ជីវិតកម្សាន្ដ
ទស្សនិកជនអំពាវនាវសាច់ញាតិជួយ Justin ក្រោយធ្លាក់ក្នុងសភាពមើលលែងយល់
យោងតាមទំព័រ Six បានរាយការណ៍អំពីរូបភាពនៃការបង្ហាញខ្លួនចុងក្រោយរបស់ Justin Bieber នៅថ្ងៃទី ៨ ខែមិថុនានេះ ដែលបានធ្វើឲ្យសាធារណជនកាន់តែព្រួយបារម្ភ។ តារាចម្រៀងដើរតែម្នាក់ឯងតាមដងផ្លូវ មើលទៅស្គមស្គាំង មិនសប្បាយចិត្តសោះ ខណៈគេសង្ស័យថាលោកមានរបួសជើង ដោយសារតែពាក់ឧបករណ៍ការពារជង្គង់ ។

អ្វីដែលកាន់តែធ្វើឲ្យទស្សនិកជនជាច្រើនមានការភ្ញាក់ផ្អើលម្តងទៀតនោះគឺថា លោកស្រាប់បង្ហោះរូប Selfie ចម្លែកៗជាច្រើននៅលើទំព័រផ្ទាល់ខ្លួនរបស់គាត់។ ពីមុនៗមក តារាចម្រៀងពុំដែលធ្វើទង្វើបែបនេះនាំឲ្យគេយល់ច្រឡំឡើយ។មហាជនជាច្រើនជឿថា តារាចម្រៀងប្រុសកំពុងជួបបញ្ហាផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។
មិនតែប៉ុណ្ណោះ អ្នកគាំទ្រជាច្រើនបានណែនាំ Justin ឲ្យឈប់ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយបានអង្វរសាច់ញាតិ និងមិត្តភក្តិ ឆាប់ជួយដល់គាត់តាមដែលអាចធ្វើទៅបាន។ អ្នកផ្សេងទៀតបានបញ្ចេញមតិថា ស្ថានភាពពេលនេះគាត់ពិតជាត្រូវការព្យាបាលភ្លាមៗ តើនរណាម្នាក់អាចជួយសង្គ្រោះ Justin បាន? គាត់អស់សង្ឃឹម និងបាត់បង់ការគ្រប់គ្រងម្តងទៀត។

សកម្មភាពចម្លែករបស់តារាចម្រៀងប្រុសវ័យ៣១ឆ្នាំ បានធ្វើឲ្យមានការព្រួយបារម្ភមិនត្រឹមតែអំពីសុខភាពផ្លូវចិត្តរបស់គាត់ ដែលត្រូវបានគេសង្ស័យថា បានប៉ះពាល់ដោយការប្រើប្រាស់សារធាតុរំញោចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអំពីអាពាហ៍ពិពាហ៍របស់គាត់ជាមួយតារាម៉ូដែល Hailey ផងដែរ។
បន្ទាប់ពីម៉ាកគ្រឿងសំអាង Rhode របស់ Hailey ត្រូវបានទិញក្នុងតម្លៃ១ពាន់លានដុល្លារកាលពីសប្តាហ៍មុន ហើយព័ត៌មាននៃការក្ស័យធនរបស់ម្ចាស់បទ «Baby» បានរីករាលដាលយ៉ាងខ្លាំង មនុស្សជាច្រើនគិតថា Justin កាន់តែធ្លាក់ចុះ និងគួរឲ្យសង្វេគ លែងសមនឹង Hailey ទៀតហើយ។ ទស្សនិកជនជាច្រើនថែមទាំងណែនាំភរិយា លែងលះគ្នាទៀតផង ព្រោះពេលនេះនាងមានភាពល្បីល្បាញ និងមានស្ថិរភាពផ្នែកហិរញ្ញវត្ថុល្អជាងស្វាមី។
ដោយឡែកសម្រាប់ Justin ពេញមួយខែឧសភា លោកត្រូវប្រព័ន្ធផ្វផ្សាយជាច្រើនរាយការណ៍អំពីបំណុល វិបត្តិ និងឈានទៅដល់ការក្ស័យធន។ ចំណុចកំពូលគឺការចេញផ្សាយភាពយន្តឯកសារដោយ TMZ ដែលហៅថា What Happened to Justin Bieber។ ខ្សែភាពយន្ដរយៈពេល ៤៤នាទីក៏បានលាតត្រដាងការចំណាយនិងបំណុលដ៏ច្រើនលើសលប់របស់លោក បន្ទាប់ពីបោះបង់ចោលដំណើរទេសចរណ៍ Justice ដោយសារតែហេតុផលសុខភាព៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាម៉ូដែលរុស្ស៊ី វ័យ២៤ឆ្នាំ ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយជួបគ្រោះថ្នាក់ក្នុងបន្ទប់ទឹក
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


