ព័ត៌មានអន្ដរជាតិ
យោធាមីយ៉ាន់ម៉ា សុំឲ្យបរទេសជួយ ស្របពេលកូវីដកាន់តែអាក្រក់
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កំពុងស្វែងរកជំនួយពីសហគមន៍អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ខណៈប្រទេសនេះ កំពុងតស៊ូជាមួយរលកនៃការឆ្លងថ្មី។

ប្រទេសនេះ មានភាពច្របូកច្របល់ចាប់តាំងពីយោធាឡើងកាន់អំណាចកាលពីខែកុម្ភៈមក ដោយមន្ទីរពេទ្យជាច្រើនមិនមានបំពាក់សម្ភារៈគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងការកើនឡើងនៃអ្នកជំងឺទេ បន្ទាប់ពីបុគ្គលិកពេទ្យជាច្រើន បានចេញតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ។
បញ្ជាឲ្យស្នាក់នៅក្នុងផ្ទះ ដែលប៉ះពាល់ដល់មនុស្សរាប់លាននាក់ មិនអាចបញ្ឈប់ការកើនឡើងនៃករណីឆ្លងបានទេ ហើយក្រុមបូជាសពកំពុងបំពេញការងារតាមសមត្ថភាព ខណៈអ្នកស្ម័គ្រចិត្ត កំពុងធ្វើការដើម្បីយក សាកសពមនុស្សដែលបានស្លាប់ ចេញពីផ្ទះរបស់ពួកគេ។

មេដឹកនាំយោធាលោក Min Aung Hlaing បានប្រាប់កិច្ចប្រជុំស្តីពីការសម្របសម្រួល ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយសហគមន៍អន្តរជាតិថា ប្រទេសមីយ៉ាន់ម៉ា ប្រហែលជាស្វែងរកថវិកា ពីមូលនិធិឆ្លើយតបកូវីដ-១៩ ដែលបង្កើតឡើងដោយអាស៊ាន។
ស្របពេលជាមួយគ្នានោះ កាសែត Global New Light of Myanmar បានរាយការណ៍ថា កិច្ចខិតខំប្រឹងប្រែង កំពុងធ្វើឡើងជាមួយអាស៊ាននិងបណ្តាប្រទេសជាមិត្តផ្សេងទៀត។

ការឆ្លងកូវីដថ្មីក្រោម៥,០០០ករណី ត្រូវបានរាយការណ៍កាលពីថ្ងៃពុធ ប៉ុន្តែក្រុមអ្នកវិភាគនិយាយថា តួលេខពិតប្រាកដ ទំនងជាខ្ពស់ជាងនេះ ឆ្ងាយណាស់
គិតត្រឹមពេលនេះ ប្រជាជនប្រហែល ១.៧៥ លាននាក់ បានទទួលការចាក់វ៉ាក់សាំង ក្នុងចំណោមប្រជាជន ៥៤ លាននាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ មីយ៉ាន់ម៉ា វេទនាខ្លាំង ព្រោះជួបទុក្ខផ្ទួនៗ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា