ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ឃុំខ្លួនមន្ត្រីកុងស៊ុល អេស្តូនី ពីបទ ចារកម្ម
សេវាកម្មសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេបានឃុំខ្លួនមន្ត្រីកុងស៊ុលអេស្តូនី ប្រចាំទីក្រុង Saint Petersburg លើបទចោទប្រកាន់ ចារកម្ម។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ FSB បាននិយាយថា លោក Mart Latte ត្រូវបានចាប់ខ្លួនខណៈពេលព្យាយាមចូលមើលព័ត៌មានសម្ងាត់។

FSB បន្តថា “សកម្មភាពបែបនេះ មិនត្រូវគ្នានឹងឋានៈជាបុគ្គលិកការទូតទេ ហើយមានលក្ខណៈអរិភាពយ៉ាងច្បាស់ចំពោះសហព័ន្ធរុស្ស៊ី”។
កាលពីខែមេសា ទីភ្នាក់ងារសន្តិសុខ ក៏បានចាប់ខ្លួនមន្ត្រីកុងស៊ុលអ៊ុយក្រែនលោក Alexander Sosonyuk នៅទីក្រុង Saint Petersburg ពីបទចោទប្រកាន់ស្រដៀងគ្នានេះ ផងដែរ។

លោក Sosonyuk បានចំណាយពេលជាច្រើនម៉ោងនៅការិយាល័យ FSB ហើយត្រូវបានដោះលែងវិញ ប៉ុន្តែវត្តមានរបស់គាត់នៅក្នុងប្រទេស រុស្ស៊ី ត្រូវបានគេប្រកាសថា ជាមនុស្សដែលគេមិនត្រូវការ។
ក្រសួងការបរទេសរុស្ស៊ីបានផ្តល់អនុសាសន៍ឲ្យគាត់ចាកចេញពីប្រទេស ហើយគាត់ក៏ធ្វើតាម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Anadolu
ចុចអាន៖ ចារកម្មពីបរទេសក្នុងប្រទេសកាណាដាឈានដល់កម្រិតសង្គ្រាមត្រជាក់ព្រោះកូវីដ-១៩

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ