នយោបាយ
នាយករដ្ឋមន្ត្រីប្រាប់ក្រុមប្រឆាំងឱ្យមានគុណធម៌ជាមនុស្សសិនមុនធ្វើនយោបាយ
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ទៅក្រុមប្រឆាំងថាបើចង់ធ្វើនយោបាយឱ្យគេគោរពសូមធ្វើខ្លួនជាមនុស្សឱ្យគេគោរពជាមុនសិន។ សម្ដេចថាកត្តាបីសម្រាប់អ្នកនយោបាយគឺ គុណធម៌ សច្ចៈធម៌ និងជំហរនឹងនរច្បាស់លាស់។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ក្នុងស្រុកទឹកឈូរ ខេត្តកំពត ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រតិកម្មខ្លាំងៗទៅហ្នឹងសេចក្ដីថ្លែងការណ៍របស់ចលនាប្រឆាំងដែលបានលើកឡើងថា កម្ពុជាបានប្រគល់ឱ្យចិននូវសិទ្ធិគ្រប់គ្រងទាំងស្រុងលើប្រទេសចាប់ពីសន្ដិសុខ និងពាណិជ្ជកម្ម គឺជាការបំភ្លៃ និងស្មើនឹងការបំផ្លាញខ្លួនឯងរបស់ក្រុមប្រឆាំង។ សម្ដេចបានផ្ដាំទៅឱ្យអ្នកនយោបាយប្រឆាំងទាំងនោះឱ្យស្គាល់ពីមូលធននយោបាយ ដែលត្រូវមានគុណធម៌សីលធម៌ សច្ចៈធម៌ និងជំហរនឹងនរច្បាស់លាស់។
សម្ដេចថា៖ «គុណធម៌ សីលធម៌ ជាអ្នកនយោបាយគឺស្អី? គឺគុណធម៌ជាមនុស្ស! បើចង់ធ្វើអ្នកយោបាយឱ្យគេគោរពត្រូវធ្វើមនុស្សឱ្យគេគោរពសិន» ។

សម្ដេចធិបតីបានពន្យល់ថា សីលធម៌អ្នកនយោបាយមិនត្រូវយកគំនុំផ្ទាល់ខ្លួនវាយប្រហារទៅដល់គ្រួសារដៃគូបដិបក្ខនោះទេ ត្រូវទទួលស្គាល់ពីភាពខុសគ្នានៃទស្សនៈនយោបាយមិនត្រូវមើលងាយការងាររបស់របស់ដៃគូរ និងមិនត្រូវកេងចំណេញនយោបាយពេលគេមានទុក្ខ ឬប្រជាជនមានទុក្ខទេ។
សម្ដេចធិបតីបញ្ជាក់ថា គ្មានអ្វីកើតឡើងដូចការលើកឡើងរបស់ក្រុមប្រឆាំងនោះទេ ផ្ទុយទៅវិញកម្ពុជា-ចិនបានឯកភាពក្នុងទៅលើការគោរពអធិបតេយ្យភាព និងឯកភាពរបស់គ្នាទៅវិញទៅមក ហើយកម្ពុជាធានានូវភាពជាម្ចាស់ការក្នុងការកំណត់ទិសដៅទាំងក្នុងប្រទេស និងអន្តរជាតិដោយខ្លួនឯង។

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច លោកបណ្ឌិត ជ័យ តិច មានប្រសាសន៍ថាការនិយាយបំផ្លើសរបស់ក្រុមប្រឆាំងមានគោលបំណងតែមួយគឺបន្ទុចបង្អាក់ដល់ដំណើរការអភិវឌ្ឍប្រទេសជាតិ បង្កការមិនទុកចិត្តរបស់អ្នកវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពលរដ្ឋ។ លោកយល់ថាការពិតនៅតែជាការពិត ហើយអ្នកនិយាយបំភ្លៃនឹងធ្វើឱ្យបាត់បង់នូវទំនុកចិត្តពីពលរដ្ឋមិនខាន។
លោកថា៖ «ការឆ្លើយតបរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីលើការបំផ្លើសនេះគឺជារឿងមួយល្អដើម្បីឱ្យប្រជាពលរដ្ឋអាចទទួលបានព័ត៌មានពិត ទទួលយុត្តិធម៌ និងសច្ចភាពនៃកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល»។
លោកបណ្ឌិត ជ័យ តិច ជំរុញដល់រដ្ឋាភិបាលបន្តកិច្ចការរបស់ខ្លួនជូនពលរដ្ឋឱ្យចេញជាលទ្ធផលជាក់ស្ដែងបន្តទៀតដោយថាពលរដ្ឋពិតជាអាចវាយតម្លៃបានរវាងការពិត និងការបំភ្លៃ។
គួរឱ្យដឹងផងដែរថា កម្ពុជា-ចិនបានចេញសេចក្ដីថ្លែងការណ៍រួមមួយកាលពីថ្ងៃទី១៨ ខែមេសា បានសម្រេចនូវការឯកភាពគ្នាជាច្រើនទាក់ទងនឹងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ការអនុវត្តគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល សន្ដិសុខសកល និងអរិយធម៌សកល។ ក្នុងនោះចំណុចទី៣ ក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន បានសរសេរថា «ភាគីទាំងពីរបញ្ជាក់ជាថ្មីនូវការគាំទ្រផលប្រយោជន៍ស្នូល អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក ព្រមទាំងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែករបស់បរទេសក្នុងកិច្ចការផ្ទៃក្នុងប្រទេសនីមួយៗ»៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


