ជីវិតកម្សាន្ដ
តួអាចែ រងការរិះគន់ពីអ្នកគាំទ្រថា ប្រើស្នាមញញឹមក្លែងក្លាយ ដាក់អ្នកគាំទ្រ ពេលជួបគ្នាចៃដន្យ
តារាសម្ដែងហុងកុង Chow Yun Fat ឬជារឿយៗទស្សនិកជនកម្ពុជានិយមហៅថា «អាចែ» នាពេលនេះលោកកំពុងប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីអ្នកគាំទ្រម្នាក់បានចែករំលែករូបថតមួយសន្លឹកតាមប្រព័ន្ធអ៊ីនធឺណិតអមដោយសាររិះគន់និងចោទប្រកាន់ថា តារាប្រុសហាក់មិនសូវចាប់អារម្មណ៍ជាមួយមហាជនក្នុងកំឡុងពេលជួបជាមួយអ្នកគាំទ្រ (fans) នៅទីក្រុងសៀងហៃ។

យោងតាមកាសែត Dimsum Daily ឧប្បត្តិហេតុទាំងនេះត្រូវបានថតនៅក្នុងវីដេអូដែលត្រូវបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ នៅក្នុងវីដេអូនោះ តារាជើងចាស់និយមដើរតួក្បាច់គុនបែបកំប្លុកកំប្លែងបានធ្វើដំណើរកម្សាន្តជាលក្ខណឯកជននៅក្នុងតំបន់ Shanghai Bund អមដោយអង្គរក្សការពារយាងតឹងរ៉ឹងបំផុត។ ភ្លាមៗនោះដែរ នៅពេលដែលរូបលោកដើរមកដល់កន្លែងមួយ ស្រាប់តែអ្នកគាំទ្រមួយក្រុមពាក់ម៉ាស់បានរត់មកព័ន្ធជុំវិញគាត់ ដោយសង្ឃឹមថា មានឱកាសថតរូបជាមួយគ្នាក្នុងនាមជាអាយដល់សំណព្វនិងហ្វេនៗ។ ក្នុងចំណោមនោះមាននារីវ័យក្មេងម្នាក់ស្លៀកពាក់អាវស និងពាក់ម៉ាស់បានសុំថតសែលហ្វីជាមួយលោក។ ប៉ុន្តែ តារាប្រុសបែរងាកមុខចេញ និងបង្ហាញអាការមិនចង់អើពើជាមួយអ្នកគាំទ្រ។
អ្នកមើលខ្លះបានបញ្ចេញមតិថា ដំបូងឡើយ តារាប្រុសវ័យ៦៩ឆ្នាំរូបនេះ ហាក់មិនសូវរំភើបចំពោះការឆ្លើយឆ្លងគ្នានោះទេ។ ការបញ្ចេញមតិរបស់គាត់ជាមួយហ្វេន ហាក់ដូចជាបង្ហាញពីការមិនសប្បាយចិត្ត ដែលនាំឲ្យពួកគេបកស្រាយការឆ្លើយតបរបស់គាត់ថា ជាការបដិសេធនឹងអ្នកនៅចំពោះមុខ។ យ៉ាងណា មួយសន្ទុះក្រោយមក អាកប្បកិរិយារបស់គាត់ បែរជាស្រទន់ ហើយញញឹមឡើងវិញ ដើម្បីត្រៀមថតរូបជាមួយអ្នកគាំទ្រ។
ទោះបីជាញញឹមក៏ដោយ ក៏អ្នកលេងអ៊ីនធឺណិតមួយចំនួនបានចោទប្រកាន់តារាប្រុសត្រកូល Chow ថា ផ្តល់ស្នាមញញឹមក្លែងក្លាយ និងបង្ហាញទឹកមុខក្រម៉ូវដាក់មហាជនដែលស្រលាញ់ពេញចិត្តលោក។
ផ្ទុយទៅវិញ អ្នកគាំទ្ររបសលោកជាច្រើនបានមកការពារតួហុងកុងយ៉ាងឆាប់រហ័ស។ ពួកគេបានចង្អុលបង្ហាញថា តារាសម្ដែងរូបនេះគ្រាន់តែដើរម្សាន្ត ហើយនោះគឺជាពេលវេលាផ្ទាល់ខ្លួនរបស់គាត់ ប៉ុន្តែគាត់នៅតែចូលរួមជាមួយអ្នកគាំទ្រក្នុងពេលឯកជនបានយ៉ាងល្អប្រសើរថែមទៀត។ អ្នកគាំទ្រផ្សេងទៀតបានគូសបញ្ជាក់ពីកេរ្តិ៍ឈ្មោះដ៏យូរអង្វែងរបស់គាត់ ដែលមានចិត្តរាបទាប និងចិត្តសប្បុរសចំពោះអ្នកគាំទ្រជានិច្ច។
មុនពេលចូលប្រឡូកក្នុងឧស្សាហកម្មកម្សាន្តក្នុងឆ្នាំ ១៩៧៤ ជាមួយទូរទស្សន៍ហុងកុង TVB លោក Chow Yun Fat បានធ្វើការជាច្រើនមុខ រួមទាំងជាជាងខាត់ស្បែកជើង ជំនួយការការិយាល័យ បុគ្គលិកដឹកជញ្ជូនទំនិញ បុគ្គលិកសណ្ឋាគារ និងអ្នកបើកបរតាក់ស៊ីជាដើម។
គាត់ទទួលបានភាពល្បីល្បាញតាមរយៈរឿងភាគរបស់ TVB ដូចជា «The Good, The Bad, and The Ugly” និង “The Bund» ។ ក្នុងអាជីពរបស់លោក Chow ទទួលបានពានរង្វាន់ជាច្រើន រួមទាំងពានរង្វាន់ភាពយន្តហុងកុងចំនួនបី និងពានរង្វាន់ Golden Horse ចំនួនពីរសម្រាប់តារាសម្តែងល្អបំផុត។
នៅឆ្នាំ ២០២៣ លោក Chow ត្រូវបានគេដាក់ឈ្មោះថា Asian Filmmaker of the Year ក្នុងកម្មវិធីប្រគល់ពានរង្វាន់ភាពយន្តអន្តរជាតិ Busan លើកទី ២៨ ដែលធ្វើឲ្យគាត់ក្លាយជាតារាសម្តែងហុងកុងទីពីរបន្ទាប់ពី Tony Leung ដែលទទួលបានកិត្តិយសដ៏មានកិត្យានុភាព៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួអាចែប្រាប់ថា ទិញឡាន Rolls-Royce ជជុះ មិនមែនបង្អួត តែចង់ដឹងពីម៉ាស៊ីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


