មូលហេតុធំៗចំនួន ៥ ដែលធ្វើឱ្យឥណ្ឌាឆ្លងកូវីដ-១៩​ធ្ងន់ធ្ងរបំផុត
Connect with us
Helistar Cambodia - Helicopter Charter Services

កូវីដ-១៩

មូលហេតុធំៗចំនួន ៥ ដែលធ្វើឱ្យឥណ្ឌាឆ្លងកូវីដ-១៩​ធ្ងន់ធ្ងរបំផុត

បានផុស

នៅ

ករណីអ្នកជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌាបានបន្តកើនឡើងនូវតួលេខខ្ពស់មិនឈប់ ដែលសឹងថាបំបែកកំណត់ត្រាស្ទើររាល់ថ្ងៃទៅហើយ។ ចំនួនអ្នកឆ្លងថ្មីកំពុងបន្ថែមក្ដីព្រួយបារម្ភចំពោះប្រទេសផ្ទាល់ ក៏ដូចជាពិភពលោកផងដែរ ដែលក្នុងនោះវេជ្ជបណ្ឌិតព្រមានថា ឥណ្ឌាអាចក្លាយជា “ឋាននរក” ក្នុងពេលខាងមុខទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Covid-19 second wave: 5 reasons why coronavirus cases are rising

តើហេតុអ្វីបានជាករណីឆ្លងថ្មីបន្តកើនឡើងលឿនយ៉ាងនេះ? ខាងក្រោមជាការពន្យល់នូវមូលហេតុធំៗចំនួន ៥ ៖

១. ការបន្ធូរបន្ថយច្បាប់

ការអនុវត្តច្បាប់មិនបានល្អរបស់មនុស្សជាមូលហេតុចម្បងចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩ រលកទី២ នៅឥណ្ឌា។

India Reports Nearly 11,000 COVID-19 Cases in 24-Hours | Voice of America -  English

ការបិទខ្ទប់យ៉ាងតឹងរ៉ឹងដែលដាក់ឱ្យអនុវត្តកាលពីឆ្នាំមុន បានធ្វើឱ្យការរីករាលដាលនៃជំងឺ Covid-19 មានការថយចុះ ដែលកាលណោះអាជ្ញាធរឥណ្ឌាតម្រូវឱ្យពលរដ្ឋស្នាក់នៅក្នុងផ្ទះអស់រយៈពេលជាយូរ។ ក្រៅពីនៅផ្ទះ វិធានការពាក់ម៉ាស ការលាងសម្អាតដៃទៀងទាត់ និងការរក្សាគម្លាតសង្គមក៏ត្រូវបានណែនាំ ហើយអ្នកដែលមិនគោរពតាមគោលការណ៍ នឹងត្រូវពិន័យជាទោសទណ្ឌផ្សេងៗ។

ប៉ុន្តែវិធានការច្បាប់ទាំងនោះ ត្រូវបានបន្ធូរបន្ថយ កាលពីខែមករា ដើមឆ្នាំ ២០២១។ ការពិន័យមិនត្រូវបានអនុវត្តឡើយ សូម្បីតែនៅតាមផ្លូវរថភ្លើងក្រោមដីក្នុងទីក្រុងធំៗដូចជា ក្រុងដេលី ក្រុងមុមបៃ និងក្រុងបេងហ្គារូ មនុស្សម្នាធ្វើដំណើរដោយមិនពាក់ម៉ាសនោះទេ។ គំរូនេះត្រូវបានគេមើលឃើញនៅទូទាំងប្រទេស ដែលវាជាហេតុផលមួយបង្កើនករណីឆ្លង រលកទី២កាន់តែខ្លាំងជាងមុន។

២. ការប្រមូលផ្ដុំនយោបាយ

Manipur General Panchayat Election 2017: Voting Begins; Counting on October  11 | India.com

អ្នកជំនាញផ្នែកសុខភាពបានព្រមានថា ការរាតត្បាតនៃវីរុសកូវីដមិនទាន់ចប់នៅឡើយ បើទោះបីករណីឆ្លងប្រចាំថ្ងៃបានធ្លាក់ក្រោម ១ ម៉ឺននាក់ កាលពីខែកុម្ភៈក៏ដោយ។ ក្នុងនោះនាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី ក៏បានថ្លែងសុន្ទរកថាដោយសង្កត់ធ្ងន់ឱ្យគ្រប់គ្នានៅតែរក្សាការប្រុងប្រយ័ត្នខ្ពស់ ដូចពីមុនដដែល។ ប៉ុន្តែនៅក្នុងរដ្ឋទាំងមូល សូម្បីតែមេដឹកនាំគណបក្សនិងសមាជិកបស់ខ្លួន (BJP) មិនយកចិត្តទុកដាក់ធ្វើតាមការអំពាវនាវឡើយ ថែមទាំងរៀបចំការប្រមូលផ្តុំនយោបាយសម្រាប់ការបោះឆ្នោតទៀតផង។

៣. ការចល័តរបស់ពលរដ្ឋក្នុងទីក្រុងធំៗ

How COVID-19 Surged Again in India | The New Yorker

ជំងឺរាតត្បាតភាគច្រើននៅតែកើតមានលើទីក្រុងនានា ជាពិសេសទីក្រុងធំ ៗ ។ ទីក្រុងទាំងនេះមានប្រជាពលរដ្ឋធ្វើដំណើរចល័តចុះឡើងកាន់តែច្រើន ដែលនេះជាឱកាសកាន់តែខ្ពស់សម្រាប់វីរុសក្នុងការបន្តរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ខណៈពេលដែលការពារខ្លួន ក៏មិនត្រូវបានយកចិត្តទុកដាក់ផងដែរ។ នេះហើយជាមូលហេតុដែលបណ្តាទីក្រុងដូចជា មុមបៃ, ពូនេ, ណាពួ, បេងហ្គារូ និង ដេលី ទទួលរងឥទ្ធិពលអាក្រក់បំផុតក្នុងរលកទី ២។

៤. ការបំប្លែងថ្មីនៃវីរុស

Covid-19: India Has A Double Mutant Virus Variant. Should We Be Worried?

ក្រៅពីកត្តាមនុស្ស ការវិវត្តនៃជំងឺកូវីដ-១៩ក៏ស្ថិតក្រោមហេតុផលសំខាន់ផ្សេងទៀតផងដែរ។ អ្នកវិទ្យាសាស្ត្របានរកឃើញថា វីរុស SARS-CoV-2 បានផ្លាស់ប្ដូរខ្លួនជាច្រើនប្រភេទ ក្នុងនោះវាបានបំប្លែងខ្លួនជាវីរុសប្រភេទថ្មីដែលហៅថា “កូវីដបំប្លែងខ្លួន”​ឬ “VOCs”។

ឥណ្ឌាបានរាយការណ៍អំពីករណី VOCs នេះពីរដ្ឋជាច្រើននៅក្នុងប្រទេស ហើយនេះក៏ជាមូលហេតុមួយទៀតដែលគេទទួលស្គាល់ថា កូវីដបំប្លែងខ្លួនបណ្ដាលឱ្យមានការឆ្លងរាលដាលកាន់តែខ្លាំងទ្វេរដង។

៥. ការធ្វើតេស្តនៅតាមមូលដ្ឋាន

Corona cases in India: India records 4.25% drop in daily cases in 24 hours  | India News - Times of India

ការធ្វើតេស្តគឺជាហេតុផលមួយសំខាន់មួយចុងក្រោយដែលនាំឱ្យឥណ្ឌារកឃើញករណីថ្មីដ៏លើសលុបនៅក្នុងវិបត្តិរោគរាតត្បាត។ ការស្ទង់មតិបង្ហាញថា ប្រទេសឥណ្ឌាមានការប៉ះពាល់ដោយ Covid-19 ជាច្រើនមកនេះ ក៏ដោយសាតាមរយៈការប្រមូលមនុស្សតាមមូលដ្ឋានធ្វើតេស្តនីមួយៗនៅក្នុងស្រុក។ មូលហេតុមួយទៀតមកពីអ្នកជំងឺស្ទាក់ស្ទើរមិនព្រមធ្វើតេស្តរកមេរោគក្នុងអំឡុងពេលសង្ស័យដំបូង ក្នុងនោះមានករណីអ្នកជំងឺកូវីដជាច្រើនវិវត្តជារោគសញ្ញាធ្ងន់ធ្ងរ ក៏ដោយសារកាលពីមានរោគសញ្ញាស្រាល ពួកគេមិនព្រមទៅធ្វើតេស្តទាល់តែសោះ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ INDIA TODAY

ចុចអាន៖ WHO និងអាមេរិក កំពុងញាប់ដៃញាប់ជើងជួយឥណ្ឌា ដែលកំពុងដាំក្បាលចុះក្រោមដោយសារកូវីដ

ចុចអាន៖ ក្រុមហ៊ុនផលិតឱសថដ៏ធំនៅឥណ្ឌាកំពុងជួបវិបត្តិកង្វះវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់វ៉ាក់សាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង វះកាត់រលាកខ្នែងពោះវៀនអ្នកជំងឺកូវីដ ដោយជោគជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ពិនិត្យ​សំណាក​ឃើញ​ថា​អវិជ្ជមាន​ ទើប​បញ្ជូន​ជន​សង្ស័យ ២ នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន

ព័ត៌មានជាតិ២ ម៉ោង មុន

និស្សិតខ្មែរ ៧ រូប ប្រកាសបញ្ចប់ការសិក្សាជោគជ័យលើជំនាញ មីសុីល និងកាំភ្លេីងធំ ពីប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​ខណ្ឌឫស្សីកែវ ចុះ​រុះរើ​បែរ​ត្រី​និង​ផ្ទះ​ទឹក​តាម​សង្កាត់​ទាំង​៥ ​បាន​ប្រហែល​៨០​ភាគរយ​ហើយ

កូវីដ-១៩២ ម៉ោង មុន

ដេកឈឺរុាំរ៉ៃនៅផ្ទះដល់ពេលស្លាប់ មានវិជ្ជមានកូវីដ ឆ្លងដល់ប្រពន្ធនិងកូន៤នាក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services