ព័ត៌មានអន្ដរជាតិ
Mossad ភ្នាក់ងារចារកម្មអ៊ីស្រាអែលដ៏មានឥទ្ធិពលបំផុតមួយរបស់ពិភពលោក
អង្គភាពស៊ើបការណ៍សម្ងាត់ជាតិរបស់អ៊ីស្រាអែល Mossad បានទទួលចំណាត់ថ្នាក់កំពូលមួយក្នុងចំណោមភ្នាក់ងារស៊ើបការណ៍ដ៏មានឥទ្ធិពលបំផុតទាំង១០នៅទូទាំងពិភពលោក ដែលជារឿយៗតាមតែពីក្រោយ CIA របស់អាមេរិកក្នុងការវាយតម្លៃជាសកលប៉ុណ្ណោះ។ សមត្ថភាពពិសេសរបស់ Mossad មានដូចជា ប្រតិបត្តិការសម្ងាត់ ការប្រឆាំងភេរវកម្ម និងចារកម្ម។

🧠 អ្វីដែលធ្វើឲ្យ Mossad ខ្លាំងម្ល៉េះ?
Mossad មិនមែនគ្រាន់តែជាភ្នាក់ងារចារកម្មធម្មតានោះទេ តែវាមានជំនាញខ្ពស់ ដោយភ្នាក់ងាររបស់ខ្លួនត្រូវបានបណ្តុះបណ្តាលយ៉ាងល្អនៅក្នុងប្រតិបត្តិការចារកម្ម ការឃ្លាំមើល ការធ្វើឃាត ការចាប់ចំណាប់ខ្មាំង និងប្រតិបត្តិការសម្ងាត់។
- បេសកកម្មដ៏លេចធ្លោ
Mossad បានចាប់ឧក្រិដ្ឋជនសង្រ្គាមណាស៊ី Adolf Eichmann នៅប្រទេសអាហ្សង់ទីនក្នុងឆ្នាំ១៩៦០ ហើយនោះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ ពីការធ្វើឃាតមេដឹកនាំភេរវកររហូតដល់ការបំផ្លាញទីតាំងសម្ងាត់របស់អ៊ីរ៉ង់ Mossad បានរៀបចំប្រតិបត្តិការយ៉ាងល្អិតល្អន់ ដែលហាក់ដូចជាចេញពីខ្សែភាពយន្តហូលីវូដអ៊ីចឹង។
- ប្រតិបត្តិការសម្ងាត់ជុំវិញពិភពលោក
មិនថានៅអឺរ៉ុប អាស៊ី ឬមជ្ឈិមបូព៌ា ភ្នាក់ងារ Mossad ធ្វើការដោយស្ងៀមស្ងាត់ ប្រមូលផ្តុំព័ត៌មាន បញ្ឈប់ការវាយប្រហារ និងបាត់ខ្លួនដោយគ្មានដាន។
- ចារកម្មសេរីចាស់ +បច្ចេកវិទ្យាសម័យទំនើប
Mossad ប្រើទាំងវិធីសាស្រ្តចារកម្មទំនើប និងបែបប្រពៃណី។ វិធីសាស្ត្របែបទំនើប មានដូចជា ឧបករណ៍កម្រិតខ្ពស់សម្រាប់លួចហេគ(Hack) ឃ្លាំមើល ប្រព័ន្ធតាមដាន និងការស្ទាក់ចាប់ទិន្នន័យ។ ទន្ទឹមនោះ Mossad ក៏មិនបានចោលផងដែរនូវវិធីសាស្ត្របែបប្រពៃណី ដូចជា ការបញ្ជូនភ្នាក់ងារទៅកាន់ប្រទេសផ្សេងទៀត ដើម្បីប្រមូលព័ត៌មាន បង្កើតទំនាក់ទំនង ឬបន្លំខ្លួន។
💰 សមាជិកតិច តែថវិកាច្រើន
Mossad មានសមាជិកត្រឹមតែ ៧ ០០០នាក់ប៉ុណ្ណោះ តែវាមានកញ្ចប់ថវិកាជិត ៣ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ Mossad មានសមាជិកទាំងក្នុង និងក្រៅប្រទេស ដោយផ្តោតលើការបញ្ឈប់ការគំរាមកំហែងមិនឲ្យកើតមានលើទឹកដីអ៊ីស្រាអែល។
🕵 បេសកកម្មធំៗដែលសម្រេចបាន
- ជួយសង្គ្រោះជនជាតិអ៊ីស្រាអែលពីការប្លន់យន្តហោះនៅអ៊ូហ្កង់ដា ឆ្នាំ១៩៧៦
- រារាំងកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដូចជា ការសម្លាប់អ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់ បំផ្ទុះរោងចក្រនុយក្លេអ៊ែរ និងវាយប្រហារតាមអ៊ីនធឺណិត (ទសវត្សរ៍ឆ្នាំ២០០០ ដល់បច្ចុប្បន្ន)
- លួចបានឯកសារ និង CD ជាង ៥ម៉ឺនច្បាប់របស់អ៊ីរ៉ង់ ពាក់ព័ន្ធនឹងកម្មវិធីអាវុធនុយក្លេអ៊ែរ ឆ្នាំ២០១៨
- សម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលជាអ្នកជួញដូរអាវុធយ៉ាងសកម្ម Mohmoud al-Mabhouh នៅឌូបៃ ឆ្នាំ២០១០
- បញ្ជូនចារកម្មម្នាក់ឈ្មោះ Eli Cohen ទៅក្នុងជួររដ្ឋាភិបាលស៊ីរី ហើយប្រើប្រាស់ព័ត៌មានដ៏សំខាន់ដែលប្រមូលបាន ដើម្បីយកឈ្នះសង្គ្រាម៦ថ្ងៃឆ្នាំ១៩៦៧៕
ដោយ៖ ឈាង
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


