ព័ត៌មានអន្ដរជាតិ
ចុងឆ្នាំនេះ ពិភពលោក នឹងទទួលបានថ្នាំគ្រាប់ ១០លានដូស ដើម្បីកម្ចាត់កូវីដ
ក្រុមហ៊ុន Merck រំពឹងថានឹងផលិតថ្នាំគ្រាប់ Molnupiravir ចំនួន ១០ លានដូស នៅត្រឹមចុងឆ្នាំ ២០២១នេះ ដោយសង្ឃឹមថា នឹងកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យនិងការស្លាប់ដោយសារជំងឺកូវីដ-១៩បាន ៥០ភាគរយ។

ក្រុមហ៊ុន Merck គ្រោងដាក់ពាក្យសុំការអនុញ្ញាតប្រើប្រាស់គ្រាអាសន្ន (EUA) ទៅ FDA របស់សហរដ្ឋអាមេរិកឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយផ្អែកលើការរកឃើញទាំងនេះ និងមានគម្រោងបញ្ជូនពាក្យសុំដាក់លក់លើទីផ្សារ ទៅស្ថាប័នគ្រប់គ្រងផ្សេងទៀតទូទាំងពិភពលោក។
ក្នុងការសាកល្បងដំណាក់កាលចុងក្រោយ ក្រុមហ៊ុនប្រកាសថា ថ្នាំគ្រាប់ប្រឆាំងវីរុស Molnupiravir បានកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យឬការស្លាប់ ចំពោះអ្នកជំងឺដែលមានរោគសញ្ញាស្រាល ទៅមធ្យម។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុន ក្រុមហ៊ុន Merck បានគូសបញ្ជាក់ថា ៧,៣ភាគរយ នៃអ្នកជំងឺលេបថ្នាំ Molnupiravir មិនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឬស្លាប់ទេក្នុងរយៈពេល២៩ថ្ងៃ បើប្រៀបធៀបទៅនឹង ១៤,១ភាគរយ នៃអ្នកជំងឺដែលលេបថ្នាំ Placebo ។
រហូតដល់ថ្ងៃទី២៩ គ្មានការស្លាប់ណាមួយត្រូវបានរាយការណ៍ឡើយ ចំពោះអ្នកជំងឺដែលបានទទួលថ្នាំ Molnupiravir បើប្រៀបធៀបទៅនឹងការស្លាប់មនុស្សចំនួន ៨ នាក់ចំពោះអ្នកជំងឺដែលលេបថ្នាំ Placebo។

លោក Jay Grobler ប្រធានផ្នែកជំងឺឆ្លងនិងវ៉ាក់សាំង នៅក្រុមហ៊ុន Merck បាននិយាយថា ដោយសារតែថ្នាំ Molnupiravir មិនផ្តោតសំខាន់ទៅលើសរសៃប្រូតេអ៊ីនដែលជាគោលដៅនៃវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ន, ថ្នាំនេះគឺមានប្រសិទ្ធភាពចំពោះវីរុសដែលវិវត្តខ្លួន រួមដែល Delta ផងដែរ។
Molnupiravir គឺជាប្រភេទថ្នាំគ្រាប់ ដែលត្រូវបានផលិតឡើងដើម្បីរំខានដល់សមត្ថភាពនៃការឆ្លងរបស់វីរុសកូវីដ-១៩៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Indiainfoline
ចុចអាន៖ ៦ យ៉ាងសំខាន់គួរដឹង អំពីថ្នាំគ្រាប់ព្យាបាលកូវីដ ដែលពិភពលោក ដាក់ក្តីសង្ឃឹមខ្លាំង

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា