ព័ត៌មានអន្ដរជាតិ
ចិន ចោទ អង់គ្លេស ថាទិញក្បាលមន្ត្រីរដ្ឋាភិបាល២នាក់ ចូលធ្វើជាចារកម្មក្បត់ជាតិ
រដ្ឋាភិបាលក្រុងប៉េកាំង បានចោទប្រកាន់លើភ្នាក់ងារចារកម្មអង់គ្លេស MI16 ថាបានប្រែក្លាយបុគ្គលិករដ្ឋាភិបាល២នាក់ ឲ្យធ្វើជាអ្នកលួចយកការណ៍ពីប្រទេសចិនឲ្យទៅចក្រភពអង់គ្លេស។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងសន្ដិសុខរដ្ឋប្រទេសចិន នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤។

ក្រសួងចិន បានបញ្ជាក់ថា មន្ត្រីរដ្ឋាភិបាលជាប់ពាក់ព័ន្ធនឹងករណីចារកម្មឲ្យអង់គ្លេស គឺជាប្ដីប្រពន្ធមួយគូ ដែលប្ដីមានត្រកូល Wang និងប្រពន្ធមានត្រកូល Zhou។ បច្ចុប្បន្ន បុគ្គលទាំង២រូបកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតបន្ត។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ចិន បានឲ្យដឹងថា លោក Wang បានទៅរៀនសូត្រនៅអង់គ្លេសក្នុងឆ្នាំ២០១៥ ក្រោមកម្មវិធីផ្លាស់ប្ដូរកម្មសិក្សា។ លោកត្រូវបានគេអញ្ជើញឲ្យទៅហូបបាយល្ងាច និងធ្វើទស្សនកិច្ចយ៉ាងអាថ៌កំបាំងមួយរៀបចំឡើងដោយក្រុមចារកម្មអង់គ្លេស MI16។ ចិន ថា លោក Wang ត្រូវគេល្បួងឲ្យទៅធ្វើជាទីប្រឹក្សាក្រៅម៉ោងដោយទទួលបានប្រាក់កម្រៃជាច្រើន មុនឲ្យលោកចូលជាសមាជិកចារកម្ម និងទទួលបានប្រាក់កម្រៃកាន់តែច្រើនជាងមុន បូករួមជាមួយការធានាសុខសុវត្ថិភាពថែមទៀតផង។
ចិន បន្តថា ក្រោយការហ្វឹកហាត់ផ្នែកចារកម្មរួច លោក Wang ត្រូវ MI16 បញ្ជូនឲ្យមកប្រទេសវិញ ដើម្បីប្រមូលយកព័ត៌មានសំខាន់ពាក់ព័ន្ធនឹងរដ្ឋាភិបាលក្រុងប៉េកាំង។ MI16 ក៏បានបញ្ចុះបញ្ចូលលោក Wang ឲ្យល្បួងប្រពន្ធរបស់គាត់ ដែលជាបុគ្គលិកសំខាន់ក្នុងជួររដ្ឋាភិបាលផងដែរនោះ ដើម្បីធ្វើជាចារកម្មដូចគ្នា ជាថ្នូរនឹងប្រាក់ទ្វេដងដែលលោក Wang ទទួលបាន។

សូមបញ្ជាក់ថា ជាច្រើនខែកន្លងទៅ ចិន និងចក្រភពអង់គ្លេស បានចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញរឿងចារកម្មសម្ងាត់ ដែលអាចផ្ដល់ផលប៉ះពាល់ចំពោះសន្តិសុខជាតិរវាងប្រទេសទាំង២។ កាលពីខែមករា ឆ្នាំ២០២៤ ចិន បានរកឃើញករណីចារកម្មមួយ ដែល MI16 ប្រើឲ្យជនបរទេសម្នាក់ចូលក្នុងប្រទេសចិន លួចប្រមូលព័ត៌មានសម្ងាត់។ ដោយឡែក នៅក្នុងខែមេសាកន្លងទៅ អង់គ្លេស បានចោទប្រកាន់បុគ្គល២រូប ដែលលួចផ្ដល់ព័ត៌មានឲ្យចិន ហើយមួយខែបន្ទាប់ ក៏ចាប់បាន៣នាក់ទៀត ដែលបានលួចជួយភ្នាក់ងារចារកម្មហុងកុងដែលបានបង្កប់ខ្លួននៅអង់គ្លេស៕
ដោយ៖ ឈាង
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


