Connect with us

ជីវិតកម្សាន្ដ

មាស នីតាឆ្លើយបែបណា​ក្រោយផ្ទុះការវែកញែក​រឿងស្និទ្ធស្នាល​រហូតនាយ ចឺម ហ៊ានថើប

បានផុស

នៅ

ថ្មីៗនេះមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok បន្ទាប់ពីឃើញសកម្មភាពស្និទ្ធសាលរវាងតារាចម្រៀងប្រុស-ស្រីវ័យក្មេងល្បីឈ្មោះគឺនាយ ចឺម និងកញ្ញា ពៅ ស្រីមាស ហៅ មាស នីតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះរឿងដែលធ្វើឲ្យគេកត់សម្គាល់ទៀតគឺអំឡុងពេលនេះក៏មានការចែករំលែកនូវវីដេអូថ្មីដោយបង្ហាញពីសកម្មភាពរបស់តារាប្រុសនាយ ចឺម ហ៊ា នថើបតារាស្រី មាស នីតា នៅក្នុងចំណោមមនុស្សទៀតផង។ ដោយសារតែហេតុផលនេះហើយទើបផ្ទុះការវែកញែកដោយខ្លះដាក់ការសង្ស័យលើទំនាក់ទំនងរបស់អ្នកទាំងពីរទៀតផង។

ជាក់ស្តែងក៏មានការចោទជាសំណួរដែរថា «តើ មាស នី​តា ត្រូវជា​អ្វី​នឹង​នាយ​ ចឺម បានជា​អោយ​គេ​ថើបស្រួលៗម្ល៉េះ? នរណា​ដឹង​ប្រាប់​ផង​បាន​អត់​»​?។ ភ្លាមៗនោះក៏មានការបញ្ចេញមតិផ្សេងៗគ្នាជុំវិញរឿងរ៉ាវនេះខណៈមានខ្លះលើកឡើងថា «​ស្គាល់ idol ចឺម តិច​ពេក​ហើយ​អូន​» រីឯខ្លះទៀតថា «​កុំ​ទាន់​អាល​ថាអោយ​ពួក​គាត់​អី ជូន​កាល​នាយ ចឺម និង មាស នី​តា ពួក​គេ​ទាំង​ពីរ​នាក់អាច​មាន​ទំនាក់ទំនង​លើស​ពី​នឹង​ផង​ក៏​ថា​បាន​ដែរ ហើយ​ក៏​សង្ឃឹមថា អ្នកទាំងពីរនឹងចេញមុខមកបកស្រាយអោយគ្រប់គ្នាបាន​ដឹងផង​ចុះចំពោះ​រឿង​ដែល​បាន​កើតឡើង​នេះ​»។

ពាក់ព័ន្ធព័ត៌មានដ៏រសើបខាងលើនេះកម្ពុជាថ្មីបានធ្វើការទាក់ទងទៅតារាស្រី មាស នីតា ដើម្បីសួរនាំពីរឿងនេះដែរប៉ុន្តែត្រូវបានកញ្ញា មាស នីតា ឆ្លើយថា សកម្មភាពនេះគឺខ្លួនបានជួបនាយ ចឺម ដោយចៃដន្យក្នុងកម្មពិធីខួបកំណើតរបស់តារាស្រី អាង សុជាតា។ ដោយឡែករឿងអ្វីផ្សេងទៀតមិនត្រូវបានកញ្ញា មាស នីតាបញ្ជាក់ទេពោលគ្រាន់តែនិយាយថាទុកឲ្យមហាជន និងអ្នកគាំទ្រតាមដាន និងគិតយល់ដោយខ្លួនឯងចុះ។

តារាចម្រៀងរូបស្រស់ មាស នីតា បានបន្ថែមដោយខ្លីផងដែរថា កន្លងមកនាងធ្លាប់ជួបបញ្ហាយល់ច្រឡំបែបនេះជាច្រើនដងមកហើយដូចជា ការសង្ស័យមានទំនាក់ទំនងស្នេហាជាមួយបេក្ខជន ស៊ឹម ច័ន្ទពន្លឺ ទុំ សុវត្ថិ និងប្អូនប្រុសរបស់នាងជាដើម។ ហេតុនេះហើយទើបនាងមិនចង់បកស្រាយអ្វីទៀតឡើយ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម