ជីវិតកម្សាន្ដ
មាស នីតា រម្លឹកទាំងឈឺចាប់ ២៦ ឆ្នាំ ដែលឪពុកបោះបង់ចោល
តារាចម្រៀងកញ្ញា មាស នីតា បានរម្លឹកទាំងអារម្មណ៍ឈឺចាប់បន្ទាប់ពីត្រូវឪពុកបង្កើតបោះបង់រយៈពេលជាង ២០ឆ្នាំ ធ្វើឲ្យនាងរស់នៅយ៉ាងកម្សត់ជាមួយអ្នកម្តាយ និងបងប្រុស។

តារាចម្រៀងកញ្ញា មាស នីតា បានលើកឡើងថា «រយៈពេល ២៦ឆ្នាំដែលខ្ញុំមិនបានជួបឪពុកបង្កើត ដែលផ្តល់កំណើតខ្ញុំរួច គាត់ក៏ចាកចេញទាំងដែលខ្ញុំមិនទាន់បានឃើញពន្លឺថ្ងៃ ម្តាយដ៏កំសត់របស់ខ្ញុំ មិននឹកស្មានថា កម្មវិធី Cambodia Idol ដែលផ្តល់ពន្លឺ ជីវិតឲ្យខ្ញុំ ហើយថែមទាំងផ្តល់នៅសេចក្តីមួយដែលមិននឹកថា អាចនឹងជួប (ឪពុកបង្កើត) ខ្ញុំសឹងតែមិនជឿថា រយៈពេល ២៦ឆ្នាំខ្ញុំអាចជួបគាត់»។
តារាស្រី មាស នីតា បានបន្តថា «ដោយម្តាយខ្ញុំខំដើរតួជាប្រុសផង ស្រីផង មិនហត់នឿយបោសសំរាម លាង ចាន ស៊ីឈ្នួលគេគ្រប់យ៉ាងគឺដើម្បីកូន នារីដែលរឹងមាំបំផុត បើទោះសុំទានគេក៏ដោយ ឲ្យតែកូន បានឆ្អែតនឹងក្តីសុខ ទោះខ្លួនលំបាក. ខ្ញុំបានរីកធំធាត់បានសព្វថ្ងៃ គឺនារីកំសត់ម្នាក់ដែលជា(ម្តាយ) ដល់ឥឡូវ ខ្ញុំបែរជាទទួលពាក្យថា មិចក៏មិនដឹងគុណឪពុក មិចក៏មើលរំលងគាត់ បើសិនជាបង ដឹងរឿងពិតបានបងដឹង ខ្ញុំមិនបាន ភ្លេច រឺភ្លេចគុណទេ ខ្ញុំចាំជានិច្ច ខ្ញុំសងគុណជានិច្ចដោយមិនរមិលគុណជាឪពុក តែ…….»។

កញ្ញា មាស នីតា បាននិយាយទៀតថា «បើទោះជាឪពុកខ្ញុំបង្កើតចោលក៏ដោយ ក៏ខ្ញុំសូមក្រាបសំពះ ៣ដងដែរព្រោះ ខ្ញុំមិនដែលភ្លេចគុណ ឬកំណើតទេ ខ្ញុំជាមនុស្សស្ងាប់ស្ងាត់បំផុត ខ្ញុំមិនចេះរៀបរាប់ទេ»។
ប្រាកដណាស់ មាន នីតា គេសង្កេតឃើញថា នាងតែងតែធ្វើបានល្អជានិច្ចជាមួយនឹងសម្លេងមនោសញ្ចេតនា ក្រអួន ក្រអៅរបស់រូបគេ ខណៈចំនួនអ្នកគាំទ្រកើនឡើងជាលំដាប់។ ម្យ៉ាងទៀតចាប់តាំងពីបញ្ចប់ការប្រឡងមកកញ្ញា ពៅ ស្រីមាស ហៅ មាស នីតា គឺទទួលបានទីផ្សាការងារច្រើនទាំងការឡើកឆាកតន្រ្តី និងថតសម្អាងការជាបន្តបន្ទាប់ផងដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


