ជីវិតកម្សាន្ដ
ជា វិបុល និង គង់ សុជាតិ ទម្លាយពីអាថ៌កំបាំងជីវិត ដែលធ្លាប់ជួបការលំបាក
គិតរហូតមកទល់ពេលនេះ ចំណងស្នេហាជាប្តីប្រពន្ធរវាងពិធីករប្រុស និងពិធីការិនីស្រី សម្តីចាក់ទឹកមិនលិច គឺលោក ជា វិបុល និងអ្នកនាង គង់ សុជាតិ បានរយៈពេល៥ឆ្នាំមកហើយ ខណៈពួកគេ ក៏បានបង្កើតកូន ដែលជាដំណក់ឈាមរួមគ្នាជាចំណងដៃនៃអាពាហ៍ពិពាហ៍ផងនោះ។

ជាមួយគ្នានេះ បើតាមការកត់សម្គាល់របស់មហាជនសម្ព័ន្ធភាពស្នេហារវាងលោក ជា វិបុល និងអ្នកនាង គង់ សុជាតិ ចាប់តាំងចាប់ដៃគ្នាសាងសុភមង្គលជាប្តីប្រពន្ធនោះ គឺអ្នកទាំងពីរតែងទទួលបានការគាំទ្រ និងស្ងើចសរសើរពីសំណាក់អ្នកគាំទ្រ ក៏ដូចមិត្តភ័ក្ដិ ស្ថិតក្នុងរង្វង់សិល្បៈផងដែរ តាមរយៈការបង្ហាញភាពផ្អែមល្ហែម ដោយមានសេចក្តីសុខជាមួយគ្នា។ ប៉ុន្តែទើបតែអំឡុងពេលមួយរយៈចុងក្រោយនេះ ក៏ស្រាប់តែមានរឿងរង្គោះរង្គើលេចឮថា លោក ជា វិបុល លួចលាក់មានស្រីក្រៅក្បត់ចិត្តភរិយា គង់ សុជាតិ។


ទោះបីជាយ៉ាងណាក្តី ក្រោយពេលដំណឹងនេះ ត្រូវបានរសាត់បាត់ឆ្ងាយពេលនេះ លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ ក៏ចាប់ផ្តើមសារជាថ្មីនូវការបង្ហាញរូបភាពស្និទ្ធស្នាល ដោយមានសេចក្តីសុខជាមួយគ្នាបំផុត។ ជាក់ស្តែងនៅឱកាស នៃថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍៧ឆ្នាំ គេសង្កេតឃើញលោក ជា វិបុល បានផ្តល់ភាពកក់ក្តៅដល់ភរិយាអ្នកនាង គង់ សុជាតិ ជាមួយពាក្យពេចន៍ផ្អែមល្ហែមនិងអាថ៌កំបាំងជីវិត ផងដែរ។

លោក ជា វិបុល បានថ្លែងរៀបរាប់ដូច្នេះថា ថ្ងៃនេះជាថ្ងៃខួបអាពាហ៍ពិពាហ៍៧ឆ្នាំហើយ ដែលយើងទាំងពីរនាក់ បានផ្ទឹមចូលនឹមបរលើផ្លូវជីវិតរួមគ្នា មើលខុសត្រូវថែរក្សាគ្នា ដោយប៉ុន្មានឆ្នាំមកនេះយើង ក៏បានហែលឆ្លងនូវរឿងជាច្រើនទាំងសុខ និងទុក្ខជាមួយគ្នារាប់មិនអស់។ អរគុណអូនសម្រាប់ការរួមរស់ជាមួយបង។

លោក ជា វិបុល បានបន្ថែមថា អូនអត់ធ្មត់គ្រប់បែបយ៉ាង បើទោះបីជាមានបញ្ហាយ៉ាងណាក៏ដោយ អូននៅតែអធ្យាស្រ័យឲ្យបង សម្របជីវិតរស់នៅអោយចុះសម្រុងគ្នា ដើម្បីភាពរុងរឿង សុភមង្គល ក្នុងគ្រួសារយើងនឹងរួមលើផ្លូវសុខទុក្ខ ដ៏វែងឆ្ងាយមួយនេះលុះអវសាន។ ឆ្លើយនឹងសម្តីសា្វមីអ្នកនាង គង់ សុជាតិ បានបញ្ជាក់ទៅវិញថា ៧ឆ្នាំកន្លង ដោយអត្ថន័យស្នេហាមានន័យជ្រៅពេកកន្លង អូនពិតប៉ុនប៉ងរួមមេត្រី អរគុណនូវគ្រប់អ្វីៗដែលថ្លៃផ្ដល់ឲ្យ… Happy 7th Anniversary my lovely husband !!៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ ដំណឹងមរណភាពរបស់លោក នី សាលឿន ធ្វើឲ្យ ដួង វិរៈសិទ្ធិ នឹកឃើញពាក្យប៉ុន្មានឃ្លានេះ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ