ជីវិតកម្សាន្ដ
សល់ ៣អាទិត្យទៀត សម្រាប់ឱកាសទស្សនាសិល្បៈទស្សនីយភាព “របាំបុរាណខ្មែរ-ឈុតពង្រាត់នាងសីតា”
សាលារបាំបុប្ផាទេវី បានរៀបចំសិល្បៈទស្សនីយភាព “របាំបុរាណខ្មែរ-ឈុតពង្រាត់នាងសីតា” ដោយដកស្រង់ចេញពីរឿងរាមកេរ្ដិ៍ ដើម្បីបង្ហាញសាធារណជនទស្សនាពេញមួយខែឧសភានេះ រៀងរាល់ថ្ងៃអាទិត្យ ខណៈការសម្តែងរបាំលើកទី១ ទើបតែបញ្ចប់កាលពីថ្ងៃអាទិត្យទី ៤ ខែឧសភា ឆ្នាំ២០២៥ និងទទួលបានការចាប់អារម្មណ៍គួរកត់សម្គាល់ផងដែរ។

នេះមិនមែនជាលើកទី១ឡើយ សម្រាប់ការរៀបចំទស្សនីយភាពសិល្បៈបុរាណខ្មែរ ខណៈកន្លងមក សាលារបាំបុប្ផាទេវី តែងមានរៀបចំកម្មវិធីសិល្បៈទស្សនីយភាពជាហូរហែរ និងបានដកស្រង់ផ្នែកផ្សេងៗគ្នា ដើម្បីចែកជូនមហាជនជាតិនិងអន្តរជាតិបានទស្សនា និងស្វែងយល់ ក៏ដូចជាលើកតម្កើង និងចូលរួមផ្សព្វផ្សាយកេរដំណែលនៃសិល្បៈវប្បធម៌ជាតិ។
តួយ៉ាង ក្នុងខែឧសភានេះ សាលារបាំបុប្ផាទេវី បានសម្រិតសម្រាំងនូវរបាំបុរាណខ្មែរមួយទៀត ដោយដកស្រង់ចេញពីរឿងរាមកេរ្ដិ៍ “នៅពេល ព្រះរាម និងមហោសីនាងសីតា ព្រះលក្ស្មណ៍ធ្វើដំណើរពីនគរស្រីព្ធយុធ្យាទៅបំបរបង់ក្នុងព្រៃ តាមផ្លូវធ្វើដំណើរស្ដេចយក្សក្រុងរាពណ៍លង់ស្រលាញ់ នាងសីតា និងចាប់ពង្រាត់នាងទៅក្រុងលង្កា ហើយហនុមានសេនាទ័ពព្រះរាម ទៅជួយរំដោះនាងសីតា”។ នេះបើតាមការរៀបរាប់ឱ្យដឹងពី ផេកផ្លូវការទិញសំបុត្រទស្សនា LIVE. by Wonderpass ។
ដ្បិតសិល្បៈទស្សនីយភាពរបាំបុរាណលើកទី១ បញ្ចប់ទៅហើយក៏ពិតមែន ប៉ុន្តែសម្រាប់អ្នកដែលខកខាន អាចស្វែងរកការទិញសំបុត្រទស្សនានៅអាទិត្យបន្ទាប់ៗទៀត ពោលគឺថ្ងៃអាទិត្យទី ១១ ឧសភា; ថ្ងៃអាទិត្យទី១៨ ឧសភា និងថ្ងៃអាទិត្យទី២៥ ឧសភា វេលាម៉ោង ៧-៨ យប់ នៅទីតាំង Treellion Park- ស្ទូឌីយូ B6 កោះពេជ្រ ។

ដោយឡែក សំបុត្រកម្មវិធី “របាំបុរាណខ្មែរ-ឈុតពង្រាត់នាងសីតា” អាចរកទិញបានតាម Mobile App ធនាគារ និង កម្មវិធី Website LIVE ខណៈសំបុត្រចូលទស្សនាផ្តល់ជូន២ជម្រើស ពោលតម្លៃ ១០ដុល្លារសម្រាប់ជនជាតិខ្មែរ និងតម្លៃ ២០ដុល្លារសម្រាប់បរទេស ប៉ុន្តែសម្រាប់ក្មេងអាយុក្រោម ១០ឆ្នាំ មិនថាខ្មែរឬបរទេស គឺមិនគិតថ្លៃនោះឡើយ។ ក្នុងនោះ សាលារបាំ ជាអ្នករក្សាសិទ្ធិក្នុងការកែប្រែកាលវិភាគ និងការសម្ដែងផ្សេងៗ។ ចំណែកឯសំបុត្រដែលទិញរួច ត្រូវតែប្រើសម្រាប់ថ្ងៃដែលបានជ្រើសរើសហើយ មិនអាចផ្លាស់ប្តូរបានទេ៕





-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


