ជីវិតកម្សាន្ដ
មាស នីតា ជោគជ័យមិនភ្លេចអ្នកមានគុណបានផ្តល់ពន្លឺជីវិត
តារាចម្រៀង និងជាអតីតបេក្ខភាពកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក កញ្ញា មាស នីតា កន្លងមកថ្វីត្បិតមិនអាចក្តាប់បានឱកាសក្លាយជាម្ចាស់ពានក៏ពិតមែន តែបច្ចុប្បន្ននាងមានទីផ្សារការងារច្រើនគួរសម។

ទន្ទឹមការងារសិល្បៈកាន់តែជោគជ័យដើរទៅមុខនេះដែរ តារាស្រី មាស នីតា បានរម្លឹកគុណអ្នកម្តាយជាទីស្រលាញ់ដែលផ្តល់ឲ្យនាងនូវស្នាមញញឹមតស៊ូជម្នះរាល់ឧបសគ្គជាច្រើនកន្លងមក។ ជាក់ស្ដែង ក្នុងឱកាសថ្ងៃខួបកំណើតរបស់ខ្លួន មាស នីតា បានពោលពាក្យប៉ុន្មានឃ្លាយ៉ាងចាក់ដោតទៅកាន់អ្នកម្តាយជាទីស្រលាញ់ ធ្វើឲ្យអ្នកគាំទ្រសរសើរគ្រប់គ្នា។

តារាចម្រៀងវ័យក្មេង មាស នីតា បានរៀបរាប់ខ្លឹមសារថា «ក្នុងជាតិនេះ កូនសងគុណម៉ែមិនអស់ទេ កូនមានពន្លឺជីវិតថ្ងៃនេះក៏ដោយសារម៉ែ ស្នាមញញឹម និងកម្លាំងចិត្តម៉ែ តែងតែផ្តល់ឲ្យកូនគ្រប់ពេល ម៉ែរឹងមាំពុះពារដើរតួនាទីច្រើនដើម្បីកូន ថ្ងៃកំណើតកូនដែលម៉ែផ្តល់ឲ្យ និងបុណ្យដែលខ្ញុំបានធ្វើរហូតមក សូមឲ្យម៉ែសុខភាពល្អរឹងមាំ និងជាម្លប់សម្រាប់កូនចៅឲ្យបានគង់វង្សយូរអង្វែង»។

គួររម្លឹកថា មាស នីតា ធ្លាប់បានផ្តល់សម្ភាសន៍ប្រាប់កម្ពុជាថ្មីថា មុនពេលជីវិតនាងឈានដល់ចំណុចនេះគឺបានឆ្លងកាត់ការលំបាកជាច្រើន ដោយនាងកំព្រាឪពុកតាំងពីក្មេង ពោល រស់នៅជាមួយម្តាយជាស្ត្រីមេម៉ាយ និងបងប្រុសប្រកបរបរដើរបោសសំរាមយ៉ាងលំបាកកាលនាងនៅតូច។ ប៉ុន្តែអ្វីដែលបានមកពេលនេះ កើតចេញពីការខិតខំដើម្បីបើកផ្លូវសម្រាប់ខ្លួនឯង និងគ្រួសារ។

ប្រាកដណាស់ មាស នីតា គេសង្កេតឃើញថា នាងតែងតែធ្វើបានល្អជានិច្ចជាមួយនឹងសំឡេងមនោសញ្ចេតនាក្រអួនក្រអៅរបស់រូបគេ ខណៈចំនួនអ្នកគាំទ្រកើនឡើងជាលំដាប់។ ម្យ៉ាងទៀតចាប់តាំងពីបញ្ចប់ការប្រឡងមក កញ្ញា ពៅ ស្រីមាស ហៅ មាស នីតា គឺទទួលបានទីផ្សារការងារច្រើនទាំងការឡើងឆាកតន្ត្រី និងថតសម្អាងការជាបន្តបន្ទាប់ផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


