ព័ត៌មានអន្ដរជាតិ
យោធាមីយ៉ាន់ម៉ាទម្លាក់គ្រាប់បែកនិងបង្ហោះដ្រូនជិតព្រំដែនថៃ
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Mizzima នៅថ្ងៃទី២២ខែកក្កដា យន្តហោះយោធាមីយ៉ាន់ម៉ាបានទម្លាក់គ្រាប់បែកទម្ងន់ ៥០០ ផោន( ២២៦ គីឡូក្រាម) ទៅលើកន្លែងហ្វឹកហ្វឺនកងទ័ពប្រជាធិបតេយ្យ Karen Benevolent Army (DKBA) នៅក្រុង Waley Myaing ភាគខាងត្បូងនៃតំបន់ Myawaddy ក្នុងរដ្ឋ Karen ជិតព្រំដែនថៃ ដោយបានបំផ្លិចបំផ្លាញអគារក្នុងតំបន់នោះ តែមិនទាន់មានរបាយការណ៍ពីអ្នកស្លាប់និងរបួសនោះទេ។

ការវាយប្រហារតាមអាកាសដ៏សាហាវរបស់របបយោធានេះ បានកើតឡើង ខណៈពេលដែលកងកម្លាំងរួមមកពីសហភាពជាតិ Karen (KNU) កងកម្លាំងការពារប្រជាជន (PDF) និងក្រុមសម្ព័ន្ធមិត្តបានបង្កើនការវាយលុករបស់ពួកគេដើម្បីដណ្តើមយកមូលដ្ឋានយោធានៅ Waley Myaing ដែលជាបន្ទាយចុងក្រោយមួយរបស់របបយោធានៅជិតព្រំដែនថៃ-មីយ៉ាន់ម៉ា។
ប៉ុន្មានថ្ងៃមុននេះ គឺនៅថ្ងៃទី ១៣ ខែកក្កដា របបយោធាបានប្រើដ្រូន kamikaze ចំនួន៤គ្រឿង នៅទីតាំងដែលមានក្រុមប្រដាប់អាវុធតស៊ូនៅក្នុងតំបន់ដូចគ្នា។ ដ្រូនពីរគ្រឿងបានធ្លាក់ចូលទៅក្នុងកន្លែងប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិត ។ អគារនេះរងការខូចខាត ប៉ុន្តែមិនមាននរណាម្នាក់រងរបួសនោះទេ។

ជាមួយគ្នានេះក៏មានរបាយការណ៍ថាមានដ្រូន kamikaze បានធ្លាក់ក្នុងប្រទេសថៃផងដែរ។ ប្រភពយោធាថៃថាដ្រូនរបស់យោធាមីយ៉ាន់ម៉ាបានធ្លាក់ក្នុងព្រៃក្បែរភូមិមួយក្នុងស្រុក Tha Song Yang ប្រទេសថៃ ជិតព្រំដែនរដ្ឋ Karen ។ ប្រភពយោធាថៃបាននិយាយថាដ្រូននេះមានលក្ខណៈស្រដៀងនឹងដ្រូនដែលប្រើក្នុងការវាយប្រហារកន្លងមកលើសហភាពជាតិ Karen (KNU)។ កងទ័ពថៃក៏បានសម្គាល់កន្លែងធ្លាក់ដ្រូននេះជាតំបន់គ្រោះថ្នាក់ផងដែរ។
គួរបញ្ជាក់ថាតាំងពីខែឧសភាមក ការប្រយុទ្ធគ្នានៅក្នុងតំបន់ Waley Myaing កាន់តែធ្ងន់ធ្ងរ។ កម្លាំងប្រឆាំងបានដណ្តើមកាន់កាប់មូលដ្ឋានយោធាចំនួន ៨ រួចមកហើយ។ ឥឡូវនេះ ពួកគេកាន់តែខិតទៅជិតការដណ្តើមយកមូលដ្ឋានយោធាដ៏សំខាន់ចុងក្រោយនៅជិតព្រំដែនថៃ-មីយ៉ាន់ម៉ាមួយទៀតហើយ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


