ព័ត៌មានអន្ដរជាតិ
អត្រាកំណើតទាបរបស់ជប៉ុនធ្វើឱ្យវិបត្តិចំនួនប្រជាជនកាន់ធ្ងន់ធ្ងរ
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN កាលថ្ងៃទី០៥ខែមិថុនា វិបត្តិអត្រាប្រជាជនរបស់ប្រទេសជប៉ុនកាន់តែអាក្រក់ទៅៗ ដោយសារអត្រាកំណើតប្រចាំឆ្នាំបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងឆ្នាំ ២០២៤។

ទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញថា មានទារកចំនួនតែ ៦៨៦,០៦១ នាក់ប៉ុណ្ណោះដែលបានកើតកាលពីឆ្នាំ២០២៤ ដែលធ្លាក់ចុះ ៥.៧% ពីឆ្នាំ ២០២៣និងជាតួលេខទាបបំផុតចាប់តាំងពីឆ្នាំ ១៨៩៩។ នេះជាឆ្នាំទី១៦ហើយដែលចំនួនទារកកើតក្នុងប្រទេសជប៉ុនបានធ្លាក់ចុះជាប់ៗគ្នា។
អត្រាមានកូនរបស់ប្រទេសជប៉ុន ដែលជាចំនួនមធ្យមស្ត្រីមានកូនបានធ្លាក់ចុះមកត្រឹមតែ ១.១៥ ក្នុងឆ្នាំ ២០២៤ ទាបជាងចំនួន ២.១ ដែលត្រូវការដើម្បីរក្សាចំនួនប្រជាជនឱ្យមានស្ថេរភាព។ ទោះបីជាមានការកើនឡើងតិចតួចនៃអាពាហ៍ពិពាហ៍ក៏ដោយ និន្នាការរយៈពេលវែងបង្ហាញថាមនុស្សវ័យក្មេងកំពុងជៀសវាងអាពាហ៍ពិពាហ៍ និងការមានកូនកាន់តែខ្លាំងឡើង ដោយសារតែអសន្តិសុខសេដ្ឋកិច្ច តម្លៃរស់នៅកើនឡើង និងវប្បធម៌ការងារតឹងរ៉ឹង លំអៀងខាងយេនឌ័រ។ លើសពីនេះឧបសគ្គផ្លូវច្បាប់ ដូចជាការតម្រូវឱ្យគូស្វាមីភរិយារៀបការចែករំលែកនាមត្រកូល ដែលរារាំងការរៀបការបន្ថែមទៀត។

នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានហៅការធ្លាក់ចុះនៃប្រជាជននេះថា «ភាពអាសន្នយ៉ាងស្ងៀមស្ងាត់» ដោយបានសន្យាកំណែទម្រង់ដើម្បីកែលម្អតុល្យភាពជីវិតការងារ ជាពិសេសនៅតំបន់ជនបទ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញអះអាងថា គោលនយោបាយបច្ចុប្បន្នផ្តោតលើគូស្វាមីភរិយាដែលរៀបការរួចហើយចង្អៀតពេក ហើយមិនបានដោះស្រាយបញ្ហាសង្គម និងសេដ្ឋកិច្ចនៅពីក្រោយការស្ទាក់ស្ទើររបស់មនុស្សវ័យក្មេងក្នុងការចាប់ផ្តើមគ្រួសារនោះទេ។
ចំនួនប្រជាជនជប៉ុនត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះពី ១២៤ លាននាក់ទៅ ៨៧ លាននាក់នៅឆ្នាំ ២០២៧០ ហើយប្រជាជន ៤០% រំពឹងថានឹងមានអាយុលើសពី ៦៥ ឆ្នាំ។ វិបត្តិនេះបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច ប្រព័ន្ធសង្គម និងសន្តិសុខជាតិរបស់ប្រទេសជប៉ុន៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ២០ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


