ជីវិតកម្សាន្ដ
ព្រោះធ្លាប់ឆ្លងកាត់ជីវិតដ៏លំបាក ទើបមាស នីតា បំផុសការធ្វើបុណ្យជួយអ្នកខ្វះខាត ទោះតិចឬច្រើន
ដោយធ្លាប់ឆ្លងកាត់ការលំបាកជាកូនកំព្រាឪពុក និងមានម្តាយជាអ្នកបោសសំរាមតាមថ្នល់ អតីតបេក្ខភាពប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក និងជាតារាចម្រៀងកញ្ញា មាស នីតា បានបំផុសដល់សាធារណជនពីការធ្វើបុណ្យជួយដល់អ្នកខ្វះខាតជាងខ្លួន ទោះតិចឬច្រើនអាស្រ័យទៅតាមលទ្ធភាព។

កញ្ញា មាស នីតាធ្លាប់បានផ្តល់សម្ភាសប្រាប់កម្ពុជាថ្មីថា មុនពេលដែលជីវិតខ្លួនឈានដល់ចំណុចនេះ គឺធ្លាប់បានឆ្លងកាត់ការលំបាកជាច្រើនដោយខ្លួនកំព្រាឪពុកតាំងពីក្មេង ពោលគឺរស់នៅជាមួយម្តាយជាស្រ្តីមេម៉ាយ និងបងប្រុស ដែលពួកគាត់ប្រកបរបរដើរបោសសំរាមយ៉ាងលំបាក កាលពេលដែលកញ្ញានៅកុមារភាព។ ប៉ុន្តែអ្វីដែលបានមកពេលនេះ គឺកើតចេញពីការខិតខំដើម្បីបើកផ្លូវសម្រាប់ខ្លួនឯងនិងគ្រួសារ។
មិនភ្លេចពីអតីតកាលរបស់ខ្លួននៅគ្រាកម្សត់ មាស នីតា មុននេះ បានបង្ហាញសកម្មភាព តាមរយ:ការចែករំលែកក្តីស្រលាញ់ជូនដូនចាស់ម្នាក់ ដែលលក់ដូរនៅតាមចិញ្ចើមផ្លូវ។ មាស នីតា បាននិយាយថា ការធ្វេីបុណ្យធ្វេីទាន មិនមែនទាល់តែទៅវត្តទេ គ្រាន់តែមានទឹកចិត្តនឹងអាណិតនឹងធ្វេីទៅតាមលទ្ធភាពបន្តិចបន្តូចឬច្រេីនគឺបានបុណ្យហេីយ។
តារាចម្រៀងវ័យក្មេងរូបនេះបានបន្ថែមថា “ខ្ញុំមិនមែនជាអ្នកមានមកពីណាទេ តែខ្ញុំអាចជួយទៅតាមអ្វីដែលខ្ញុំអាចធ្វេីទៅបាន ពេលខ្ញុំឃេីញលោកយាយខ្ញុំនឹកស្រណោះដល់យាយខ្ញុំណាស់ ពេលចៅបានធូរដៃជេីងគឺ លោកយាយក៏ទៅចោលចៅបាត់”។ សកម្មភាពនេះ ត្រូវបានអ្នកគាំទ្រមួយចំនួនសរសើរចំពោះទឹកចិត្តរបស់កញ្ញា មាស នីតា ផងដែរ។

តារាចម្រៀងកញ្ញាមាស នីតា ដែលកន្លងមកល្បីតាមរយ:ការ Cover (ច្រៀងឡើងវិញ) បទ”ផ្លូវណាទៅផ្ទះម៉ែក្មេក” កត់សម្គាល់ឃើញថាបច្ចុប្បន្នទីផ្សាសិល្ប:របស់កញ្ញា ហាក់កំពុងទទួលបានការគាំទ្រគួរកត់សម្គាល់ក្នុងស្រទាប់មិត្តយុវវ័យ។ នេះអាចចាត់ទុកថាជាជោគជ័យមួយកម្រិតថែមទៀត សម្រាប់អាជីពសិល្ប:សព្វថ្ងៃរបស់ស្រីស្អាត មាស នីតា៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


