ព័ត៌មានអន្ដរជាតិ
វៀតណាមបង្ហាញក្តីបារម្ភរឿងសារធាតុគីមីប្រើបណ្តុះសណ្តែកដែលបណ្តាលឲ្យពុល និងខូចសួត
រោងចក្រផលិតជាច្រើនត្រូវបានគេរកឃើញថា ប្រើប្រាស់សារធាតុគីមីហាមឃាត់ដើម្បីធ្វើឲ្យពន្លកសណ្ដែកមានពណ៌សស្អាតគួរឲ្យចង់ទទួលទាន។ សណ្តែកបណ្តុះដែលប្រើសារធាតុគីមីរាប់ពាន់តោន ត្រូវបានលក់នៅលើទីផ្សារ ដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់។

ការប្រើប្រាស់សារធាតុគីមីហាមឃាត់ក្នុងការផលិតសណ្តែកបណ្តុះកំពុងក្លាយជាបញ្ហាសុវត្ថិភាពចំណីអាហារធ្ងន់ធ្ងរនៅក្នុងប្រទេសវៀតណាម។ ជាក់ស្ដែង កាលពីថ្មីៗនេះ អាជ្ញាធរបានបង្រ្កាបទីតាំងផលិតសណ្តែកបណ្តុះជាច្រើនកន្លែង ដោយប្រើប្រាស់សារធាតុ 6-Benzylaminopurine (6-BAP) ដែលជាសារធាតុហាមឃាត់ប្រភេទអរម៉ូនរុក្ខជាតិ ជួយជំរុញការលូតលាស់ និងការអភិវឌ្ឍន៍របស់រុក្ខជាតិ ដែលអាចបណ្តាលឲ្យពុលស្រួចស្រាវ និងខូចសួត។
គួរឲ្យបារម្ភ មុននឹងរកឃើញថាបំពានច្បាប់ រោងចក្រមួយចំនួនទទួលបានវិញ្ញាបនបត្រសុវត្ថិភាពចំណីអាហារ ដែលនោះបានធ្វើឲ្យអតិថិជនក្នុងស្រុកបាត់បង់ទំនុកចិត្តទាំងស្រុង។
ដោយឡែក កាលពីពេលថ្មីៗនេះ ប៉ូលិសខេត្ត Lao Cai បានរកឃើញ និងបំផ្លាញកន្លែងផលិតចំនួនពីរនៅក្នុងទីក្រុង Lao Cai ដែលប្រើប្រាស់សារធាតុគីមីពុល ដើម្បីផលិតសណ្តែកបណ្តុះជិត ៣៥០ តោនសម្រាប់លក់នៅលើទីផ្សារ។
ជាក់ស្តែងនៅពេលចុះត្រួតពិនិត្យ កាលពីថ្ងៃទី ២៣ ខែឧសភា សមត្ថកិច្ចបានរកឃើញកចំនួន ២៧១ ធុង ចំណុះប្រហែល ១៥ លីត្រ មានផ្ទុកសណ្តែកបណ្តុះជាច្រើនប្រភេទ ទម្ងន់សរុបប្រហែល ២.៥ តោន។ ក្នុងពេលជាមួយគ្នានោះដែរ ស្ថិតនៅទីតាំងផ្សេងគ្នាមួយទៀត អាជ្ញាធរបានរកឃើញធុងសណ្ដែកបណ្ដុះចំនួន៦០២ធុង ក្នុងនោះ៣១៣ធុងមានសណ្តែកបណ្តុះរួចរាល់ប្រមាណ៤,១តោន (ប្រភេទភ្ញាស់៥ថ្ងៃ) កំពុងរៀបចំដឹកជញ្ជូនប្រុងយកទៅលក់ទៅកាន់ទីផ្សារ។
អាជ្ញាធរក៏បានរឹបអូសបានឧបករណ៍ចម្រុះមួយចំនួន ដែលប្រើសម្រាប់ផលិតសណ្តែកបណ្តុះ រួមនឹងវត្ថុតាងផ្សេងទៀត ។ លទ្ធផលនៃការពិនិត្យកោសល្យវិច្ច័យនៅវិទ្យាស្ថានវិទ្យាសាស្ត្រព្រហ្មទណ្ឌនៃក្រសួងសន្តិសុខសាធារណៈបានកំណត់ថាវត្ថុធាតុខាងលើមានផ្ទុកសារធាតុ 6-Benzylaminopurine (6-BAP) ។
យ៉ាងណាមិញ នៅពេលនោះបន្តិច កាលពីថ្ងៃទី១១ ខែមេសា នាយកដ្ឋាននគរបាលស៊ើបអង្កេត ប្រឆាំងអំពើពុករលួយ សេដ្ឋកិច្ច និងអំពើរត់ពន្ធ (PC03 – នគរបាលខេត្ត Nghe An) បានសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីចុះត្រួតពិនិត្យរដ្ឋបាលរោងចក្រផលិតសណ្តែកបណ្តុះចំនួន ៤កន្លែងក្នុងក្រុង Vinh។
អាជ្ញាធរបានរឹបអូសបានទឹកសណ្តែកបណ្តុះជិត ២០០០ធុង ទម្ងន់សរុបប្រហែល ២៥តោន ទឹកចំរាញ់ចេញពីស្ករគ្រាប់ដើម្បីត្រាំ ២៥ លីត្រ សារធាតុគីមី (៦-Benzylaminopurine) និង ១៥០ លីត្រលាយទឹកសណ្តែកបណ្តុះ រួមនឹងសម្ភារ និងឯកសារពាក់ព័ន្ធជាច្រើនទៀត។
ក្នុងអំឡុងពេលការស៊ើបអង្កេតបន្ថែម ប៉ូលិសបានកំណត់ថា ចាប់ពីឆ្នាំ ២០២៤ រហូតដល់ពេលរកឃើញ មុខសញ្ញា៤រូបបានផលិត និងលក់សណ្តែកបណ្តុះប្រមាណ ៣.៥០០តោន ដែលមានផ្ទុកសារធាតុគីមីពុល។ ផលិតផលទាំងនេះត្រូវបានចែកចាយទៅកាន់ទីផ្សារ និងហាងលក់បន្លែជាច្រើនក្នុងខេត្ត និងតំបន់ជិតខាង។
នៅចុងខែធ្នូ ឆ្នាំ ២០២៤ ប៉ូលិសខេត្ត Dak Lak ក៏បានត្រួតពិនិត្យកន្លែងផលិតសណ្តែកបណ្តុះចំនួន៦ កន្លែងក្នុងតំបន់តែមួយ។ ប៉ូលិសបានរកឃើញថា បន្ថែមពីលើការប្រើប្រាស់គ្រឿងផ្សំដូចជា សណ្តែកបៃតង កំបោរ និងទឹកអណ្តូង ទីតាំងទាំងនោះក៏បានប្រើប្រាស់សារធាតុរាវគ្មានពណ៌ ដែលជាសារធាតុសកម្ម 6-Benzylaminopurine ផងដែរ។
ចំពោះសារធាតុសកម្ម 6-Benzylaminopurine អាចជួយឲ្យសណ្ដែកបណ្ដុះកាន់តែធំធាត់ មានឫសខ្លី និងស្អាតជាងមុន ធ្វើឲ្យងាយស្រួលលក់ និងចំណេញកាន់តែច្រើន។ ការប្រើប្រាស់មានផលប៉ះពាល់ធ្ងន់ធ្ងរជាច្រើនដល់សុខភាព ករណីធ្ងន់ធ្ងរអាចនាំឲ្យកើតជំងឺស្ទះសួត ពុល ឬអាចឈានដល់ស្លាប់។ ទាំងនេះគឺនេះជាសារធាតុជំរុញការលូតលាស់កោសិកា ប្រសិនបើមនុស្សប៉ះពាល់ ឬទទួលទាន វានឹងប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖វៀតណាម បិទរោងចក្រផលិតសណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុពុល អាចឲ្យមនុស្សស្លាប់ចុចអាន៖

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ក្រោយអាម៉ាស់! ថៃ ថា បញ្ហាប្រាសាទដែលចម្លងតាមអង្គរវត្ត គួរដោះស្រាយទ្វេភាគី ផ្អែកលើស្មារតីជាអ្នកជិតខាងល្អ