ព័ត៌មានអន្ដរជាតិ
វៀតណាមបញ្ចប់គោលនយោបាយកូនពីរ ក្រោយអត្រាកំណើតធ្លាក់ចុះ និងចំនួនមនុស្សចាស់កើនឡើង
វៀតណាម បានលុបចោលជាផ្លូវការនូវគោលនយោបាយកូនពីរជាយូរមកហើយរបស់ខ្លួន ដែលត្រូវបានដាក់ឱ្យអនុវត្តជាលើកដំបូងក្នុងឆ្នាំ១៩៨៨ ដោយសារប្រទេសអាស៊ានមួយនេះប្រឈមមុខនឹងការធ្លាក់ចុះយ៉ាងខ្លាំងនៃអត្រាកំណើត និងការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះប្រជាជនវ័យចំណាស់។

យោងតាមការចេញផ្សាយរបស់សារព័ត៌មានCNA នៅថ្ងៃទី៤ ខែមិថុនា ឥឡូវនេះ គ្រួសារនៅវៀតណាមនឹងមានសេរីភាពក្នុងការសម្រេចចិត្តថាតើពួកគេចង់បានកូនប៉ុន្មាននាក់ ក្នុងគោលបំណងដើម្បីផ្លាស់ប្តូរនិន្នាការនៃការមានកូនដែលកំពុងធ្លាក់ចុះ។
អត្រានៃការមានកូនសរុបរបស់ប្រទេសវៀតណាមបានធ្លាក់ចុះមកនៅត្រឹម ១.៩១នាក់ក្នុងស្រ្តីម្នាក់ក្នុងឆ្នាំ២០២៣ ដោយការធ្លាក់ចុះខ្លាំងបំផុតនៅក្នុងតំបន់ទីក្រុងធំៗ ដូចជា ហាណូយ និងហូជីមិញ ដោយសារការកើនឡើងតម្លៃរស់នៅ។ គ្រួសារជាច្រើនមានកង្វល់ផ្នែកហិរញ្ញវត្ថុ ទើបពន្យារពេលយកកូន ឬជៀសវាងពីភាពធ្វើជាឪពុកម្តាយ។
មន្ត្រីសុខាភិបាលព្រមានថា អត្រាកំណើតរបស់វៀតណាមធ្លាក់ចុះអាចបង្កបញ្ហាធ្ងន់ធ្ងរដល់អនាគតរបស់ប្រទេស ដូចជាកម្មករតិចជាងមុន និងចំនួនប្រជាជនវ័យចំណាស់កាន់តែកើនឡើង។ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកស្រី Nguyen Thi Lien Huong បាននិយាយថា វៀតណាមចាំបាច់ត្រូវបញ្ឈប់ការផ្តោតតែលើការកំណត់ទំហំគ្រួសារ ហើយជំនួសមកវិញគិតអំពីវិធីជួយដល់ប្រជាជនដែលមានសុខភាពល្អ និងមានតុល្យភាពសម្រាប់ការអភិវឌ្ឍរយៈពេលវែង។

វៀតណាមក៏កំពុងដោះស្រាយបញ្ហាដែលអូសបន្លាយយូរមកហើយ ដែលក្មេងប្រុសកើតមកច្រើនជាងក្មេងស្រី ភាគច្រើនដោយសារតែវប្បធម៌ចូលចិត្តកូនប្រុស។ ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ ក្រសួងសុខាភិបាលបានស្នើឱ្យបង្កើនការផាកពិន័យចំពោះគ្លីនិកដែលជួយឪពុកម្តាយជ្រើសរើសភេទរបស់កូន ដែលជាទង្វើខុសច្បាប់។
ដូចប្រទេសចិនដែលបានបញ្ចប់គោលនយោបាយមានកូនតែមួយនៅឆ្នាំ២០១៦ វៀតណាមនៅតែធ្លាក់ចុះអត្រាកំណើត បើទោះបីជាបន្ទាប់ពីបញ្ចប់ការកំណត់មានកូនពីរនាក់ក៏ដោយ។ លុះត្រាតែរដ្ឋាភិបាលផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងអត្ថប្រយោជន៍កាន់តែប្រសើរ មិនដូច្នេះទេគ្រួសារជាច្រើនអាចនៅតែជ្រើសរើសមិនបង្កើតកូនបន្ថែមទៀតដដែល៕

អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


