ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីបើកផ្លូវឱ្យអាមេរិកចូលរួមវិនិយោគលើរ៉ែសំខាន់ៗ ជាផ្នែកមួយនៃការចរចាពន្ធ
ឥណ្ឌូណេស៊ី បានផ្តល់ឱកាសដល់សហរដ្ឋអាមេរិក ក្នុងការវិនិយោគរួមគ្នានៅក្នុងគម្រោងរ៉ែសំខាន់ៗ ដើម្បីជាផ្នែកមួយនៃការចរចាពន្ធបដិការ ដែលរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ដាក់លើទំនិញឥណ្ឌូណេស៊ី ៣២ ភាគរយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

រដ្ឋមន្ត្រីក្រសួងកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក Airlangga Hartarto បានឱ្យដឹងយ៉ាងដូច្នេះនៅថ្ងៃចន្ទនេះ ដោយបន្ថែមថា មូលនិធិវិនិយោគរដ្ឋ Danantara Indonesia នឹងចូលរួមក្នុងគម្រោងដែលត្រូវបានផ្តល់ជូនទៅសហរដ្ឋអាមេរិក។
គេមើលឃើញ រ៉ែសំខាន់របស់ឥណ្ឌូណេស៊ី អាចជួញសហរដ្ឋអាមេរិកមួយផ្នែក លើការកាត់បន្ថយការពឹងផ្អែកលើរ៉ែសំខាន់ៗ និងរ៉ែកម្ររបស់ចិន ទោះបីជាពិពិធកម្មប្រភពផ្គត់ផ្គង់មានកម្រិតក៏ដោយ។
លោក Airlangga មិនបានលើកឡើងថាតើសហរដ្ឋអាមេរិកបានទទួលយកបែបណាទេ ចំពោះការផ្ដល់ជូននេះ ខណៈដំណើរការនៃការចរចាពន្ធបដិការកំពុងបន្ត ចំពេលពន្ធបដិការ គ្រោងនឹងចូលជាធរមានជាថ្មីនៅថ្ងៃទី ៩ កក្កដា។
កាលពីសប្ដាហ៍មុន លោក Airlangga បានឱ្យដឹងថា លោកបានជួបប្រជុំគ្នាជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent នៅយប់ថ្ងៃពុធ ដោយលោក Bessent បាន «ស្វាគមចំពោះសំណើរបស់ឥណ្ឌូណេស៊ី ក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគីដែលប្រកបដោយភាពស្មើភាពគ្នា»។

មកទល់ពេលនេះ មិនទាន់មានការបញ្ជាក់ណាមួយពីការសម្រេចបានណាមួយទេចំពោះការចរចាពន្ធឥណ្ឌូណេស៊ី-អាមេរិក។ រាប់តាំងពីការចរចាចាប់ផ្ដើមនៅខែមេសា ឥណ្ឌូណេស៊ីដែលមានអតិរេកពាណិជ្ជកម្មជាមួយអាមេរិក ១៧,៩ ប៊ីលានដុល្លារ កាលពីឆ្នាំមុន បានបង្ហាញនូវចេតនានៃការបង្កើនការនាំចូលទំនិញអាមេរិក ជាពិសេសថាមពល និងទំនិញកសិកម្ម។
យ៉ាងណាមិញ ខណៈការចរចាកំពុងបន្ត ទំហំអតិរេកពាណិជ្ជកម្មកំពុងកើនឡើងខ្លាំង។ ចន្លោះពីមករាដល់ខែមេសាឆ្នាំ ២០២៥ ឥណ្ឌូណេស៊ីមានអតិរេកពាណិជ្ជកម្មជាមួយអាមេរិក ៥,៤ ប៊ីលានដុល្លារ ខ្ពស់ជាង ២០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដែលមានត្រឹម ៤,៤ ប៊ីលានដុល្លារ៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


