Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ​កោតសរសើរ​ក្រសួងការងារ​​​ដែលសម្រេចលទ្ធផលការងារជាច្រើនគួរជាទីមោទនៈ

បានផុស

នៅ

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានកោតសរសើរក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានអនុវត្តអនុសាសន៍គន្លឹះទាំង ១០ចំណុច សម្រេច​លទ្ធផល​ការងារជាច្រើនបានជោគជ័យគួរជាទីមោនទភាព ហើយថែមទាំងបានលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់កម្មករ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ក្នុងលិខិតអបអរសាទរខួបលើកទី ១៣៩នៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ខែឧសភាឆ្នាំ២០២៥នេះថា “ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានខិតខំសម្រេចនូវលទ្ធផលការងារជាច្រើនគួរជាទីមោទនៈ”។

សម្ដេចបន្តថា “ក្រសួងការងារ និងបណ្ដុះបណ្ដាល បានអនុវត្តតួនាទីរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងការអនុវត្តប្រកបដោយជោគជ័យទៅតាមអនុសាសន៍គន្លឹះទាំង ១០ចំណុចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងអនុសាសន៍ទាំង ១០ចំណុច ដែលខ្ញុំបានណែនាំកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត”។

អនុសាសន៍ទាំង១០ចំណុចរបស់សម្តេចធិបតី ណែនាំឱ្យក្រសួងការងាររួមមាន៖ ការពិភាក្សាទៅលើប្រាក់ឈ្នួលកម្មករ, ការអនុវត្តរបបសន្តិសុខសង្គម ប.ស.ស សម្រាប់អ្នកធ្វើការនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ, កម្មវិធីវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់, ការឧបត្ថម្ភប្រាក់ដល់ស្ត្រីមានផ្ទៃពោះ មុននិងក្រោយពេលសម្រាល, បង្កើតកម្មវិធីដើម្បីប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយចាប់ពីឆ្នាំ២០២៤តទៅ។

ក្រៅពីនេះ អនុសាសន៍ណែនាំចំនួន៤ ដែលក្រសួងការងារត្រូវអនុវត្តនៅរយៈពេល២ឆ្នាំខាងមុខនោះគឺត្រូវសហការជាមួយក្រសួងពាក់ព័ន្ធបង្កើតទារកដ្ឋាន និងមតេយ្យសហគមន៍, រៀបចំកន្លែងហូបបាយ ឬអាហារដ្ឋាននៅតាមរោងចក្រ, ការផ្លាស់ប្តូរមធ្យោបាយដឹកកម្មករ ដើម្បីសុខភាពនិងសុវត្ថិភាព និងការជំរុញការធ្វើតេសជំនាញរបស់កម្មករទាំងក្នុងស្រុក និងក្រៅស្រុកឱ្យទទួលបានវិញ្ញាបនបត្រទទួលស្គាលជំនាញមួយ។

ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានចូលរួមជាមួយបងប្អូនកម្មករនិយោជិត និយោជក និងជនរួមជាតិទាំងអស់ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ដែលជាទិវារំឭកទៅដល់វីរភាពរបស់កម្មករនិយោជិត។

ដោយឡែកឆ្នាំនេះ ទិវាពលកម្មអន្តរជាតិ ១ឧសភា ត្រូវរៀបចំឡើងក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់» ដែលជាការបង្ហាញឱ្យឃើញកាន់តែច្បាស់នូវការប្តេជ្ញាចិត្តនិងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារសិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម អត្ថប្រយោជន៍នានារបស់បងប្អូនកម្មករនិយោជិត។

សម្ដេចបវរធិបតីមានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងពង្រឹងយន្តការដោះស្រាយវិវាទការងារ ដែលធ្វើឱ្យទំនាក់ទំនងវិជ្ជាជីវៈកាន់តែល្អប្រសើរឡើង ព្រមទាំងចូលរួមសម្រេចឱ្យបាននូវគោលដៅសូចនាករគន្លឹះ ដែលបានកំណត់ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។

នៅក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ រាជរដ្ឋាភិបាលបានកសាងមូលដ្ឋានគ្រឹះប្រែក្លាយ​កម្ពុជាទៅជាប្រទេស​មានចំណូលខ្ពស់នៅឆ្នាំ២០៥០ ព្រមទាំងអាចឆ្លើយតបបានទៅនឹងភាពមិនប្រាកដប្រជាជា​សកលដែលបណ្តាលមកពីការប្រកួតប្រជែង​ភូមិសាស្ត្រនយោបាយ បម្រែបម្រួលអាកាសធាតុ ភាពតានតឹងនៃស្ថានភាពនយោបាយ និងពាណិជ្ជកម្មអន្តរជាតិផងដែរ។

រាជរដ្ឋាភិបាលមិនត្រឹមតែមានគោលដៅទាក់ទាញទុនវិនិយោគមកអភិវឌ្ឍ សេដ្ឋកិច្ច បង្កើតសហគ្រាស និងការងារជូនបងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានមហិច្ឆតាបង្កើត និងពង្រីកឱ្យមានលក្ខខណ្ឌការងារសមរម្យ និងជំរុញកំណើនប្រកបដោយចីរភាព និងភាពធន់រយៈពេលយូរអង្វែង ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិត ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២១ នាទីutes មុន

លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា នាំយកថវិកា និងអង្ករវីតាមីន ជូនកាកបាទក្រហម ក្នុង​ឱកាស​អបអរសាទរ​ទិវា ៨ឧសភា ២០២៥

ព័ត៌មានជាតិ៤៥ នាទីutes មុន

អាជ្ញាធរ​ស្រុកកោះសូទិន​ចុះទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋនៅចំណុចឡូត៍លេខ៨

ព័ត៌មានជាតិ៥៥ នាទីutes មុន

សម្ដេចធិបតី ​កោតសរសើរ​ក្រសួងការងារ​​​ដែលសម្រេចលទ្ធផលការងារជាច្រើនគួរជាទីមោទនៈ

សន្តិសុខសង្គម៣ ម៉ោង មុន

ពលរដ្ឋមួយ​គ្រួសារ​នៅ​ស្រុកស្រែអំបិល​ ពុល​ផ្សិត​អំឡុង​បះ​មក​ចម្អិន​ធ្វើ​ម្ហូប​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ការវាយប្រហារនៅកាស្មៀរធ្វើឲ្យទំនាក់ទំនងឥណ្ឌា-ប៉ាគីស្ថានកាន់តែ​​ធ្លាក់​ដុន​ដាបខ្លាំង​​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហ្សេលេនស្គី៖ មីស៊ីល​ដែល​រុស្ស៊ី​ប្រើ​បាញ់​ស្រោច​លើ​ក្រុង​កៀវ គឺ​ជា​របស់​កូរ៉េ​ខាង​ជើង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​ក្រោយបញ្ចប់​ទស្សនកិច្ច​នៅកម្ពុជា​២ថ្ងៃ​​ នាយករដ្ឋមន្ត្រីថៃ​ ផែថងថាន​ ចូល​សម្រាកពេទ្យ​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រុស្ស៊ីគំរាមម្តងទៀត! សង្គ្រាមលោកលើកទី៣ អាចផ្ទុះ បើណាតូ ហ៊ានបញ្ជូនទ័ពទៅ អ៊ុយក្រែន

សន្តិសុខសង្គម៧ ម៉ោង មុន

ម្ចាស់គណនីហ្វេសប៊ុក “You Ri” ដែលធ្វើទង្វើអសីលធម៌បង្ហាញលើបណ្តាញសង្គម ត្រូវហៅមកណែនាំ និងធ្វើកិច្ចសន្យា

Sokha Hotels

ព័ត៌មានពេញនិយម