កូវីដ-១៩
អបិយជំនឿប្លែកៗទាំង ៣ ដែលប្រជាជនឥណ្ឌាជឿថាអាចកម្ចាត់កូវីដ-១៩
ប្រទេសឥណ្ឌាកំពុងមានការកើនឡើងនូវករណីអ្នកឆ្លងកូវីដ-១៩រាប់ម៉ឺនជារៀងរាល់ថ្ងៃ ខណៈវ៉ាក់សាំងទើបតែចាក់បាន ប្រមាណ១០ភាគរយនៃពលរដ្ឋសរុបប៉ុណ្ណោះ។ ចំណែកអ្នកស្លាប់ដោយសារកូវីដ-១៩ ក៏កើនចំនួនខ្ពស់រាល់ថ្ងៃផងដែរ។ ស្របពេលដែលការព្យាបាលនៅមន្ទីរពេទ្យ កាន់តែចង្អៀតសម្រាប់អ្នកជំងឺ ប្រជាជនឥណ្ឌាមួយចំនួនដែលប្រកាន់អបិយជំនឿងប់ងុល បានងាករកវិធីព្យាបាលតាមបែបសាសនាជំនួសឱ្យខាងវេជ្ជសាស្ត្រ។
ខាងក្រោមជាជំនឿប្លែកៗ ដែលប្រជាជនឥណ្ឌាជឿជាក់ថា អាចបណ្ដេញឬការពារកូវីដ-១៩មិនឱ្យបៀតបៀនពួកគេ៖
១. រកគ្រូមន្តអាគម

វាជារឿងដ៏ហួសចិត្តដែលប្រជាជនឥណ្ឌា នៅតែមានជំនឿជ្រុលទៅលើរឿងបែបនេះ ហើយគិតថា គ្រូទាំងនោះអាចជួយពួកគេឲ្យជាសះស្បើយ។ ប្រជាជនឥណ្ឌាក្នុងតំបន់ដាច់ស្រយាលនៃរដ្ឋ Maharashtra នាំគ្នាសម្រុកទៅរកគ្រូដោះអំពើអាបធ្មប់ ដោយជឿថា នៅពេលគ្រូមន្តអាគមយកដែកក្តៅទៅដុតលើរាងកាយ គឺអាចព្យាបាលជំងឺកូវីដ-១៩បាន។ ផ្ទុយទៅវិញ មិនត្រឹមតែមិនអាចជានោះទេ ពួកគេថែមទាំងត្រូវចូលពេទ្យព្យាបាលរបួសនិងស្លាកស្នាមដែលបានមកពីការដុតដែកវាយលើរាងកាយទៀតផង។
២. យកទឹកអម្រឹតថ្វាយព្រះ

អ្នកភូមិជំនឿងប់ងល់រាប់ពាន់នាក់នៅស្រុក Ahmedabad នៃរដ្ឋ Gujarat ប្រទេសឥណ្ឌា បានប្រមូលផ្តុំគ្នាដើម្បីដង្ហែក្បួនសាសនាមួយ ដោយពួកគេជឿជាក់ថា មេរោគកូវីដ-១៩ នឹងបាត់ខ្លួន ប្រសិនបើទឹកអម្រឹតត្រូវបានចាក់លើប្រាសាទ Bailyadev ថ្វាយដល់ព្រះ។
យ៉ាងណាមិញ ក្រោយមានការប្រមូលផ្ដុំដ៏សន្ធឹកនោះ អាជ្ញាធរមូលដ្ឋានបានចុះបង្រ្កាបក្រុមមនុស្ស ដើម្បីរក្សាគម្លាត កុំឱ្យកើតមានការចម្លងវីរុសក្នុងសហគមន៍។
៣. លាបលាមកនិងទឹកនោមគោ

នៅរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា អ្នកមានជំនឿខ្លះបានសម្រុកទៅក្រោលគោ ម្តងក្នុងមួយសប្តាហ៍ ដើម្បីយកលាមកនិងទឹកនោមគោមកប៉ាតលើខ្លួន ដោយសង្ឃឹមថា វានឹងជួយបង្កើនភាពស៊ាំប្រឆាំងនឹងវីរុសកូវីដ-១៩ ឬព្យាបាលពួកគេឲ្យជាសះស្បើយពីជំងឺនេះ។
ដោយសារនៅក្នុងហិណ្ឌូសាសនា សត្វគោគឺជានិមិត្តរូបដ៏ពិសិដ្ឋនៃជីវិតនិងផែនដី ហើយអស់រយៈពេលជាច្រើនសតវត្សរ៍មកនេះ សាសនាហិណ្ឌូបានប្រើលាមកគោដើម្បីសម្អាតផ្ទះនិងសម្រាប់ពិធីសូត្រធម៌ដោយជឿថា វាអាចព្យាបាលនិងសម្លាប់មេរោគបាន។

ទាក់ទិនជំនឿនេះ អ្នកជំនាញសុខភាពអះអាងថា មិនបានជួយព្យាបាលកូវីដនោះទេ ហើយអ្នកដែលនាំគ្នាប៉ាតលាមកនិងទឹកនោមគោទាំងនោះ អាចនឹងឆ្លងមេរោគផ្សេងផងដែរ។
ដោយឡែកអ្នកផ្សេងទៀតពឹងផ្អែកលើការព្យាបាលដោយប្រើឱសថបុរាណ រីឯអ្នកខ្លះបានរត់គេចខ្លួនចេញពីភូមិដោយសារការភ័យខ្លាចខ្មោចបិសាច ដែលពួកគេជឿថា កំពុងធ្វើឲ្យរោគឆ្លងរាលដាលកាន់តែខ្លាំងនិងកាន់តែលឿន៕
អត្ថបទ៖ សន្យា
ចុចអាន៖ មូលហេតុធំៗចំនួន ៥ ដែលធ្វើឱ្យឥណ្ឌាឆ្លងកូវីដ-១៩ធ្ងន់ធ្ងរបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


