាយចិត្តនិងប្រាក់ផ្ទាល់ខ្លួន។
អតីតអ្នកគ្រប់គ្រង់កម្មវិធីប្រកួតសម្រស់រូបនេះ គូសបញ្ជាក់ថា “សម្រាប់ វត្តី នាងបានទទួលរងខ្យល់បក់បោកយ៉ាងខ្លាំង យ៉ាងណាក៏នៅតែអាចបន្តដំណេីរបានយ៉ាងរលូនដោយមិនរុញរៀនោះទេ”។
ខាត់ ស្រីច័ន្ទ បន្តថា “ទោះជាមានរឿងអ្វីក៏ខ្ញុំនៅចាំពាក្យថា នាងខ្ញុំនឹងធ្វេីឱ្យកម្ពុជាមានតែកិត្តិយស គឺនាងធ្វេីបាន ខ្ញុំមិនបានឃេីញថានាងបានធ្វេីឱ្យប៉ះពាលដល់កិត្តិយសជាតិនោះទេ រឿងខ្លះ យេីងនិយាយបាន ព្រោះយេីងមិនបានជួបដោយផ្ទាល់។ ថ្មីៗ នេះខ្ញុំបានឃេីញថា មានអ្នកប្រមាថមេីលងាយនាងដោយមិនហ៊ានសូម្បីនិយាយដោយផ្ទាល់ជាមួយនាងសោះ គ្រប់យ៉ាងដែលធ្វេីគឺមានហេតុផល សូមគិតដល់ពេលដែលនាងបានលះបង់ផង”។


ខាត់ ស្រីច័ន្ទបាននិយាយទៀតថា បេីសម្រាប់ គីមលាង វិញ គឺខ្លួនហ៊ាននិយាយថា Perfect សម្រាប់គ្រប់យ៉ាង នាងមិនដែលសូម្បីបង្កស្នាមខ្មៅបន្តិចសោះឡេីយ ហេីយនាងរឹងមាំប្រឈមនឹងវិថីដ៏ថ្មីសម្រាប់នាង ក្នុងបំណងដ៏ធំសម្រាប់ជីវិតនាង និងទទួលយកគ្រប់យ៉ាងដែលបាននិយាយនាងជាអប្សរាក្នុងជីវិតពិតហើយ សម្រាប់ខ្ញុំអ្នកទាំងពីរសាកសមឥតខ្ចោះ៕ ចាន់រ៉ា

-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


