ព័ត៌មានជាតិ
រដ្ឋជួយសន្សំលុយពលរដ្ឋជិត២លានដុល្លារ តាមរយៈការបញ្ចេញឡានដឹកពលរដ្ឋថ្ងៃចូលឆ្នាំ
រដ្ឋបានជួយសន្សំការចំណាយថវិការបស់ប្រជាពលរដ្ឋចំនួន១លាន៧សែនដុល្លារ តាមរយៈការបញ្ចេញរថយន្តក្រុងដឹកជញ្ជូនពលរដ្ឋទៅមកជាង២ពាន់ជើង ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ នេះជាការថ្លែងឱ្យដឹងដោយប្រមុខរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត។

លើកឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអះអាងថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឡានជិត៦០០គ្រឿង ហើយក្នុងរយៈពេល៧ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា នៃឱកាសពិធីបុណ្យចូលឆ្នាំថ្មី បើគិតជាជើង ទាំងទៅ ទាំងមក សរុបជាង២២៥១ជើង ដោយបានដឹកជញ្ជូនប្រជាពលរដ្ឋខ្ទង់៨៥៨៤៩នាក់។
បើតាមសម្ដេចធិបតី តាមរយៈការបញ្ចេញរថយន្តក្រុងសាធារណៈដឹកជញ្ជូនប្រជាពលរដ្ឋនេះ បានចូលរួមសន្សំថវិការបស់ប្រជាពលរដ្ឋជាង ១លាន៧សែនដុល្លារ។

ភ្ជាប់គ្នានេះ សម្ដេចធិបតី នាយករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណដល់អាជ្ញាធររាជធានី ខេត្ត និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមរៀបចំតុបតែង ថែរក្សាសុខសុវត្ថិភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឱ្យដំណើរការទៅដោយសប្បាយរីករាយ និងមានសន្ដិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ បានដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយ។ ពិសេសការធានាបានសុវត្ថិភាពចរចរណ៍តាមដងផ្លូវ បើទោះបីគ្រោះថ្នាក់ចរចរណ៍នៅតែកើតមានឡើង តែឆ្នាំនេះ គ្រោះថ្នាក់ចរាចរណ៍ មានការថយប្រមាណជិត ៤០% ផងដែរ៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


