ព័ត៌មានអន្ដរជាតិ
៦ យ៉ាងសំខាន់គួរដឹង អំពីថ្នាំគ្រាប់ព្យាបាលកូវីដ ដែលពិភពលោក ដាក់ក្តីសង្ឃឹមខ្លាំង
សារព័ត៌មាន Kaiser Health News បានរាយការណ៍កាលពីសប្តាហ៍មុនថា យុទ្ធសាស្រ្តបន្ទាប់ដើម្បីកម្ចាត់ជំងឺរាតត្បាត គឺនឹងជាថ្នាំគ្រាប់លេបប្រចាំថ្ងៃ។
នាពេលថ្មីៗនេះ ក្រុមហ៊ុនជាច្រើន កំពុងញាប់ដៃញាប់ជើង អភិវឌ្ឍន៍ថ្នាំគ្រាប់ ដោយពួកគេកំពុងស្ថិតក្នុងការសាកល្បង។

ខាងក្រោមនេះ គឺជារឿងសំខាន់ទាំង ៦ ដែលអ្នកត្រូវដឹងអំពីថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩៖
១. ថ្នាំគ្រាប់ប្រឆាំងមេរោគ មានសក្តានុពលមិនត្រឹមតែអាចទប់ទល់នឹងរោគសញ្ញាកូវីដ -១៩ បានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចកំណត់ការចម្លងមេរោគទៀតផង។ នេះបើយោងតាមលោក Timothy Sheahan វិជ្ជបណ្ឌិតផ្នែកមេរោគ នៅសាកលវិទ្យាល័យ North Carolina-Chapel Hill។

២. ថ្នាំគ្រាប់ប្រឆាំងមេរោគដែលកំពុងត្រូវបានបង្កើតឡើងដើម្បីព្យាបាលកូវីដ-១៩ អាចដំណើរការតាមវិធីផ្សេងៗគ្នាអាស្រ័យលើប្រភេទថ្នាំ។ ពួកគេអាចពង្រឹងប្រព័ន្ធភាពស៊ាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ រារាំងសរសៃប្រសាទទទួល ដូច្នេះមេរោគមិនអាចចូលកោសិកាដែលមានសុខភាពល្អ ឬបន្ថយកម្រិតវីរុសសកម្មនៅក្នុងខ្លួន។

៣. ក្រុមហ៊ុន Merck កំពុងផលិតថ្នាំប្រឆាំងមេរោគកូវីដ -១៩ ដែលមានឈ្មោះថា Molnupiravir ជាមួយក្រុមហ៊ុន Ridgeback Biotherapeutics។ នាយកប្រតិបត្តិ Merck លោក Robert Davis បាននិយាយថា ក្រុមហ៊ុនផលិតថ្នាំនេះរំពឹងថា ទិន្នន័យពីការសាកល្បងដំណាក់កាលទី ៣ ដ៏ធំរបស់ខ្លួន នឹងធ្វើតេស្តថ្នាំនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយថា សំណើការអនុញ្ញាតឲ្យប្រើប្រាស់គ្រាអាសន្នរបស់ FDA អាចធ្វើឡើងមុនដំណាច់ឆ្នាំ ២០២១ នេះ។

៤. ក្រុមហ៊ុន Pfizer កំពុងផលិតថ្នាំប្រឆាំងវីរុសកូវីដ-១៩ ដែលគេស្គាល់ថា PF-07321332។ នៅថ្ងៃទី ១ ខែកញ្ញា ក្រុមហ៊ុននេះ បានចាប់ផ្តើមការសាកល្បងដំណាក់កាលទី២ និងទី៣ រួមគ្នា។

៥. ក្រុមហ៊ុន Roche កំពុងផលិតថ្នាំប្រឆាំងមេរោគកូវីដ-១៩ ដែលត្រូវបានគេស្គាល់ថា AT-527 ជាមួយក្រុមហ៊ុនឱសថ Atea Pharmaceuticals។ មន្រ្តីក្រុមហ៊ុន Atea បាននិយាយថា ពួកគេរំពឹងលទ្ធផលពីការសាកល្បងដំណាក់កាលទី ២ និងដំណាក់កាលទី ៣ នៅឆ្នាំ ២០២១ នេះ។

៦. នៅខែមិថុនា សហរដ្ឋអាមេរិកបានយល់ព្រមទិញថ្នាំ Molnupiravir ក្នុងតម្លៃ ១.២ ពាន់លានដុល្លារ ប្រសិនបើផលិតផលនេះត្រូវបានអនុម័តដោយ FDA។ នៅខែដដែលនោះ សហរដ្ឋអាមេរិកក៏បាននិយាយផងដែរថា ខ្លួននឹងវិនិយោគក្នុងទំហំទឹកប្រាក់ ៣.២ ពាន់លានដុល្លារ នៅក្នុងកម្មវិធីប្រឆាំងមេរោគសម្រាប់ជំងឺរាតត្បាត ដែលផ្តោតលើការអភិវឌ្ឍន៍ ការព្យាបាលមេរោគកូវីដ-១៩ និងជំងឺរាតត្បាតផ្សេងទៀត៕

ប្រែសម្រួល៖ Vann Vann
ប្រភព៖ Beckers Hospital Review
ចុចអាន៖ ដំណឹងល្អសម្រាប់ពិភពលោក! ថ្នាំគ្រាប់ព្យាបាលកូវីដ កាត់បន្ថយការចូលមន្ទីរពេទ្យ ឬស្លាប់ ៥០ភាគរយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


