វប្បធម៌ ជំនឿ
ជុំវិញមន្ទិល មិនឃើញឈើក្រហមបុរាណមានតម្លៃ ស្រង់ពីបាតសមុទ្រ ប្រគល់ជូនក្រសួងវប្បធម៌
តាមបណ្ដាញសង្គម មាននការចែករំលែកតៗគ្នា ដោយលើកឡើងថា ក្នុងចំណោមវត្ថុបុរាណដែលគេស្រង់បានពីបាតសមុទ្រដែលសំពៅបុរាណមួយបានលិច នៅចន្លោះកោះតាគាវ និងកោះឫស្សី ខេត្តព្រះសីហនុ គឺមានកំណាត់ឈើក្រហម ហាក់បីដូចជាឈើមានតម្លៃ តែពេលប្រគល់ជូនមន្ទីរវប្បធម៌ គឺឈើផ្សេងជាឈើឥតតម្លៃ។

ទាក់ទងករណីនេះ ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យ “កម្ពុជាថ្មី” ដឹងនៅថ្ងៃនេះថា ក្រសួងពុំអាចឆ្លើយតបថា ពិត ឬមិនពិត ចំពោះប្រភពព័ត៌មានដែលបានបង្ហោះនោះឡើយ ដ្បិតរូបភាពទាំងអស់នោះ ក្រសួងពុំបានដឹងប្រភព និងសាវតាជាក់លាក់ ហើយម្យ៉ាងទៀតស្ថានភាព នៃការប្រទះឃើញវត្ថុទាំងនេះ គឺមិនមែនស្ថិតក្រោមដែនសមត្ថកិច្ច នៃជំនាញរបស់ក្រសួងឡើយ។

ចំពោះសំណួរថា “តើឈើក្រហមនោះ ជាប្រភេទឈើអ្វី? មានចំនូនប៉ុន្មានដើម?” មន្ត្រីក្រសួងវប្បធម៌បាន ឆ្លើយតបថា ប្រភេទឈើក្រហមក្នុងរូបនោះ អ្នកជំនាញពុំអាចឆ្លើយតបបានឡើយ ដ្បិតស្ថានភាពឈើដែលក្រសួងទទួលបានគឺមានពណ៌ខ្មៅដូចភ្លើងឆេះ។ ចំនួនឈើដែលក្រសួងទទួលបានគឺ ៩០ដុំ។

មន្ត្រីក្រសួងបានឱ្យដឹងបន្ថែមថា បច្ចុប្បន្ននេះ វត្ថុពីសំពៅលិចនោះ កំពុងរក្សាទុកនៅ មន្ទីរវប្បធម៌ខេត្តព្រះសីហនុ ដោយឡែកគម្រោងសម្រាប់ការដាក់តាំង ក្រសួងនឹងជម្រាបជូននៅពេលក្រោយ ពោលគឺបន្ទាប់ពីបញ្ចប់ការងារចុះបញ្ជីលម្អិត កិច្ចការអភិរក្ស និងការងារស្រាវជ្រាវផ្ទៀងផ្ទាត់ទិន្នន័យលើវត្ថុទាំងនោះជាមួយទិន្នន័យដែលអ្នកប្រាជ្ញបរទេសបានសិក្សារួចរាល់នៅបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដោយឡែកវត្ថុសំខាន់មួយចំនួន អាចនឹងត្រូវបញ្ជូនទៅសិក្សាវិភាគនៅបរទេសដើម្បើយល់ដឹងបន្ថែមពីសមាសធាតុផ្សំ និងអាយុកាលរបស់វា។

មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ការប្រគល់ទទួលវត្ថុពីសំពៅលិចនេះ ពុំមែនជាលើកទី១ ឡើយដែលក្រសួងទទួលបាន កន្លងមកក្រសួងធ្លាប់ទទួលបានកុលាលភាជន៍ និងបន្ទះក្តារសំពៅជាច្រើន ដែលគេបានស្រង់ចេញពីភូមិសាស្ត្រ ស្រុកគីរីសាគរ ក្នុងខេត្តកោះកុងនារវាងឆ្នាំ២០១២-២០១៨។ វត្ថុទាំងនោះ មានលក្ខណៈរូបរាង និងស្ថានភាព ប្រហាក់ប្រហែលលគ្នាវត្ថុសិល្បៈដែលស្រង់ចេញពីភូមិសាស្ត្រកោះតាគាវ ឬកោះឫស្សីដែរ។ ក្រោយការទទួលបានវត្ថុទាំងនោះពីខេត្តកោះកុង អ្នកជំនាញផ្នែកអភិរក្សរបស់ក្រសួងវប្បធម៌ បានចំណាយពេលវេលាជិត ៥ឆ្នាំ ក្នុងការងារអភិរក្ស និងរៀបចំទុកដាក់ឱ្យបានត្រឹមត្រូវនៅក្នុងបរិវេណអគារ នៃមន្ទីរ និងវិចិត្រសិល្បៈខេត្តកោះកុង។ ជារួមជំហររបស់ក្រសួង គឺផ្តោតយកចិត្តទុកបំផុត ចំពោះការងារអភិរក្ស ការការពារ និងលើកស្ទួយសម្បត្តិវប្បធម៌ជាតិ ឱ្យបានគង់វង្សប្រសើរបំផុតតាមលទ្ធភាព និងសមត្ថភាពជំនាញដែលក្រសួងមាន។

គួររម្លឹកថា កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ មានរៀបចំពិធីផ្ទេរប្រគល់សមុច្ច័យក្រឡភាជន៍ និងវត្ថុផ្សេងៗ (វត្ថុបុរាណ) ដែលកម្លាំងទីបញ្ជាការជួរមុខ បានរកឃើញ និងស្រង់ចេញពីសំពៅលិចក្នុងបាតសមុទ្រ នៅទីតាំងភូមិសាស្ត្រចន្លោះ កោះតាគាវ និងកោះឬស្សី ប្រគល់ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្ប: យកទៅរក្សាទុក នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្ប: ខេត្តព្រះសីហនុ នៅទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្ដិសុខលម្ហសមុទ្រ (គ.ជ.ស.ស)។ កម្មវិធី បានធ្វើឡើង ក្រោមអធិបតីភាព លោក អ៊ុក សុខា អគ្គនាយក នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ដោយមានការចូលរួម ពីលោក ប៊ុត បុប្ផា ប្រធានមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះសីហនុ។

ឧត្តមនាវីទោ លី ហួត មេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃ គ.ជ.ស.ស. បានលើកឡើងថា សមុច្ច័យក្រឡភាជន៍ និងវត្ថុផ្សេងៗ (វត្ថុបុរាណ) ប្រគល់ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្ប: យកទៅរក្សាទុក នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្ប: ខេត្តព្រះសីហនុ ដើម្បីឱ្យក្រុមមន្ត្រីជំនាញក្រសួងធ្វើការចុះបញ្ជីសារពើភណ្ឌ ជាសម្បត្តិបេតិកភណ្ឌជាតិ។
សូមរង់ចាំអានព័ត៌មានលម្អិតបន្ថែម ពីករណី ឈើក្រហម នេះ!
អត្ថបទ៖ ច័ន្ទ វីរៈ



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


