ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលបន្តវាយប្រហារនៅហ្គាហ្សាឥតបន្ធូរដៃ សម្លាប់ដោយទាំងអ្នកកំពុងចាំបើកជំនួយ
យោងតាមប្រភពពេទ្យ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៤៣នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សាកាលពីថ្ងៃចន្ទ រួមទាំងមនុស្ស១៣នាក់ត្រូវបានបាញ់សម្លាប់ពេលកំពុងស្វែងរកអាហារនៅកន្លែងចែកចាយជំនួយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៤ខែមិថុនានេះ។

ការវាយប្រហារចុងក្រោយនេះបានបង្កើនចំនួនអ្នកស្លាប់នៅហ្គាហ្សាដល់ជាង ៥៦០០០នាក់ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមជិត២០ខែមុន។ ជនរងគ្រោះជាច្រើននាក់បានព្យាយាមចូលទៅទទួលអាហារនៅមជ្ឈមណ្ឌលចែកចាយដែលគ្រប់គ្រងដោយមូលនិធិមនុស្សធម៌ហ្គាហ្សា (GHF) គាំទ្រដោយអ៊ីស្រាអែលនិងអាមេរិក ដែលត្រូវបានរិះគន់ថាជា «កន្លែងសម្លាប់មនុស្ស»។ ជនជាតិប៉ាឡេស្ទីនជាង ៤០០ នាក់បានស្លាប់ និង ១,០០០នាក់បានរងរបួសនៅជិតកន្លែងផ្តល់ជំនួយទាំងនេះចាប់តាំងពីប្រតិបត្តិការ GHF បានចាប់ផ្តើមកាលពីចុងខែឧសភា។
ការវាយប្រហារតាមអាកាសក៏បានវាយប្រហារតំបន់លំនៅដ្ឋានក្នុងទីក្រុង Jabalia, Beit Lahiya និងតាមបណ្តោយផ្លូវ Salah al-Din ខណៈដែលកាំភ្លើងធំរបស់អ៊ីស្រាអែលបានបាញ់ផ្លោងនៅភាគខាងកើតទីក្រុងហ្គាហ្សា។ មន្ទីរពេទ្យនៅកណ្តាលហ្គាហ្សាបានរាយការណ៍ថាមានអ្នករបួសរាប់សិបនាក់ មនុស្សជាច្រើនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាជនភៀសខ្លួនន័រវេសបានព្រមានថា ការទប់ស្កាត់ និងការរឹតបន្តឹងថាមពលរបស់អ៊ីស្រាអែល កំពុងបង្កើតវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ។ ដោយសារគ្មានអគ្គិសនី ឬប្រេងឥន្ធនៈ ធ្វើឲ្យមន្ទីរពេទ្យនៅហ្គាហ្សាមិនអាចធ្វើការវះកាត់ ឬដំណើរការឧបករណ៍សង្គ្រោះជីវិតបានទេ។
ក្រុមជំនួយកំពុងជំរុញសហគមន៍អន្តរជាតិឱ្យធ្វើសកម្មភាពភ្លាមៗដោយសង្កត់ធ្ងន់ថាការទទួលបានថាមពលគឺចាំបាច់សម្រាប់ការរស់រានមានជីវិតនៅក្នុងតំបន់ហ្គាហ្សា៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


