ព័ត៌មានអន្ដរជាតិ
ជប៉ុន ត្រៀមបញ្ជូនវ៉ាក់សាំងកូវីដ ១ លានដូសទៅប្រទេសទី ២ វៀតណាម ស្អែកនេះ
លោក Toshimitsu Motegi រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសជប៉ុន នឹងបញ្ជូនវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ១ លានដូសទៅឲ្យវៀតណាម ខណៈប្រទេសនេះ ព្យាយាមបង្កើនល្បឿនផលិតកម្មវ៉ាក់សាំងរបស់ខ្លួន ដើម្បីដោះស្រាយរលកឆ្លងថ្មីៗនេះ ។

លោក Motegi បានប្រាប់អ្នកយកព័ត៌មានថា ការដឹកជញ្ជូនវ៉ាក់សាំង AstraZeneca ដែលផលិតនៅប្រទេសជប៉ុន គ្រោងនឹងមកដល់ប្រទេសវៀតណាមនៅថ្ងៃពុធ ទី១៦ ខែមិថុនា នេះ ។
លោក Motegi បានបន្ថែមថា ប្រទេសជប៉ុនក៏កំពុងពិចារណា លើការបរិច្ចាគវ៉ាក់សាំងបន្ថែមទៀត ដល់ប្រទេសវៀតណាម និងកោះតៃវ៉ាន់ ហើយគ្រោងនឹងបញ្ជូនវ៉ាក់សាំងទៅប្រទេសផ្សេងទៀត ដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងថៃ នៅដើមខែក្រោយ ។

តាមរយៈការបរិច្ចាគនេះ វៀតណាម គឺជាប្រទេសទី ២ បន្ទាប់ពីតៃវ៉ាន់ ដែលជាកោះទី ១ បានទទួលវ៉ាក់សាំង AstraZeneca ពីប្រទេសជប៉ុន ពោលមានចំនួន ១.២៤ លានដូស កាលពីដើមខែនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS

-
សន្តិសុខសង្គម១ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានជាតិ៧ ម៉ោង ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ