Connect with us

ជីវិតកម្សាន្ដ

សឿ សុធារ៉ា បកស្រាយរឿងលុយតុងទីន និងទម្លាយឈ្មោះតារាកំប្លែងល្បី២រូបដែលជំពាក់លុយខ្លួន

បានផុស

នៅ

តារាសម្តែង អ្នកនាង សឿ សុធារ៉ា ថ្មីៗនេះបានផ្ទុះនូវរឿងរ៉ាវដ៏រសើប បន្ទាប់មានការទម្លាយថា នាងជំពាក់លុយតុងទីនគេមិនសង។ មិនត្រឹមតែប៉ុណ្ណោះថែមទាំងព្យាយាមគេចវេសមិនតប និងខលទូរស័ព្ទមិនលើកទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញដំណឹងដ៏ភ្ញាក់ផ្អើលនេះដែរ កន្លងមកសាមីខ្លួន អ្នកនាង សឿ សុធារ៉ា ពុំមានប្រតិកម្ម ឬឆ្លើយតបអ្វីឡើយ។ ប៉ុន្តែពេលនេះដើម្បីស្រាយមន្ទិលមហាជន និងអ្នកគាំទ្រ តារាស្រី សឿ សុធារ៉ា បានចេញមុខបកស្រាយ និងថែមទាំងទម្លាយឈ្មោះតារាកំប្លែង ២រូបដែលជាប់ពាក់ព័ន្ធក្នុងរឿងនេះផងដែរ។

អ្នកនាង សឿ សុធារ៉ា បានបញ្ជាក់ថា ដោយសារតែរឿងលុយតុងទីន ៨៤៤ ដុល្លារ ទើបធ្វើឲ្យនាងត្រូវរងភាពអាម៉ាសព្រោះតែភាគីម្ខាងទៀតគេមិនយល់ (កូនតុងទីន)។ នាងបន្តថា អំឡុងនេះខ្លួនក៏កំពុងរងគ្រោះដោយសារតែកូនៗតុងទីនដេញយកលុយទៅអស់ រួចមិនព្រមសងមកវិញ ដោយគ្មានទំនូលខុសត្រូវ រហូតមានការចុះផ្សាយព័ត៌មានជាហូហែរ។

សឿ សុធារ៉ា និយាយទៀតថា ព្រោះតែហេតុផលនេះហើយ ទើបធ្វើឲ្យនាងលំបាកខ្លាំង រហូតឈានដល់ការយកប្លង់ផ្ទះដែលជាជម្រកចុងក្រោយសម្រាប់កូនៗទៅដាក់បញ្ជាំដើម្បីដោះស្រាយឲ្យកូនតុងទីនផ្សេងទៀត។ បន្ថែមពីលើនេះដែរ នាងក៏បានបញ្ចេញឈ្មោះតារាកំប្លែង ២រូបដែលជំពាក់លុយមិនព្រមសងដែលរួមមាន ១.តារាកំប្លែងអ្នក នាង ស្រេង សុកាន់ដា ហៅ ខ្ញុង ជំពាក់ប្រាក់ចំនួន ១០៨៦០ ដុល្លារ និង ២. អតីតតារាកំប្លែង ជួន ចាន់រតនា ហៅ ស្រីអយ ជំពាក់លុយចំនួន ៩៥២០ ដុល្លារ។

ទន្ទឹមគ្នានេះអ្នកនាង សឿ សុធារ៉ា ក៏បានស្នើរឲ្យតារាកំប្លែងទាំង ២រូបចេញមុខដោះបំណុលខ្លួនផងដែរ៕

No description available.
No description available.

អត្ថបទ៖ ចាន់រ៉ា

ចុចអាន៖ បាន មុន្នីល័ក្ខ ចេញមកនិយាយចំៗរឿងអ្នកបើកឡានពេទ្យមួយចំនួន ក្រោយជួបហេតុការណ៍នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ហ្សេលេនស្គី៖ មីស៊ីល​ដែល​រុស្ស៊ី​ប្រើ​បាញ់​ស្រោច​លើ​ក្រុង​កៀវ គឺ​ជា​របស់​កូរ៉េ​ខាង​ជើង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​ក្រោយបញ្ចប់​ទស្សនកិច្ច​នៅកម្ពុជា​២ថ្ងៃ​​ នាយករដ្ឋមន្ត្រីថៃ​ ផែថងថាន​ ចូល​សម្រាកពេទ្យ​

សន្តិសុខសង្គម៧ ម៉ោង មុន

ម្ចាស់គណនីហ្វេសប៊ុក “You Ri” ដែលធ្វើទង្វើអសីលធម៌បង្ហាញលើបណ្តាញសង្គម ត្រូវហៅមកណែនាំ និងធ្វើកិច្ចសន្យា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រុស្ស៊ីគំរាមម្តងទៀត! សង្គ្រាមលោកលើកទី៣ អាចផ្ទុះ បើណាតូ ហ៊ានបញ្ជូនទ័ពទៅ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម