Connect with us

កូវីដ-១៩

WHO និងអាមេរិក កំពុងញាប់ដៃញាប់ជើងជួយឥណ្ឌា ដែលកំពុងដាំក្បាលចុះក្រោមដោយសារកូវីដ

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) និងលោកប្រធានាធិបតីអាមេរិក Joe Biden បានសន្យាផ្តល់ជំនួយបន្ទាន់ ដល់ប្រទេសឥណ្ឌា ដើម្បីជួយប្រទេសនេះដោះស្រាយវិបត្តិវេជ្ជសាស្ត្រ ដែលបណ្តាលមកពីការកើនឡើងនៃអ្នកជំងឺកូវីដ ១៩ ។

លោក Biden បាននិយាយបែបនេះតាមទូរស័ព្ទកាលពីថ្ងៃច័ន្ទ ជាមួយនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi ។

នៅថ្ងៃដដែលនោះ ប្រទេសឥណ្ឌាបានរាយការណ៍អំពីករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ខ្ពស់បំផុតជាង ៣៥០,០០០ ករណី ខណៈចំនួនករណីប្រចាំថ្ងៃរបស់ប្រទេសកើនឡើងលើស ៣០ ម៉ឺននាក់ គឺកើតឡើងថ្ងៃទី ៥ ជាប់ៗគ្នាហើយ ។

នៅរដ្ឋធានីញូវដែលី មន្ទីរពេទ្យកំពុងអស់គ្រែក្នុងបន្ទប់ ICU ក៏ដូចជាការផ្គត់ផ្គង់អុកស៊ីសែនវេជ្ជសាស្ត្រជាបន្ទាន់ ផងដែរ ។

សេតវិមាននិយាយថា លោក Biden សន្យាផ្តល់ជំនួយបន្ទាន់ជាច្រើន រួមមាន ការផ្គត់ផ្គង់ទាក់ទងនឹងអុកស៊ីសែន សម្ភារៈវ៉ាក់សាំង និងការព្យាបាល ជាដើម ។

សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងផ្តល់ប្រព័ន្ធបង្កើតអុកស៊ីសែន ដែលត្រូវបានប្រើនៅមន្ទីរពេទ្យក្នុងតំបន់របស់ខ្លួន ក៏ដូចជាបំពង់ខ្យល់ជំនួយការដកដង្ហើម ជាដើម ហើយសហរដ្ឋក៏អាចបញ្ជូនអ្នកជំនាញអនាម័យសាធារណៈទៅឥណ្ឌាផងដែរ ។

ទន្ទឹមនោះ អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បាននិយាយថា សហរដ្ឋអាមេរិកប្តេជ្ញាផ្តល់ជំនួយដែលឥណ្ឌាកំពុងត្រូវការ ហើយភាគីទាំងពីរនឹងបន្តទំនាក់ទំនងគ្នាក្នុងកម្រិតខ្ពស់បំផុត ។

បន្ថែមពីនេះ អង្គការសុខភាពពិភពលោក (WHO) ក៏កំពុងញាប់ដៃញាប់ជើង បញ្ជូនឧបករណ៍ដែលទាក់ទងនឹងអុកស៊ីសែន ទៅប្រទេសឥណ្ឌា ហើយបានបង្កើតមន្ទីរពេទ្យចល័តនៅទីនោះផងដែរ ខណៈអគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានពណ៌នាពីស្ថានភាពរបស់ប្រទេសឥណ្ឌាថា “ហួសពីការខូចចិត្ត” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ មេ WHO ចែករំលែកវិធី ៥ យ៉ាងដល់ប្រជាជនទូទាំងពិភពលោកអនុវត្ត អំឡុងជំងឺកូវីដ ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍១២ ម៉ោង មុន

បើករថយន្តបំពានភ្លើងស្តុបជ្រុលបុកបុរសម្នាក់កំពុងជិះម៉ូតូឆ្លងផ្លូវស្លាប់ភ្លាមៗ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​​នាយករដ្ឋមន្ត្រី ផែថងថាន​ ត្រូវបាន​ព្យួរអំណាច​ ចំពេល​​ស្តេចថៃ​​តែងតាំង​គណៈរដ្ឋមន្ត្រីថ្មី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ទីម័រចង់យកនាម«សម្ដេចតេជោ ហ៊ុន សែន» ភ្ជាប់នឹងឈ្មោះតំបន់សេដ្ឋកិច្ចពិសេសដំបូងរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

លោកស្រី ផែនថងថាន៖ ខ្ញុំ​នឹង​ប្រើ​ពេល១៥ថ្ងៃ​ពន្យល់​តុលាការ​ថា​ខ្ញុំ​ធ្វើ​ដើម្បី​ជាតិ​លើស​ពី១០០%

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ប្រវត្តិខ្លះៗ​របស់មេចលនាអាវលឿង សន្ធិ លឹម ថុងគុល ដែល​ប្រកាសចង់បានទឹកដីកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម