ព័ត៌មានអន្ដរជាតិ
បាក់អណ្តូងរ៉ែ នៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ាសង្កត់មនុស្ស ២០នាក់
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានXinhua នៅថ្ងៃទី២២ខែកក្កដា ហេតុការណ៍បាក់រលំអណ្តូងរ៉ែថ្មគុជនៅតំបន់ទីប្រជុំជន Hpakant ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា បានសង្កត់មនុស្សប្រហែល២០ នាក់ ខណៈអ្នកស្លាប់អាចមានដល់១០នាក់ឯណោះ។

ហេតុការណ៍បាក់ដណ្ដូងរ៉ែថ្មគុជនេះ បានកើតឡើងនៅព្រឹកថ្ងៃទី២១ ខែកក្កដានៅពេលដែលផ្នែកខ្លះនៃអណ្តូងរ៉ែថ្មគុជ ក្នុងរដ្ឋ Kachin បានបាក់ បណ្តាលឱ្យមានការបាក់ដីជាបន្តបន្ទាប់។ មកទល់ពេលនេះ សាកសពពីរត្រូវបានរកឃើញ ហើយក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរកអ្នកផ្សេង។ មន្ត្រីបារម្ភថាមនុស្សជាង១០នាក់អាចស្លាប់ព្រោះផ្ទះក្បែរនោះខ្លះក៏ត្រូវបំផ្លាញដែរ។
តំបន់ទីប្រជុំជន Hpakant គន្លងមកតែងតែមានឧបទ្ទវហេតុទាក់ទងនឹងការជីកយករ៉ែដោយសារតែសុវត្ថិភាពមិនល្អ និងភ្លៀងធ្លាក់ខ្លាំងក្នុងរដូវមូសុង ដែលអាចបណ្តាលឱ្យមានបំណាក់ដី។
គួរបញ្ជាក់ថាចាប់តាំងពីរដ្ឋប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ា មានអណ្ដូងរ៉ែជាច្រើនបានដំណើរភាគច្រើនក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនចិនខុសច្បាប់ ដោយមានដណ្ដូងរ៉ែមួយចំនួននៅក្បែរព្រំដែនថៃបានបង្កឲ្យមានការបំពុលទឹកទន្លេធ្ងន់ធ្ងរផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


